ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥

ចាប់​រថយន្ត​ដឹកឈើ​ប្រណីត​របស់​មេ​ប៉ូលីស​បង្កើត​បទល្មើស​សេដ្ឋកិច្ច​ម្នាក់​ឈ្មោះ សេង វាសនា នៅ​ខេត្ត​រតនគិរី​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​រតនគិរី​៖ កម្លាំង​រដ្ឋបាល​ព្រៃឈើ​សហការណ៍​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្ត​រតនគិរី​និង​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ព្រឹក​ទាបភ្លឺ​ថ្ងៃទី​៥ ខែ​សី​ឆ្នាំ​២០១៦​នេះ បាន​ស្ទាក់​ចាប់​រថយន្ត​ឡង់​គ្រីស័​រមួយ​គ្រឿង​ដឹក​ឈើប្រ​
​ណិ​ត​ពេញ ពេល​កំពុង​បើក​លោតឆ័ត្រ​ចូល​ក្រុង​បាន​លុង ត្រង់ចំណុច ភ្នំ​កូន​សេក​ស្ថិតក្នុង​ភូមិ​តា​អង ឃុំ​តា​អ​ង ស្រុក​កូន​មុំ ខេត្ត​រតនគិរី​។​

​រថយន្ត​ដឹកឈើ​មួយ​គ្រឿង​នេះ ត្រូវបាន​អះអាង​ថា ជា ថយ​ន្ត​របស់​លោក​សេង​វាសនា​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ពាក់​ស័ក្តិ​៤ អត្តលេខ​(11990)​ដែល​ដែល​គេ​ស្គាល់​ថា​មិនមែន​ប៉ូលីស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​នោះ​ទេ គឺ​លោក សេង វាសនា ជា​ប៉ូលីស​បង្កើត​បទល្មើស​សេដ្ឋកិច្ច​ប្រចាំ​ភាគ​ឦសាន​។​

​លោក គឹម ឆេង​លីម មន្ត្រីរដ្ឋបាល​ព្រៃឈើ​សង្កាត់​កូន​មុំ ប្រាប់ឲ្យដឹង​ថា បន្ទាប់ពី​ទទួល​ព័ត៌មាន​ពី​កម្លាំង​សម្ងាត់ មាន​រថយន្ត​លួច​ដឹកឈើ ឆ្លងកាត់​ភូមិសាស្ត្រ​ខ្លួន​នោះ លោក​បាន​សុំ​យោបល់​លោក​កែប​កត់​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ធ្វើការ​បង្ក្រាប​តែម្តងទៅ ។ បច្ចុប្បន្ន វត្ថុតាង​រថយន្ត​ដឹក​ឈើប្រណិត​ពេញ​នេះ ត្រូវ​នាំយក​មក​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​រតនគិរី ដើម្បី​ឲ្យ​ម្ចាស់​ចូលខ្លួន​បង់ពិន័យ តាម​ច្បាប់​ស្តីពី​ព្រៃឈើ ។​

​ទាក់ទិន​ទៅ និង​មន្ត្រី​នគរ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច លួច​ដឹក​ឈើប្រណិត​ខាងលើនេះ លោក​វរសេនីយ៍ឯក នូវ ដា​រ៉ា​(​ហៅ​ឈុន​) ដែល​ជា​ប្រធាន​អង្គភាព​នោះ​បានឲ្យដឹងតា​មទូរស​ព្ទ័​ថា​បុគ្គល​សេង​វាសនា​នេះ​កន្លងមក​អង្គភាព​បាន​ហៅ​មក​ណែនាំ​និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការដឹកជញ្ជូន​ឈើ​ជាច្រើន​ដង​មក​ហើយ​តែ​គាត់​នៅតែ​មិន​ព្រម​បញ្ឈប់​ទេ​។​

​សូម​រំលឹក​ថា កន្លងមក​បន្ទាប់​ពី​ស​ម្ដេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​បទបញ្ជា​ក្ដៅៗ ឲ្យ​បង្កើត​គណៈកម្មការ បង្ក្រាប​បទល្មើស​ព្រៃឈើ រួចមក មាន​មជ្ឈដ្ឋាន​ជាច្រើន បាន​និយា​ថា ក្នុង​រយៈកាល ជាច្រើន​ឆ្នាំ​មកនេះ ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ ក៍​ដូចជា អគ្គស្នងការដ្ឋាន នគរបាលជាតិ តែង​បាន​ចាត់តាំង មន្ត្រីៗ​នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច មិន​តិច​នាក់​ទេ ឲ្យទៅ​ឈរជើង​ប្រចាំការ នៅ​តាម​គ្រប់​បណ្ដា​ខេត្ត ដើម្បី​ចាំ​ជួយ​សហការ បង្ក្រាប​ទប់ស្កាត់ បទល្មើស​សេដ្ឋកិច្ច ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​តែ​ផ្ទុយទៅវិញ ប្រជាពលរដ្ឋ​ភាគច្រើន មើលឃើញ​ច្បាស់​ថា ខេត្ត​ណា​ដែលមាន ប៉ូលិស​សេដ្ឋកិច្ច ទៅ​ឈរជើង​ច្រើន​… ក៍មាន​បទល្មើស​ព្រៃឈើ កើតឡើង​ច្រើន​ដែរ តួយ៉ាង​ដូចជា ខេត្តរតនគិរី​នេះ គ្រប់គ្រង​ទទួលខុសត្រូវ ក្នុង​ការបង្ក្រាប​ទប់ស្កាត់ បទល្មើស​សេដ្ឋកិច្ច ដូចជា​លោក សេង វាសនា ពាក់​ស័ក្តិ​៤ អត្តលេខ​(11990) ត្រូវបាន​ប្រជាពលរដ្ឋ​ប្តូរ​ឈោះ ជា​មន្ត្រី​ប៉ូលីស​បង្កើត​បទ​ ​ល្មើស​សេដ្ឋកិច្ច​ដោយ​ខ្លួនឯង​ទើប​ត្រឹមត្រូវ​៕

 

vlcsnap-2016-08-06-12h14m48s315 IMG-20160806-WA0016 IMG-20160806-WA0017

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.