ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ឆែកឆេរ​ផ្ទះ ឆាយ វ៉ាត ជា​នាយ​ទា​ហាន​វរៈ​សេនា​តូច​ការពារ​ព្រំដែន​លេខ​១០៣​កងអនុសេនាធំ​លេខ​២ រឹបអូសឈើ​បាន​១០០​ដុំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​មណ្ឌលគិរី​៖ ឈើប្រណិត​ចំនួន​១០០​ដុំ​ទៀតហើយ​ត្រូវបាន​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​កែវ​សីមា យកទៅ​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កែវ​សីមា  ក្រោយពី​ធ្វើកា​រឡ​ម​ព័ទ្ធ​ផ្ទះ​របស់​លោក ឆាយ វ៉ាត ជា​នាយ​ទា​ហាន​វរៈ​សេនា​តូច​ការពារ​ព្រំដែន​លេខ​១០៣​កងអនុសេនាធំ​លេខ​២ ស្ថិតនៅក្នុង​ភូមិ​អូរ​អាម​ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ។ ពលរដ្ឋ​បាន​និយាយថា ឈើ​ទាំង​នោះ​ត្រូវបាន​ឈ្មួញ​ធ្វើ​ការដឹកជញ្ជូន​យក​មក​ស្តុប​ទុក ត្រៀម​យកទៅ​លក់​បន្ត​ឲ្យ​ពួក​ឈ្មួញ​នៅ​ប្រទេស​វៀតណាម ។​

​ការឆែកឆេ​ទីតាំង​ស្តុក​ឈើប្រណិត​ខាងលើ ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក សូ សុវិជ្ជា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ដែល​មាន​សមត្ថកិច្ច​ចម្រុះ​ប្រមាណ​១២​នាក់​ហើយ​និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ក្នុង​ស្រុក​ផងដែរ​។​

​បើតាម​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឲ្យដឹងថា លោក ឆាយ វ៉ាត គឺ​ជា​មេ​ឈ្មួញ​ដុះ​ស្លែ​រកស៊ី​តែ​បទល្មើស​ព្រៃឈើ​ជា​យូរ​ឆ្នាំ​មកហើយ ហើយ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ក៏​ធ្លាប់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះ​បង្ក្រាប​បាន​ឈើប្រណិត​នៅក្នុង​ផ្ទះ​លោក ឆាយ វ៉ាត ដែល​លាក់​ទុក​ជា​ច្រើន​ដុំ​ផងដែរ​។​

​លោក សូ សុវិជ្ជា ព្រះរាជអាជ្ញារង​ខេត្ត​មណ្ឌលគិរី​បានអោយដឹងថា ឈើ​១០០​កំណាត់​ត្រូវបាន​រកឃើញ​នៅ​ទីតាំង​នេះ​មែន តែ​លោក​ថា មិនដឹង​ជា​ឈើ​របស់​ឈ្មួញ​វៀតណាម​ដែល​ទិញ​ស្តុក​ទុក​នៅ​ទី​នេះ​ឬ​ជា​របស់​ម្ចាស់ផ្ទះ​នោះទេ បច្ចុប្បន្ន​ជំនាញ​កំពុង​ចាត់ការ​។​

​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​កែវ​សីមា លោក ជុ​យ សុឃាង បានឲ្យ​ដឹង​ដែរថា ជំនាញ​រកឃើញ​ឈើប្រណិត​ជាង​១០០​កំណាត់​ឯណ្ណោះ តែ​ធ្វើ​ការប្រមូល​យក​មក​រក្សា​ទុក​តែ ឈើប្រណិត​ចំនួន​៩០​កំណាត់​ទេ​ដែល​ត្រូវបាន​ប្រមូល​យក​មក​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​កែវ​សីមា ចំណែក​ឈើ​មួយចំនួន​ទៀត​ដែល​នៅសល ត្រូវ​ម្ចាស់ផ្ទះ​ខាងលើ​សុំ​ទុក​ធ្វើ​របស់​ប្រើប្រាស់ ៕​

 

IMG-20160805-WA0029 IMG-20160805-WA0023 IMG-20160805-WA0027

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.