ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

ស្ត្រី​ម្នាក់​ត្រូវ​គេ​បាញ់​២​គ្រាប់ រួចផុត​ពី​ការគ្រោះថ្នាក់​ហើយ​បន្ទាប់​ពី​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ​កាល់ម៉ែ​ត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ ៖ ស្ត្រី​ម្នាក់ ត្រូវ​ក្រុមចោរប្លន់​បាញ់​២​គ្រាប់​របួសធ្ងន់​និង​យក​កាបូ ប​លុយ ៣ ពាន់​ដុល្លា និង​ទូរ​សព្ទ័​២​គ្រឿង ស្ត្រី​ម្នាក់ បាន​ដើរចេញ​ពី​ខួបកំណើត ត្រូវបាន​ចោរ​មួយ​ក្រុម​ជិះ​ម៉ូតូ​មក​ឈប់​ភ្ជង់​ប្លន់​បាញ់​ត្រូវ រងរបួស​យ៉ាងធ្ងន់ធ្ងរ​និង​យក​កា​បូក​លុយ​អស់​៣០០០​ដុល្លា​និង​ទូរ​សព្ទ័​២​គ្រឿង​គេចខ្លួន​ដោយ​សុ​វត្ត​ភាព ។​

​ករណី​បាញ់ប្រហារ​ខាងលើ​នេះ​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​នៅវេលា​ម៉ោង​៨៖៥០​នាទី​យប់​ត្រូវ​និង​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២ ០១៦ នៅ​ចំណុច​ផ្ទះ​លេខ​១២៥ ផ្លូវ​លេខ​១៤៦ ស្ថិតក្នុង សង្កាត់​ទឹកល្អក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ។​

​ជនរងគ្រោះ​មានឈ្មោះ​ធាន រិ​ទ្ធិកា ភេទ​ស្រី អាយុ​៣៣​ឆ្នាំ មាន​មុខរប​ធ្វើការ​នៅ​ក្រុមហ៊ុន​ស្នាក់​នៅ​បុរី​ពិភព​ថ្មី​សែន​សុខ ។

​ប្រភព​ពី​ជនរងគ្រោះ​បានឲ្យដឹងថា មុនពេល​កើតហេតុ រូប​គា ត់​បាន​បើក​រថយន្ត​របស់​ខ្លួន​ម៉ាក​ហាយ​លិន​ឌ័​រពណ៍ស​ពាក់​ស្លាក​លេខ​ភ្នំពេញ 2-D7483​តែម្នាក់ឯង​ពី​ផ្ទះ​ដើម្បី​ទៅ​ខួប​កំ ណើ​ត​បងប្អូន​នៅ​ចំណុច​កើតហេតុ​ខាងលើ ខណៈពេល​កម្ម​វិ ធី​មិនទាន់​ចប់​ផង គាត់​បាន​លា​បងប្អូន​ត្រលប់​ទៅ​ផ្ទះ​មុន ព្រោះ​យប់​ជ្រៅ​ហើយ ពេល​ដើរ​ជិត​ដល់​រថយន្ត ស្រាប់តែ​លេច​ជនសង្ស័យ​មាន​គ្នា​២​ទៅ​៣​នាក់​ជិះ​ម៉ូតូ​Scopy ពណ៌​ស មួយគ្រឿង មិន​ចាំ​ស្លាក​លេខ បាន​ស្ទុះ​មក​ដក​កាំ​ក្លើ​ង​មក​ភ្ជង់​យក​កាបូ​កលុយ គាត់​ក៏​ព្រមអោយ និង​បាន​ដើរ​ត្រលប់មក​ក្រោយ​កន្លែង​កម្មវិធី​ខួបកំណើត​វិញ ស្រាប់តែ​ក្រុម​ចោរប្លន់​នោះ​បាញ់​សំដៅ​មក​លើ​ស្ត្រី​រងគ្រោះ​៤​គ្រាប់ តែ​ត្រូវ​២​គ្រាប់ មួយ​គ្រាប់​ត្រូវ​ក្បាល និង​មួយ​គ្រាប់​ទៀត​ត្រូវ​ចំ​ស្មារ​ខាងឆ្វេង បណ្ដាល​រងរបួស​យ៉ាងធ្ងន់ធ្ងរ ព្រមទាំង​ត្រូវបាន​បងប្អូន​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​នៅ​ជិត​នោះ ប៉ុន្តែ​ដោយសារ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក ទើប​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​តែម្ដងទៅ ។

​បើ​យោង​តាម​ប្រសា​ស្ត្រលោក​វេជ្ជបណ្ឌិត ទ្រី ធី ធ្វើការ​នៅ​ម​ជ្ឍ​ម​ឌ្ឍ​ល់​ប្រពន្ធ័​ប្រសាទ​(​វះកាត់​ខួរក្បាល​)​បានបញ្ជាក់​ថា ស្ត្រី​រងគ្រោះ​ដោយ​ជន​មិន​ស្កាល់​អត្ត​ញ្ញាណ​បាញ់​ខាងលើនេះ​គឺ​បាន​រួចផុត​ពី​គ្រោះថ្នាក់​ហើយ​
​សំណាង​ណាស់ ការបាញ់​នេះ​មិន​បណ្តាល​អោយ​ធ្លាយ​ដល់​ចំណុច​ស្លាប់​ឡើយ ហើយ​នៅពេល​ក្រុមគ្រួសា​រ់ញ្ញា​ត្ត​បញ្ជូន​មកដល់ មន្ទីរពេទ្យ​កាល់ម៉ែត ភ្លាមៗ​នោះ​បាន​ទទួល​ការព្យាបាល​ដោយ​លោក​វេជ្ជបណ្ឌិត (​លោកគ្រូ​ពេទ្យ​) ល្អ​មាន​បទ​ពិ​សោ​ធ៍​ច្រើន​មកពី​ប្រទេស​បារាំង ចាប់ផ្តើម​បន្ត​ការព្យាបាល​មិន​
​បាន​រយះពេល​ប៉ុន្មាន​នាទី​បន្ទាប់មក ក៏​ក្រុម​ការងារ​លោក​វេជ្ជបណ្ឌិត​ខិតខំ​ជួយ​សង្គោះ​បាន​រួចផុត​ពី​គ្រោះថ្នាក់ ហើយ​ដោយសារតែ​ការបាញ់​នោះ ពុំ​មាន​គ្រាប់​ធ្លាយ​ចូលក្នុង​ខ្លួន​ឡើយ ១​គ្រាប់​ចំ​ក្បាល​ធ្លាយ​ចេញ​មក​ក្រៅ​វិញ​ផ្នែក​ក្រៅ​លលា​ក្បាល និង​១​គ្រាប់​ទៀត​ស្មា​ផ្នែក​ខាងក្រោយ​ខ្នង​ក៏​ផ្លាត​មក​ខាងក្រៅ​ក្រោយខ្នង​វិញ​។​

​ប្រភព​បាន​បន្តថា សម្ភារៈ​បាត់បង់​មានកា​បូក​លុយ​មួយ​ក្នុង នោះ​មាន​ថវិការ​ចំនួន​៣០០០​ដុល្លា និង​ទូរ​សព្ទ័​២​គ្រឿង​មួយ​គ្រឿង អាយ​ហ្វូន​ស៊ិច​ប្លើស​មួយ​គ្រឿង​និង​មួយ​គ្រឿង​ទៀត​iPhone៤ ។​

​ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់ ទីតាំង​កើតហេតុ​ដើម្បី​ប្រមូល​រក​វត្ថុតាង​និង​បន្ត​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ជនដៃដល់​យក​មក​ផ្ដន្ទាទោស​តាមច្បាប់ ៕
​ដោយ ហុក វិបុល​

 

IMG-20160804-WA00222 IMG-20160804-WA0023 IMG-20160804-WA0022

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.