ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

កំលាំង​កងរាជអាវុធហត្ថ​ខេត្តក្រចេះ​បង្ក្រាប​រថយន្ត​ដឹកឈើ ចំនួន ១០ គ្រឿង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្រចេះ ៖  កាល​ពី​ថ្ញៃ​ទី​០២ ខែ​សីហា ឆ្នាំ​២០១៦  វេលា ម៉ោង​២២:៤០​នាទី  កំលាំង​កងរាជអាវុធហត្ថ ក្រុង​ក្រចេះ ចំនួន​០៨​នាក់ រថយន្ត​០៤​គ្រឿង និង​កំលាំង​អាវុធហត្ថ​ខេត្ត ក្រចេះ ចំនួន​១០​នាក់ ដឹកនាំ​ដោយ​លោក​វ​រះ​សេនីយ៍​ឯក ឯម វណ្ណា មេបញ្ជាការរង​កងរាជអាវុធហត្ថ ខេត្ត​ក្រចេះ បាន​សហការ​ជាមួយ​កំលាំង​រដ្ឋបាល​ព្រៃឈើ​ផ្នែក​ក្រចេះ​ចំនួន​០៥​នាក់ ដឹកនាំ​ដោយ​លោក ទ្រី ម៉េង​លាង នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ ដោយ​មាន​ការសំរបសំរួល​ពី​លោក ហាក់ ហ៊​ន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តក្រចេះ ដោយ​ចុះ​បង្ក្រាប​នៅ​ចំណុច​ភូមិ​ស្រែ​ស្តៅ សង្កាត់​អូរឫស្សី ក្រុង​ក្រចេះ ខេត្ត​ក្រចេះ ។

​ក្នុង​សកម្មភាព​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​ចំនួន ១០ គ្រឿង ។ ខណៈពេល​នោះ ក្រុម​ជនល្មើស​បាន​ចុះ​ពី​លើ​រថយន្ត​ប្រហែល 30 នាក់ ដោយ​ដៃ​មាន​កាន់​ដែក​ដំបង​ទីប និង​ទំលាក់​ឈើ​ចុះ​បិទផ្លូវ បង្ក​ការកកស្ទះ​ចរាច​រណ៍ រារាំង​និង​គំរាម​កំលាំង​សមត្ថកិច្ច​ថែមទៀត  ។
​នៅ​ពេល​កំលាំង​សមត្ថកិច្ច​នាំ​គ្នា​រើ​ឈើ​ចេញ​ពី​ផ្លូវ ក្រុម​ឈ្មួញ​បាន​រារាំង​មិន​អោយ​រើ​ចេញ ហើយ​មាន​ការ​រុញច្រាន​គ្នា​ទៅវិញទៅមក ហើយ​មាន​រថយន្ត​សាំង​យ៉ុង​ដឹកឈើ​បើក​រត់គេច ក៏​បាន​កៀ​ជាមួយនឹង​រថយន្ត​របស់លោក អៀ ហាក់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​សង្កាត់​កន្ទួត​។

​លទ្ធផល ឃាត់​រថយន្ត​ម៉ាក​សាំង​យ៉ុង​ចំនួន​០២​គ្រឿង ១(​ពណ៍​ស្លែ ពាក់​ផ្លាកលេខ​ភ្នំពេញ​2T-3414) ២(​ពណ៍​ស្លែ ពាក់​ផ្លាកលេខ​ភ្នំពេញ 2AC-2750)​ដែល​ដឹក​ជញ្ជូន​ឈើ​អា (​ប្រភេទ​ជន្លង់​) ចំនួន​សរុប​២៧០​ដើម​។

​បច្ចុប្បន្ន និង​វត្ថុតាង​យក​មក​រក្សាទុក​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ ៕

 

 

IMG-20160803-WA0067 IMG-20160803-WA0066

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.