ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជាជូនដំណឹងជាផ្លូវការទៅភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ==> ឧត្តមសេនីយ៍ត្រី សៀ ទីន សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ ==> ប្រសាសន៍សំខាន់ៗ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទស្សនកិច្ចនៅអគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ ==> សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅអ្នកចង់ផ្ដួលរំលំ «ត្រកូលហ៊ុន» ដូចផ្ដួលរំលំរាជរដ្ឋាភិបាល «ងើបមួយ វៃមួយ», ទោះគ្មានត្រកូលហ៊ុន ដឹកនាំប្រទេសក៏មិនទាន់ដល់វេន «ត្រកូលសម» ដែរ (Video inside) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ ==> ប្រកាសផ្ទេរប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី, លោក គង់ គឹមនី ជំនួសលោក ថង សាវុន ==> អភិបាលខេត្តប៉ៃលិន បួងសួងសុំសេចក្តីសុខចម្រើន ក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំ ដាក់លើរង្វង់មូលថ្មី ==> ពោធិ៍សាត់ត្រៀមបង្អួតសម្រស់ផ្កាក្ងោកក្រហមឆ្អៅ យ៉ាងយូរឆ្នាំក្រោយ! លោក ខូយ រីដា ដឹកនាំយុទ្ធនាការដាំដើមក្ងោក ៣០០ដើម ឆ្លងកាត់ទីសក្ការៈ ទេពឧកញ៉ា ឃ្លាំង មឿង ==> អញ្ជើញលោកផ្កាយ២ ម្នាក់នៅខណ្ឌឬស្សីកែវ ពាក់ព័ន្ធផ្ដល់ទីតាំងអោយពួកឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ? ==> សមត្ថកិច្ចខេត្តស្វាយរៀង បង្ក្រាបបទល្មើស Online Scams នៅក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យចំនួន៤៥នាក់ និងវត្ថុតាងមួយចំនួន

​របាំង​ណ​រ៉ាវ​និង​បទល្មើស​នេសាទ​ជាច្រើន​កន្លែង​កំពុង​បង្ហាញ​វត្តមាន​នៅក្នុង​ឃុំ​ផាត់​សណ្តា​យ ទំនង​ជា​ឆ្នាំងបាយ របស់​មន្ត្រី​ជលផល​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កំពង់ធំ​៖ ថ្មីៗ​នេះ​គេ​សង្កេតឃើញ​ថា​គ្មាន​ឧបករណ៍​នេសាទ​ណា​ដែល​ធ្វើឲ្យ​ហិនហោច​ដល់​មច្ឆជាតិ​ដូចជារ​បាំង​ណ​រ៉ាវ​សាច់ ក្រហម​និង​ខៀវ​ជាច្រើន​រយ​កន្លែង​បានដាក់​ស្ទាក់​ចាប់​ត្រី​លាតសន្ធឹង តាម​ចរន្តទឹក​ហូរ​រីក​ដូច​ផ្សិត​នៅលើ​ផ្ទៃ​បឹង​ទន្លេសាប​ជាពិសេស ក្នុង​ទឹកដី​ខេត្ត​កំពង់ធំ នៅ​ចំណុច​ទ្វារ​បឹង​ផ្ទះ​ឆេះ កោះ​តា .​ប​. គន្លុ​ក​បាយក្អែក និង​នៅក្នុង​តំបន់​ស្នូល​អភិរក្ស​ស្ទឹងសែន ស្ថិតក្នុង​ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ។ បទល្មើស​ជា​ច្រើន ដូចជារ​បាំង​ណ​រ៉ាវ​ក្រឡា​ញឹក​រាប់រយ​ខ្សែ​ក្នុង​មួយ​ខ្សែៗ​មិន​ក្រោម​ពី ៣០០​ទៅ​១០០០​ម៉ែត្រ​នោះ​ទេ​ដែល​ក្រុម​ឈ្មួញ​បាន​ដាក់​ស្ទាក់ចាប់​ត្រី ពន្លិច​ទៅក្នុង​ទឹក និង​នៅក្នុង​ព្រៃ​មិនដែល​ឃើញ​មន្ត្រី​ជំនាញ​ចុះ​ទៅ​បង្ក្រាប​សោះ ។​

​យោងតាម​សេចក្តីរាយការណ៍ ពី​ប្រជាពលរដ្ឋ​ដែល​កំពុង​នេសាទ លក្ខណៈ​គ្រួសារ​ជាច្រើន​នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឲ្យដឹងថា ចំពោះ​ប្រជា​នេសាទ ដែល​ប្រកប​របរ​បន្តិចបន្តួច​សព្វថ្ងៃនេះ ពុំ​សូវ​បាន​ផល​ច្រើន​ទេ ព្រោះ​ឆ្នាំនេះ មិនសូវ​សំបូរ​ប្រភេទ​ត្រី​ធំៗ ។ ដោយសារ​ក្រុម​ឈ្មួញ​ដាក់​របាំង​ណ​រ៉ាវ ស្ទាក់​ចាប់​ត្រី នៅតាម​ចរន្តទឹក​ហូរ ដែល​ត្រី​ធ្វើ​ចរាចរណ៍​ចេញចូល ទៅ​រក​កន្លែង​ពង​កូន ដែល​ក្នុង​១​ថ្ងៃៗ​នោះ ហើយ ក្នុង​១​របាំងៗ​គេ​អាច​ចាប់​ត្រី​បាន​សំរាប់​កូន​ត្រី​ល្អិតៗ ជា​ពិសេស​កូន​ត្រី​ប្រា​មាន​៨០​ភាគរយ ក្នុងចំណោម​ពូជ​ត្រី​ដទៃទៀត​មួយ​ព្រឹក​លើក​បាន ចាប់ពី​១០០ គីឡូ​ឡើងទៅ ។​

​សេចក្ដី​រាយ​ការ​បាន​បន្តថា​ក្រុម​ឈ្មួញ​ដែល​ទិញ​ត្រី​គ្រប់​ប្រភេទ​បាន​ពី​ការដាក់​របាំង​ខាងលើ​ឈ្មោះ​កង​គា​ម និង​កូន​ម្នាក់​ទៀត​ដឹក​តាម ទូ​កឌុក​យកទៅ​លក់​បន្ត​នៅឯ​ផែ​ផ្សារ ក្រោម​ខេត្ត​កំពង់ឆ្នាំង​ឯណោះ   ដោយឡែក អ្នក​ដាក់រ​បាំង​មួយចំនួន​ផ្សេងទៀត គេ ដឹកយក​ទៅ​លក់​ផ្ទាល់ខ្លួន បន្ត​អោយ​ម៉ូយ​នៅ​ជើង​កំពង់​ឆ្នុក​ទ្រូ ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង រីឯ​ត្រី​ងាប់​ល្អិតៗ ដែល​សុទ្ធសឹង​ជា​កូន​ត្រី​ពូជ​គេ​យក​ទៅ​ធ្វើ​ជា​ត្រី​នុយ​លក់​ចែកចាយ ធ្វើ​ជា​ចំណី​ត្រី​ប្រា​ត្រី​ឆ្តោរ និង​ត្រី​រ៉ស់​ចិញ្ចឹម​នៅក្នុង​ឃុំ​ផាត់​សណ្តាយ​មួយថ្ងៃៗ មិន​ក្រោម​ពី​៣​តោន ទៅ​៥​តោន​នោះ​ឡើយ ។​

​ពលរដ្ឋ​បន្តទៀត​ថា​បទល្មើស​ខាងលើនេះ គេ​ឃើញ​ថ្នាក់​លើ​ចុះ​មក​បង្ក្រាប​ម្តងម្កាល​ដែរ ប៉ុន្តែ​មិន​បាន​បង្ក្រាប​ចំណុច​ពិសេសៗ នោះឡើយ ព្រោះ​មុននឹង​លោក​ថ្នាក់លើ​ចុះ​មក​បង្ក្រាប​ម្តងៗ បទល្មើស​បាន​ដឹង​ខ្លួន​ពី​១​ថ្ងៃ​ទៅ​២​ថ្ងៃ​ទៅ​ហើយ គេ​បាន​ពន្លិច​របាំង​ចូល​ក្នុង​ទឹក​ដល់​បាតដី​ផ្សំ នឹង​មន្ត្រី​ជំនាញ​ជលផល​ប៉េអឹម ប៉ូលីស បរិស្ថាន និង​អាជ្ញាធរ​ដែនដី​ឃុបឃិត និង​បណ្តែតបណ្តោយ​ផង​នោះ ច្បាស់​ជា​រក​ពុំ​ឃើញ​ឡើយ ។​

​ចំពោះ​ថ្នាក់លើ​ចុះ​មក​បង្ក្រាប​ម្តង​ណា​ក៍​ដូច​ម្តងណា​ដែរ ឃើញ​តែ​មក​ដល់​កន្លែង​បទល្មើស​នេសាទ ជួប​តែ​បទ​ល្មើស​តូចតាច​ប៉ុណ្ណោះ ដល់​ពេល​ត្រឡប់​ទៅវិញ មិនបាន ២ ម៉ោង​ផង​បទល្មើស​ងើប​ឡើងវិញ នៅលើ​ផ្ទៃ​ទឹក​ព្រោងព្រាត​ដដែល ចំពោះ​បទល្មើស​ច្រើន​ស្អេកស្កះ​ទាំងនេះ អាជ្ញាធរ​នៅក្នុង​ឃុំ​ផាត់​សណ្តាយ​មិនមែន​មិនដឹង​នោះ​ទេ ព្រោះនេះ​ជា​ឆ្នាំងបាយ​របស់​គេ​ទៅហើយ ។​

​ពាក់ព័ន្ធ​នឹង​បទល្មើស​នេសាទ​ខាងលើនេះ មាន​ឈ្មួញ​ដែលជា​អ្នក​ដាក់​របាំង​ដូច​គ្នា​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អះអាង​ថា ពួកគេ​បាន​ប្រមូល​លុយ​ពី​អ្នក​ដាក់​របាំង​លប លូ​រ៉ូយ៉ាល់​ទាំងនោះ យកលុយ​ទៅឲ្យ​សមត្ថកិច្ច ជា​ថ្នូរ​និង​ការ​មិន​បង្ក្រាប​ចំពោះ​ពួក​គាត់​នេសាទ​ល្មើស​ច្បាប់​ខាងលើ ។

​ទាក់ទិន​និង​រឿង​ខាងលើ​នេះ​អ្នកយកព័ត៌មាន​យើង​មិនទាន់​ទំនាក់ទំនង​លោកនាយ​ខ័ណ្ឌ​រដ្ឋបាល​ជុ​ល​ផល​ខេត្ត​កំពង់ធំ​ដើម្បី​បកស្រាយ​រឿងនេះ នៅឡើយ​ទេ​ត​ព្រោះ​មិន​មាន​លេខ​ទូរ​សព្ទ័​របស់លោក នាយខ័​ណ្ឌ ៕​

 

 

IMG-20160802-WA0012 IMG-20160802-WA0011 IMG-20160802-WA0013 IMG-20160802-WA0014

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.