ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

លោក មុំ សារឿ​ន អភិបាលខេត្ត​ស្ទឹងត្រែង​ទុកឲ្យ យាយ​ព្រឿង ឈរ​លំដាប់​លេខ​១ ក្នុង​ការដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​ដដែល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ស្ទឹងត្រែង ៖ មេ​ឈ្មួញ​ធំៗ​នៅក្នុង​ខេត្ត​ស្ទឹងត្រែង កំពុង​មមាញឹក ក្នុង​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ ចេញ​ទៅ​វៀតណាម​យ៉ាង​អនាធិបតេយ្យ​បំផុត ហើយ ចែ​ហុង និង​យាយ​ព្រឿង ជា​ជនជាតិ​វៀតណាម និង​ជា​បងប្អូន​នឹង​គ្នា នៅ​តែ​ឈរ​លំដាប់​ជួរ​មុខ​ក្នុង​ការរកស៊ី​ដឹក​ជញ្ចូន​ឈើ​ខុសច្បាប់​ក្នុង ខេត្ត​ស្ទឹងត្រែង ដែល​អភិបាលខេត្ត​ច្រើន​ជំនាន់​មក​ហើយ មិន​ហ៊ាន​ប៉ះពាល់​ទេ មិនដឹង​ជា​មាន​អាថ៌កំបាំង​អ្វី ។​

​តាំងពី​ជំនាន់​លោក ឡូយ សុផាត មកម្ល៉េះ យាយ​ព្រឿង មាន​បរិវារ​ឆ្វេង​ស្តាំ ជា​មន្ត្រីរាជការ សមត្ថកិច្ច និង​មាន​អ្នកសារព័ត៌មាន​មួយចំនួន​ផងដែរ តាម​ជួយ​ជ្រោមជ្រែង​ឲ្យ​ជំនួញ​ឈើ​ខុស​ច្បាប់​របស់​ពួកគេ​ដំណើរការ​ដោយ​រលូន ល្អ មិន​ដែល​មាន​នរណា​ហ៊ាន​ប៉ះពាល់​ទេ បើទោះបីជា​ឈ្មួញ​តូចតាច​មួយ​ចំនួន​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ ប៉ុន្តែ យាយ​ព្រឿង តែងតែ​មាន​ការយោគយល់​ពី​សមត្ថកិច្ច​។ យាយ​ព្រឿង បាន​រកស៊ី​ប្រមូល​ទិញ​ឈើ​ប្រណីត​ជាពិសេស​ឈើ​គ្រញូង​មកពី​ស្រុក​សៀម​ប៉ាង និង​ស្រុក​សេ​សាន ដឹកជញ្ជូន​តាម​ផ្លូវទឹក និង​តាម​ផ្លូវគោក​ចូល​មក​ក្រុង​ស្ទឹងត្រែង ស្តុក​នៅក្នុង​ឃ្លាំង​ដ៏​ធំ​របស់​ពួកគេ ក្នុង​សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ហើយ​ទីតាំង​ស្តុក​ឈើ​ខុស​ច្បាប់​ដ៏​ធំ​របស់​យាយ​ព្រឿង ស្ថិតនៅ​ជាប់​មាត់​ទន្លេ ងាយស្រួល​លើកដាក់​ឈើ​។​

​លោក មុំ សារឿ​ន  ជា​អភិបាលខេត្ត​ស្ទឹងត្រែង ឡើង​ជំនួស​តំណែង​លោក លោក កុល សំអុល មិនទាន់​បាន​បង្ហាញ​ស្នាដៃ​ធំដុំ​ណាមួយ​ក្នុង​ការបង្ក្រាប​ជំនួញ​ឈើ ខុស​ច្បាប់​ក្នុង​ខេត្តស្ទឹងត្រែង​នោះទេ ហើយ​ពេល​ចូលកាន់​តំណែង​ជា​អភិបាលខេត្ត​កន្លងមកនេះ គេ​សង្កេតឃើញ មន្ត្រី​និង​សមត្ថកិច្ច​ចេញ​ប្រតិ បត្តិ​ការបង្ក្រាប ការដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​របស់​ឈ្មួញ​តូចតាច​មួយ​ចំនួន​យ​កបុង ប៉ុន្តែ​មិន​ដែល​ហ៊ាន​ប៉ះពាល់​ជំនួញ​ឈើ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​របស់ យាយ​ព្រឿង ម្តងណា​ឡើយ​។ គេ​បាន​សង្កេតឃើញ​មន្ត្រី​មួយចំនួន​ជួយ​សម្របសម្រួល​រត់រ​ក​ខ្សែ​ទុយោ អោយ យាយ​ព្រឿង មាន​ទំនាក់ទំនង​ល្អ​ជាមួយ​លោក មុំ សារឿ​ន ដែល​ជា​អភិបាលខេត្ត ដើម្បី​សុំ​ការយោគយល់​និង​ស្គាល់គ្នា ធ្វើ​តាម​ទម្លាប់​ដែល យាយ ព្រឿង ធ្លាប់​បាន​រក្សា​ភាព​ជិតដិត​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត​ស្ទឹងត្រែង ឲ្យជួយ​សម្របសម្រួល​ការរក​ស៊ី​ឈើ​ខុស​ច្បាប់​របស់​ពួកគេ​ច្រើន​ឆ្នាំ​មកហើយ ។​

​លោក ឈាង តុលា ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ស្ទឹងត្រែង ក៏​ទទួលបាន​ផលប្រយោជន៍​ពី​ជំនួញ​ឈើ​ខុស​ច្បាប់​របស់​យាយ​ព្រឿង​មិន​តិច​ដែរ ព្រោះ​កន្លងមក​គេ​សង្កេត ឃើញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​មួយចំនួន​តែងតែ ចេញមុខ​ជួយ​ការពារ​ជំនួញ​ឈើ ខុស​ច្បាប់​របស់​យាយ​ព្រឿង នៅពេល​សមត្ថកិច្ច​មួយ​ចំនួន​សួរនាំ ជាពិសេស​នៅ​ពេល​រថយន្ត​ដឹកជញ្ជូន​ឈើ​របស់​យាយ​ព្រឿង ដែល​ពឹង​អាស្រ័យ​ឲ្យ​ឈ្មួញ​តូចតាច​មួយ​ចំនួន ជួយ​រត់​ការដឹកជញ្ជូន​តាមផ្លូវ គេ​សង្កេតឃើញ ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ស្ទឹងត្រែង ចេញ​លិខិត​ជួយ​ឲ្យ​ជំនួញ​ឈើ​ខុស​ច្បាប់​របស់​យាយ​ព្រឿង ចៀសផុត​ពី​ការបង្ក្រាប ដោយ​គ្រាន់តែ​យាយ​ព្រឿង បង់​លុយ​បង់​កាក់​ឲ្យទៅ​មន្ត្រី​ជំនាញ​និង​សមត្ថ​កិច្ច​ពាក់ព័ន្ធ​ដែល ប្រចាំការ​តាម​ដងផ្លូវ​ជា​ការ​រួច​ស្រេច​ទៅហើយ​៕

 

 

IMG-20160801-WA0027 IMG-20160801-WA0026

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.