ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជាជូនដំណឹងជាផ្លូវការទៅភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ==> ឧត្តមសេនីយ៍ត្រី សៀ ទីន សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ ==> ប្រសាសន៍សំខាន់ៗ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទស្សនកិច្ចនៅអគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ ==> សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅអ្នកចង់ផ្ដួលរំលំ «ត្រកូលហ៊ុន» ដូចផ្ដួលរំលំរាជរដ្ឋាភិបាល «ងើបមួយ វៃមួយ», ទោះគ្មានត្រកូលហ៊ុន ដឹកនាំប្រទេសក៏មិនទាន់ដល់វេន «ត្រកូលសម» ដែរ (Video inside) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ ==> ប្រកាសផ្ទេរប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី, លោក គង់ គឹមនី ជំនួសលោក ថង សាវុន ==> អភិបាលខេត្តប៉ៃលិន បួងសួងសុំសេចក្តីសុខចម្រើន ក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំ ដាក់លើរង្វង់មូលថ្មី ==> ពោធិ៍សាត់ត្រៀមបង្អួតសម្រស់ផ្កាក្ងោកក្រហមឆ្អៅ យ៉ាងយូរឆ្នាំក្រោយ! លោក ខូយ រីដា ដឹកនាំយុទ្ធនាការដាំដើមក្ងោក ៣០០ដើម ឆ្លងកាត់ទីសក្ការៈ ទេពឧកញ៉ា ឃ្លាំង មឿង ==> អញ្ជើញលោកផ្កាយ២ ម្នាក់នៅខណ្ឌឬស្សីកែវ ពាក់ព័ន្ធផ្ដល់ទីតាំងអោយពួកឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ? ==> សមត្ថកិច្ចខេត្តស្វាយរៀង បង្ក្រាបបទល្មើស Online Scams នៅក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យចំនួន៤៥នាក់ និងវត្ថុតាងមួយចំនួន

ខាង​មន្ទីរ​បរិស្ថាន​ខេត្ត​អះអាង​ថា ឈ្មួញ​យក​គ្រឿងចក្រ​២​គ្រឿង ទៅ​វាយ​ព្រៃ​យក​ដី​តំបន់​អភិរក្ស ខណៈ​មេភូមិ​ភ្នំ​ដំបង​ថា ជួល​ទៅធ្វើ​ផ្លូវ ក្នុង​ភូមិ​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើដំណើរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ មាន​សេចក្តីរាយការណ៍​ចេញ​ពី​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា គ្រឿងចក្រ​អេស្កាវ៉ាទ័រ​ចំនួន​ពីរ​គ្រឿង ត្រូវបាន​ឈ្មួញ​មាន​លុយ​មានអំណាច លួច​ដឹក​យ ក​ទៅ​វាយ​ព្រៃឈើ​ក្នុង​តំបន់​អភិរក្ស ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ខណៈ​លោក​មេភូមិ​ភ្នំ​ដំបង​បាន​លើកឡើង​ថា លោក​បាន​រៃអង្គាស​ថវិកា​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ ជួល​គ្រឿងចក្រ​ទាំងនោះ​យក​ទៅ​ជីក​កកាយ​ធ្វើ​ផ្លូវលំ​១​ខ្សែ សម្រាប់​បង្ក​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ចេញចូល​ទៅ​មក​នៅក្នុង​ភូមិ និង​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទីផ្សារ​ទាន់ពេលវេលា ។​

​ហេតុ​ក​រណ៍ ដែល​ប្រទាំង​ប្រទើស​គ្នា​រវាង​អាជ្ញាធរ​ភូមិ និង​ខាង​មន្ទីរ​បរិស្ថាន​នេះ បាន​កើតឡើង កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៦ ស្ថិត​នៅ​ចំណុច​តំបន់​អភិរក្ស​ភ្នំ​ដំ បង ក្នុងភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។​

​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត សុំ​មិន​បញ្ចេញ​ឈ្មោះ បានឱ្យដឹងថា កា លពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅនេះ ភ្នាក់ងារ​សំងាត់ បាន​ស៊ើបអង្កេត​ឃើញ​មាន​គ្រឿងចក្រ​ចំនួន​ពីរ​គ្រឿង ត្រូវបាន​ឈ្មួញ​មាន​លុយ​មាន​អំណាច​ជួល​យកទៅឱ្យ​វាយ​ព្រៃ​តំបន់​អភិរក្ស ដើម្បី​យ កដី​នោះ​មក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ។​

​ប្រភព​បន្តទៀតថា ខណៈ​មន្ត្រី​បរិស្ថាន​ចុះ​ទៅ​ធ្វើការ ហាមឃាត់​មិន​ព្រម​ស្តាប់​នោះ​ទេ រហូត​ដល់​ក្រោយមក ទើប​គេ​ឃើញ​គ្រឿងចក្រ​ទាំងនោះ​បាន​ដឹង​សភាពការណ៍ ថា​អ្នកកាសែត ទូរទស្សន៍​ជាច្រើន​នាក់ ចុះ​ទៅ​ថត​ផ្សាយ ទើប​នាំគ្នា​ត្រឡប់​មក​ជីក​ស្រះ និង​ជីក​កកាយ​ដី​ធ្វើ​ផ្លូវ​ថ្នល់​វិញ ។​

​មន្ត្រី​បរិស្ថាន​បញ្ជាក់ទៀតថា ការ​វា យ​ព្រៃ​តំបន់​អភិរក្ស​នេះ​ភាគច្រើន​ធ្វើ​នៅ​ពេលយប់ និង​ពេល​ស្ងាត់​មនុស្ស ដោយ​មាន​អ្នក​ចាំ​មើល​ផ្លូវ​ជា​ស្រេច ខណៈ​ឃើញ​មន្ត្រី​សមត្ថកិច្ច ឬ​អ្នកកាសែត​ជិះ​ម៉ូតូ ឬ​រថយន្ត​ចូល​ទៅ​តាម​ផ្លូវ​នោះ គេ​នឹង​ទូរស័ព្ទ​ឱ្យ​បើក​គ្រឿងចក្រ​នោះ​គេច​ខ្លួន​សិន លុះ​ពេល​ស្ងាត់​ល្អ ទើប​ធ្វើ​ស កម្ម​ភាព​បន្ត​ទៀត​ដដែល ។ លើសពីនេះ​ទៀត ខាង​មេភូមិ​ដឹកនាំ​ប្រជាពលរដ្ឋ​ធ្វើ​ផ្លូវ​អត់​មាន​ជម្រាប​ជូនដំណឹង​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ ឬ​អាជ្ញាធរ​ក្រុង ខេត្ត ឱ្យបាន​ដឹង​នោះ​ឡើយ គឺ​ធ្វើ ស្ងាត់ៗ ខុស​ទៅ​នឹង​គោលការណ៍​នៃ​ច្បាប់​ផង ។

​ចំណែក​លោក ឡុង វុទ្ធី មេភូមិ​ភ្នំ​ដំបង បាន​រៀបរាប់​ឱ្យដឹងថា អត់​មាន​គ្រឿងចក្រ​ណាមួយ ចូល​ទៅ​វាយ​ព្រៃ​នៅ​តំបន់​អភិរក្ស​នោះទេ ហើយ​គ្រឿងចក្រ​ទាំងពីរ​នោះ​កំពុងតែ​ជី ក​ស្រះ​ទឹក សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​នៅ​រដូវប្រាំង និង​ធ្វើ​ផ្លូវលំ​១​ខ្សែ​ជូន​ពួកគាត់ ដើម្បី​ងាយស្រួល​ធ្វើដំណើរ​ចេញចូល​ទៅ​មក ។​

​លោក​បន្ត​ទៀត​ថា ផ្លូវលំ​១​ខ្សែ​នោះ មាន​ទទឹង​ប្រវែង​១៤​ម៉ែត្រ និង​បណ្តោយ​២០០០​ម៉ែត្រ ដោយ​ប្រជាពលរដ្ឋ​ចំនួន​២៤០​គ្រួសារ​រៃ​អ ង្គាស​ថវិកា​គ្នា​ចូលរួម​ជា​បដិភាគ ហើយ​នៅសល់​ប៉ុន្មាន​ទៀត ខាង​លោក​នឹង​លៃលក​ដោះស្រាយ​ចេញ​លុយ​ថ្លៃ​គ្រឿងចក្រ​នេះ​ផងដែរ ។

​ទោះបីជា​យ៉ាងណា​ក៏ដោយ គេ​មិន​ទាន់​ដឹងថា គ្រឿងចក្រ​ទាំង​ពីរ​គ្រឿង ដែល​កំពុង ធ្វើ​ផ្លូវ និង​ជីក​កកាយ​ស្រះ​ទឹក​នោះ ពិតជា​ចូល​ទៅ​វាយ​ព្រៃ​តំបន់​អភិរក្ស​មែន ឬ​យ៉ាងណា​នោះទេ ខណៈ​អ្នកសារព័ត៌មាន បាន​ធ្វើដំណើរ​ទៅដល់ ហើយ​សាកសួរ​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​នោះ ស្រាប់តែ​ពួកគេ​ឆ្លើយ​ទាំង​លាក់លាម ហាក់ដូចជា​មាន​អាថ៌កំបាំង​អ្វី​នៅ​ពីក្រោយ​រឿងនេះ ។

​ទោះជា​យ៉ាងណា​ក៏ដោយ ដី​នៅ​តំបន់​នោះ​កំពុងតែ​មាន​ការ​ប្រទាញប្រទង់​រវាង​ខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន បើ​ខាង​ណា​ចង់​អភិវឌ្ឍ ធ្វើ​អ្វីមួយ មិនអាច​ធ្វើទៅបាន​ដែរ ទាល់តែ​ដោះស្រាយ​បញ្ហា​ព្រំដែន​ខេត្ត​ទាំង​ពីរ​នេះ​ចប់​ជាមុនសិន ៕
​ដោយ ៖ នីយ៉ា​

 

 

IMG-20160714-WA0077 IMG-20160714-WA0078 IMG-20160714-WA0076

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.