ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

ដាក់​អន្ទាក់​ចាប់​ខ្មែរ​ម្នាក់ ព្រមទាំង​ថ្នាំញៀន​ជាង​៦០០​គ្រាប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ប្រទេស​ថៃ-​ខេត្ត​ស្រះកែវ​ ៖ ជនជាតិ​ខ្មែរ​ម្នាក់  ដែល​រស់នៅ​ក្នុង​ឃុំ​គោក​រមៀត  ស្រុក​ថ្មពួក  ខេត្ត​បន្ទាយមានជ័យ  និង​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ  ត្រូវបាន​តម្រួត​ថៃ​ប្រើល្បិច​​ដាក់​អន្ទាក់​ដើម្បី​ឃាត់ខ្លួន  ខណៈ​ដែល​ជនសង្ស័យ​ខាងលើ​កំពុង​នាំយក​គ្រឿងញៀន​ទៅ​លក់​អោយ​ជនជាតិ​ថៃ​តាម​ការសន្យា ។

​ការឃាត់ខ្លួន​នេះ​បាន​ប្រព្រឹត្តឡើង​កាលពី​វេលា​ម៉ោង ១០​ព្រឹក  ថ្ងៃទី​១៣  ខែកក្កដា​ឆ្នាំ​២០១៦  ត្រង់​ចំណុច​ក្នុង​បរិវេណ​មន្ទីរពេទ្យ​ស្រុក​តា​ផា​យ៉ា  ខេត្ត​ស្រះកែវ  ប្រទេស​ថៃ​បន្ទាប់ពី​សមត្ថកិច្ច​បាន​ឃាត់ខ្លួន និង​សាកសួរ​ទៅលើ​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​បន្ត​ដែល​បាន​ទិញ​ពី​ជនជាតិ​ខ្មែរ​រូប​នេះ នា​ពេលកន្លងមក ។​

យោងតាម​របាយការណ៍​របស់​ក្រុម​តម្រួត​ថៃ​បានបញ្ជាក់​ថា  នៅ​មុន​ពេល​ចុះ​កិច្ចប្រតិបត្តិការ​នេះ​គឺ​កំលាំង​បាន​ឃាត់​មុខសញ្ញា​ចែកចាយ​ម្នាក់​ឈ្មោះ ស៊ុំ សាក់  ឬ​សាក់ ឈិន​ហុង​ភេទ​ប្រុស  អាយុ​៣៨​ឆ្នាំ  រស់នៅ​ភូមិ​១៥  ឃុំ​ថា​ប់រាជ  ស្រុក​តា​ផា​យ៉ា  ខេត្ត​ស្រះកែវ​ព្រមទាំង​បាន​ដកហូត​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន ១០ គ្រាប់ ដោយ​បាន​នាំ​ខ្លួន​យកទៅ​ធ្វើការ​សាកសួ​រ​បន្ត ។

​យោងតាម​ចំលើយ​សារភាព  គឺ​ជនសង្ស័យ​ដែល​ជា​ជនជាតិ​ថៃ​រូបនេះ​បាន​សារភាព​ថា​ថ្នាំញៀន​នេះ​គឺ​ខ្លួន​បាន​ទិញ​ពី​ឈ្មោះ ឆឺ​ន ឆុំ  ភេទ​ប្រុស  អាយុ​៤០​ឆ្នាំ  ដែល​រស់នៅ​ភូមិ​៦ ​ឃុំ​ខូ​កឡាន  ស្រុក​តា​ផា​យ៉ា  ដោយ​សមត្ថកិច្ច​បាន​ដកហូត​ថ្នាំញៀន​បាន​ចំនួន ១៩៣​គ្រាប់​ ​ហើយក៏​បាន​នាំ​ខ្លួន​យក​ទៅ​សាកសួរ​ថែមទៀត​ដើម្បី​តាម​រក​មេក្លោង​ធំ ។

​នៅ​ទីបំផុត ចំលើយសារភាព​របស់​ជនសង្ស័យ​បាន​បញ្ជាក់​យ៉ាងច្បាស់​ថា  គឺ​រូបគេ​បាន​ទិញ​ពី​ជនជាតិ​ខ្មែរ​ម្នាក់  ដែល​តែងតែ​ទំនាក់ទំនង​គ្នា​តាមរយៈ​ទូរស័ព្ទ  ដោយ​គេ​ជា​អ្នក​យក​ថ្នាំញៀន​យក​មក​អោយ​ដល់​ក្នុង​ទឹកដី​ថៃ​ផ្ទាល់​តែម្តង ។

​នៅពេលនោះ គឺ​សមត្ថកិច្ច​បាន​រៀបចំ​ផែនការ​ដើម្បី​ដាក់​អន្ទាក់​ចាប់​មេក្លោង​ចែកចាយ​គ្រឿងញៀន ដែល​ជា​ជនជាតិ​ខ្មែរ  ក្នុង​គោលបំនង​បោសសំអាត​អោយដល់​ឫស​តែម្តង​ ទើប​បាន​រៀបចំ​ផែនការណ៍​ដោយ​អោយ​ឈ្មោះ ឆឺ​ន ឆុំ  ជា​អ្នក​ទូរស័ព្ទ​ទាក់ទង​ទិញ​ជា​ធម្មតា ដូច​គ្រាកន្លងមក  ប៉ុន្តែ​លើក​នេះ​ក្រុម​តម្រួត​បានកំណត់​អោយ​ទិញ​ចំនួន​៦០០​គ្រាប់​ ​ដោយ​ណាត់​ទីតាំង​ដោះដូរ​គឺ​នៅក្នុង​មន្ទីរពេទ្យ​ស្រុក​តា​ផា​យ៉ា  ប៉ុន្តែ​នៅពេល​នោះ គឺ​ភាគី​ខ្មែរ​បាន​តម្រូវ​អោយ​ឈ្មោះ ឆុំ វេរ​លុយ​ទៅ​ជា​មុន​ចំនួន ៣ ម៉ឺន​បាត​សិន ទុក​ជា​ការ​កក់​មុន​ ​គឺ​នៅ​ពេល​នោះ​ហើយ​ដែល​ក្រុម​តម្រួត​បាន​សម្រេចចិត្ត​វេរ​លុយ​ទៅអោយ​មុខសញ្ញា​ដែល​ជា​ជនជាតិ​ខ្មែរ​នូវ​ទឹកប្រាក់​ចំនួន ៣ ម៉ឺន​បាត ។​

​លុះ​នៅ​វេលា​ម៉ោង​១០​ព្រឹក  ថ្ងៃទី​១៣  ខែកក្កដា​នេះ  គេ​សង្គេតឃើញថា  មុខសញ្ញា​បាន​បង្ហាញខ្លួន ដោយ​គេ​បាន​ជិះ​ម៉ូតូ​ទៅកាន់​ទីតាំង​ដែល​បាន​កំណត់  ទើប​ក្រុម​តម្រួត​ថៃ​ធ្វើការ​ឃាត់ខ្លួន​តែម្តង  ដោយ​ឆែកឆេរ​រកឃើញ​គ្រឿងញៀន​ចំនួន ៦០៦ ​គ្រាប់  ដែល​ជនសង្ស័យ​លាក់ទុក នៅ​ក្នុង​ហោប៉ៅ​ខោ​ខាងស្តាំ  ហើយ​ជន​នេះ មានឈ្មោះ ចិន វុ​ធ​ចិន្តា​ភេទ​ប្រុស  អាយុ​២៥​ឆ្នាំ  រស់​នៅក្នុង​ឃុំ​គោក​រមៀត  ស្រុក​ថ្មពួក  ខេត្ត​បន្ទាយមានជ័យ ដោយ​បច្ចុប្បន្ន សមត្ថកិច្ច​ថៃ ត្រៀម​បញ្ជូន​ខ្លួន​ជនជាតិខ្មែរ  រួម​ទាំង​វត្ថុតាង​ទៅកាន់​តុលាការ​​ហើយ​ដើម្បី​ចាត់វិធានការ​តាម​ច្បាប់ ៕

 

 

IMG-20160714-WA0004 IMG-20160714-WA0006 IMG-20160714-WA0005

Filed in: គ្រឿងញៀន

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.