ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

លូ​មួយកន្លែង​នៅលើ​ដងផ្លូវ​គ្រួស​ក្រហម​១​ខ្សែ​មាន​ការខូចខាត​ខ្ទេចខ្ទី​បាក់បែក បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ អាជ្ញាធរ​អត់​រវល់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន ៖ លូ​មួយកន្លែង​នៅលើ​ដងផ្លូវ​គ្រួស​ក្រហម​១​ខ្សែ មាន​ការខូចខាត​ខ្ទេចខ្ទី​បាក់បែក តែង​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ នៅ​ចំណុច​ខាងកើត​វត្ត​ស្រង់​មានជ័យ​ក្នុងភូមិ​ទឹកភ្លៀវ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន តែង​បង្ក​គ្រោះថ្នាក់​ដល់​អ្នកធ្វើដំណើរ​ជា​ហូរហែរ ប៉ុន្តែ​អាជ្ញាធរ​អត់​រវល់​អើពើ​ជួសជុល តាម​ការស្នើសុំ​របស់​ព​ល​រដ្ឋ​ឡើយ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​មហាជន​ដែល​បាន​ធ្វើដំណើរ​លើ​បណ្ដោយ​ផ្លូវ​នោះ​បាន​ឱ្យដឹងថា​ផ្លូវលំ​គ្រួស​ក្រហម​មួយ​ខ្សែ​នេះ ពួកគាត់​បាន​ឃើញ​បាក់បែក​ជា​យូរ​មក​ហើយ តែ​ពួកគាត់​បាន​ជូនដំណឹង​ដល់​អាជ្ញាធរ​ភូមិ ហាក់បីដូច​មិន​យក​ភ្នែ​ងមើល រហូតដល់​មាន​គ្រោះថ្នាក់​ចរាចរណ៍ ដល់​អ្នកធ្វើដំណើរ ដូច​ជា​បងប្អូន​កម្មក​រ​ចំណាកស្រុក​បើកបរ​ម៉ូតូ​រង​របួស​ជា​ញឹកញាប់ ។ មិន​ថា​តែ​កម្មករ​ចំណាកស្រុក​ទេ ដូចជា​ប្រជា​ពល រដ្ឋ​រស់នៅ​តាម​ភូមិ​ធ្វើដំណើរ មិន​បាន​មើល​ក្នុង​ពេល​យប់ ។

​ប្រភព​បាន​បន្តទៀតថា ក្រោយ​ពី​ពួកគាត់​បាន​ជំរាប​ទៅ​មេភូមិ​បាន​តែ​ប្រាប់ឱ្យដឹង តែ​មិន​អនុវត្ត បន្ទាប់​មក​ពួកគាត់​ក៏​បាន​ទូរស័ព្ទ​ទៅ ឯកឧត្តម​កើត សុធា អភិបាលខេត្ត​ប៉ៃលិន រួច​ស្រាប់តែ​ឯកឧត្តម​បានដាក់​បញ្ជា​ឱ្យ​លោក សំ សារ៉េត អភិបាល​ស្រុក​សាលា​ក្រៅ​ឱ្យ​នាំ​កម្លាំង ជំនាញ​ទៅ​មើល ។ ពី​នោះ​មក គេ​មិនឃើញ​លោក សំ សារ៉េត អភិបាល​ស្រុក​សាលា​ក្រៅ​ទៅពិនិត្យ​ទេ តែ​គេ​ឃើញ​លោក​ឱ្យ​អភិបាលរង និង​មន្ត្រី​ជំនាញ​របស់​លោក​ទៅពិនិត្យ កន្លែង​លូ​បាក់បែក​ដាច់​ដី កាត់​ផ្លូវ​គ្រួស​ក្រហម​មួយ​ខ្សែ​ក្នុង​ភូមិ​ខាងលើ​នោះ ។​

​លោក សំ សារ៉េត អភិបាលស្រុក​បាន​ឱ្យដឹង​ថា ក្រោយ​ពី​អភិបាលរង​ស្រុក​និង​កម្លាំង​មន្ត្រី​ជំនាញ​បាន​ចុះ​ពិនិត្យ ឃើញ​លូ​បាក់បែក​មួយ កន្លែង​ជាក់ស្ដែង រួចមក​លោក​នឹង​ឱ្យ​កម្លាំង​ធ្វើ​របាយការណ៍​ដើម្បី​បញ្ជូន​ទៅ​អភិបាលខេត្ត​ប៉ៃលិន លើក​គម្រោង​ដើម្បី​អភិវឌ្ឍ​ចាត់​វិធាន​ខាងមុខនេះ ៕
​អ៊ុក ទូច​

 

13644220_1755159874768556_1969862179_n 13650591_1755159918101885_1797743295_n 13664408_1755139631437247_1732345081_n

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.