ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ

ជំនួប​សំ​ណោះ​សំ​ណា​ល លោកស្នងការ​នគរបាល​ខេត្តសៀមរាប ជាមួយ​លោក ណា​ហុង​ឃ្យូ​រ តំណាង​កុង​សុល​ស្ថានទូត​កូរ៉េ​ប្រចាំ​ខេត្ត​សៀមរាប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តសៀមរាប ៖ នៅ​ព្រឹក​ថ្ងៃទី​០៦ ខែ​កក្ត​ដា ឆ្នាំ​២០១៦ លោក​ឧត្តមសេនីយ៍ទោ ស​ត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប បានអនុញ្ញាត​ឲ្យ​លោក ណា ហុង​ឃ្យូ​រ តំណាង​កុងស៊ុល​ស្ថានទូត​កូរ៉េ​ប្រចាំ​ខេត្ត​សៀមរាប់ ចូល​ជួប​សំណេះសំណាល​សំដែង​ការគួរសំ ក្នុង​ពិធី​សំណេះសំណាល​នោះដែរ​មានការ​អញ្ចើញ​ចូលរួម​ពី​សំណាក់​ប្រតិភូអម​ដំណើរ​តំណាង​ស្ថានទូត​កូរ៉េ​ប្រចាំ​ខេត្ត​សៀមរាប និង​អស់លោក​ស្នងការរង​នគរបាល​ខេត្ត​។

​ក្នុងជំនួប ពិភាក្សា រវាង​ស្នងការ​នគរបាល​ខេត្ត និង​លោក ណា​ហុង​ឃ្យូ​រ តំណាង​កុង​សុល​ស្ថានទូត​កូរ៉េ​ប្រចាំ​ខេត្ត​សៀមរាប ដើម្បី​ស្វែងយល់ និង​យក​បទពិសោធន៍​អំពី​ភារកិច្ច​ជំនាញ ក្នុង​ការដឹកនាំ​កងកម្លាំង​ក្នុង​កិច្ច​រក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សង្គម​ជូន​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ដែល​ចេញ​ចូល​មក​ស្នាក់នៅ ក្នុង​ខេត្ត​សៀមរាប​កន្លងមក ។​

​លោក​ឧត្តមសេនីយ៍ទោ ស​ត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​មានប្រសាសន៍​ទៅកាន់​លោក ណា​ហុង​ឃ្យូ​រ និង​ប្រតិភូ​អមដំណើរ​នា​ឱកាស​នោះ អំពី​លក្ខណៈ​ភូមិសាស្ត្រ និង​សភាព​ការ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​នៅក្នុង​ខេត្ត​កន្លងមក និង​ចុះ​ស្វែងយល់​អំពី​ការគ្រប់គ្រង​កម្លាំង និង​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់​ស្វាយដង្គុំ ក្នុង​ក្រុង​សៀមរាប និង​បាន​បន្ត​ស្វែងយល់​អំពី​តំបន់​ផប់​ស្ត្រីត (​ផ្សា​រាត្រី​) ដែល​ជា​កន្លែង​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ បាន​មក​កម្សាន្ត​និង​ហូបចុក​នៅ​តំបន់​នេះ ដើម្បី​ដក​បទពិសោធន៍​ក្នុង​ភារកិច្ច​ការពារ របស់​កងកម្លាំង​សមត្ថកិច្ច​នគរបាល​យើង ក្រោម​ការចាត់ចែង​និង ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ ស​ត ណា​ឌី ស្នងការ​នគរបាល​ខេត្ត ដែល​មាន​ភារកិច្ច​ការ​ពារ​ក្នុង​តំបន់​ផប់​ស្ត្រីត ដែល​កន្លង​មក​រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព​ល្អ​ប្រសើរ​ជូន​ប្រជាពលរដ្ឋ​។

​មានប្រសាសន៍​នាឱកាស​នោះ​លោក តំណាង​កុង​សុល​ស្ថានទូត​កូរ៉េ​ប្រចាំ​ខេត្ត​សៀមរាប ជំនួស​មុខ​ឲ្យ​រដ្ឋាភិបាល​នៃ​សាធារណៈរដ្ឋ​កូរ៉េ​និង​ក្នុងនាម​លោក​ផ្ទាល់ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​រាជ​រដ្ឋភិបាល​កម្ពុជា ដែល​តែងតែ​យកចិត្តទុកដាក់​ក៏ដូចជា​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា ជាពិសេស​ការយកចិត្ត​ទុក ដាក់​នាពេល​នេះ​របស់​ថ្នាក់ដឹកនាំ​ស្នងការ​នគរបាល​ខេត្តសៀមរាប ដែល​បាន​ជួយ​សម្រួល​ក្នុង​ដំណើរការ​ពិធី សំ​ណោះ​សំ​ណា​ល និង​ចុះ​ស្វែងយល់ នាពេល​នេះ​ដើម្បី​ដក​បទពិសោធន៍​ល្អៗ របស់​ស្នងការ​នគរបាល​ខេត្តសៀមរាប ដើម្បី​យកទៅ​អនុវត្ត ក្នុង​កិច្ច​ថែរក្សា ការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សង្គម ។​

​ទី​បញ្ចប់​លោក សូម​ជូនពរ​ថ្នាក់ដឹកនាំ គ្រប់​លំដាប់ថ្នាក់ ក៏ដូចជា​កងកម្លាំង​នគរបាល​ទាំងអស់ សូមឲ្យ​ជួប​ប្រទះ តែ​និង​សេចក្តីសុខ​បំពេញ​ភារកិច្ច​ជូន​ជាតិ​មាតុភូមិ​អោយបាន​ល្អ ក្នុង​ពិធី ជំនួប​សំណេះសំណាល់​នេះ​ផង​ដែរ ក៏​បាន​ថត រួម​រួមគ្នា​និង ប្រគល់ជូន វត្ថុ​អនុស្សាវរីយ៍ ជូន​គ្នា​ទៅវិញ ទៅមក​ក្នុង​ការ​រឹតចំណង​សាមគ្គីភាព​អោយ​កាន់តែស្អឹត​រមូត និង​បាន​យូរអង្វែង ៕
​ដោយ លុច ណា​ម និង​រូបភាព ៖ លុច​យូរ​ណា​

 

20160706a (1) 20160706a (2) 20160706a (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.