ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ

ម៉ាក​សឺ​ដេស​ពណ៌​ខ្មៅ បើក​បញ្ច្រាស ព្រលះ​រថយន្ត HILUX ផ្ទះ​បែក​កង់​មុខ ហើយ​រត់​គេច​ដោយ​សុវត្ថិភាព​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន ៖ រថយន្ត​ម៉ាក​សឺ​ដេស​ពណ៌​ខ្មៅ​មួយគ្រឿង បើកបរ​ល្បឿន​លឿន​ដូច​ហោះ ទំនង​រៀង​ស្រវឹង បញ្ច្រាស់​ទៅ​បុក​រថយន្ត​តូ​យោ​តា HILUX ពណ៌​ស្ករ ចំ​កង់​ខាង​មុខ​ផ្ទុះ​បែក​កង់ ព្រមទាំង​ខ្ទេច គ្រឿង​ក្រោម ។ ក្នុង​ហេតុការណ៍​នេះ អ្នកបើកបរ រថយន្ត​ទាំង​ពីរ​គ្រឿង មិន​មាន​រងគ្រោះ​ទេ ។​

​ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង ០៩​និង​៣០​នាទី​យប់ ថ្ងៃទី​០២ ខែ​០៧ ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​ចូល​ចំ​កាហ្វេ ក្នុង​ភូមិ​អូរ​ពឺត សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។

​តាម​ប្រភព​បាន នៅ​ជុំវិញ​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​យប់កើតហេតុ រថយន្ត ម៉ាក​សឺ​ដេស​ពណ៌​ខ្មៅ​មួយគ្រឿង ទំនង​ដូច​ស្រវឹង​ដល់ក បើកបរ​ល្បឿន​លឿន​ដូច​ហោះ បើក​បញ្ច្រាស់ទិស​គ្នា ទៅ​បុក​រថយន្ត​តូយ៉ូតា HILUX ពណ៌​ស្ករ មុខ​ចំ​ខាងឆ្វេង​ទាំងស្រុង ផ្ទុះ​បែក​កង់ ព្រមទាំង​ខ្ទេច គ្រឿង​ក្រោម រីឯ​រថយន្ត​សឺ​ដេ​សក៏បែកកង់​ខាងមុ​ខដូច​គ្នា​។

​មួយសន្ទុះ​ក្រោយមក សមត្ថកិច្ច​ចរាចរណ៍​ខេត្ត​ប៉ៃលិន​ក៏​បាន​មក​ដល់​វាស់វែង ។ ខណៈ​ពេល​សមត្ថកិច្ច​វា​ស់វែង និង​សម្រួល​គ្នា រថយន្ត​ជនបង្ក​បាន​ដូរ​កង់​ដែល​បែក ហើយ បើកបរ​ចេញទៅ​បាត់ ទុកឱ្យ​រថយន្ត​ជនរងគ្រោះ​នៅ​លើ​ចិញ្ចើមផ្លូវ កន្លែង​កើតហេតុ​មួយ​យប់​មួយ​ថ្ងៃ ។

​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា ជនបង្ក​ឈ្មោះ ស៊ុន សុភ​ត្រា ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ អ្នក​លក់​រថយន្ត​រស់​នៅ​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន បើកបរ​រថយន្ត​ម៉ាក​សឺ​ដេស ពណ៌​ខ្មៅ ស្លាក​លេខ​ភ្នំពេញ​2M7671 បើក​បរ​បហ្ច្រាស់​រថយន្តប​ង្ក​បើក​២​ជើង​ទៅ​ត្បូង ។ រថយន្ត​រងគ្រោះ​បើក​ពី​ត្បូង​ទៅ​ជើង ក៏​បុក​គ្នា​តែ​ម្ដង ។

​ជនរងគ្រោះ​ឈ្មោះ​អ៊ុក ទូច រស់នៅ​ភូមិ​អូ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បើកបរ​ម៉ាក​តូ​យោ​តា HILUX ស្លាក​លេខ បាត់ដំបង 2A6331 ។ រថយន្ត​ជនរងគ្រោះ​ខូចខាត​បែក​កង់​ទាំងស្រុង​។

​តាម​ប្រភព​នៅ​ជុំវិញ​កន្លែងកើតហេតុ​បានឱ្យដឹងថា ក្រោយពី​កើតហេតុ​រួច​បាន​មួយ​យប់ ភ្លឺ​ឡើង​ម៉ោង​០៩​និង​០០​នាទី ព្រឹក​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០១៦ មាន​ម្ចាស់​រថយន្ត​សឺ​ដេស មក​មើល​នៅ​កន្លែងកើតហេតុ មក​សំរួល​គ្នា ជាមួយ​ម្ចាស់​រថយន្ត​តូ​យោ​តា​ថា រថយន្ត​របស់​គេ​ក៏​ខូច​ដែរ បើ​ឱ្យ​សង​ត្រូវ​ចេញសង​ឱ្យ​ទាំង​សង​ម្ខាង នេះ​ជា​សំដី​របស់​ជន​បង្ក​ឈ្មោះ ស៊ុន សុភ​ត្រា ដែល​និយាយ​ចេញ​ពី​សំដី​របស់​គេ​ផ្ទាល់​។​

​ក្រោយមកទៀត ជន​បង្ក​បាន​ប្រើ​ពាក្យ​ទៅ​លើ អ្នកសារព័ត៌មាន​ថា បើ​សរសេរ​ព័ត៌មាន​រឿង​គេ​ខុស គេ​នឹង​ដក​ដូច​ស្ពៃ ហើយ​បន្ត​ថា បើ​ចង់​ប្ដឹង​ឡើង​ទៅ​ដល់​ណា​ពួកគេ​មិន​ខ្លាច​ដែរ ៕
​ស សារឿ​ន​

 

 

20160704a (1) 20160704a (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.