ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​ពិធី​ចែក​សម្ភារ​:​កសិកម្ម​(​ធាតុ​ចូល​កសិកម្ម​)​ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន កសិក ចំណាន នៅក្នុង​ស្រុក​កណ្ដៀង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​ពោធិ៍សាត់​) ÷​ថ្ងៃ​សុក្រ ៤​កើត ខែ​បុស្ស ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២០ លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ពោធិ៍សាត់ បាន​ចូលរួម​ជា​អធិបតី ក្នុង​កម្មវិធី​ចែក​សម្ភារៈ​កសិកម្ម​(​ធាតុ​ចូល​កសិកម្ម​)​ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន កសិករ​ចំណាន ស្ថិតនៅ​ទីតាំង​ភូមិ​ទួល​គូ ឃុំ​ស្រែ​ស្តុក ស្រុក​កណ្តៀង ខេត្ត​ពោធិ៍សាត់​។​

​សម្រាប់​សម្ភារៈ​ដែល​ត្រូវ​ចែកជូន​ប្រជាពលរដ្ឋ​នា​ថ្ងៃនេះ​រួមមាន​៖ គ្រាប់ពូជ​ស្ពៃ​ក្រ​ញ៉ាញ់ ៣១០​កញ្ចប់​, ម្រះ ២០​កញ្ចប់​, ននោង​ជ្រុង ២០​កញ្ចប់​, ត្រកួន ១០ គ​.​ក្រ​, សំណាញ់​ទ្រើង ៣០​ដុំ​, ថាស​បណ្តុះ​កូន ១០០​បន្ទះ​, ដី​បណ្តុះ​កូន ៦០០​គ​.​ក្រ​, ជី​ចម្រុះ ៥០០​គ​.​ក្រ​, ធុង​ស្រោច​ដំណាំ ១០​គូ​។​

​កម្មវិធី​ប្រព្រឹត្តទៅ​ដោយ​មាន​ការចូលរួម​ពី ក្រុម​ការងារ​មន្ទីរ តំណាង​ក្រុមហ៊ុន កសិកម្ម​ស្រុក និង កសិករ​ចូលរួម​សរុប​ចំនួន ៦០​នាក់​/​ស្រី ៣៥​នាក់ ក្នុងនោះ​កសិករ​គំរូ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​៖ គ្រាប់ពូជ​ម្រះ ០២​កញ្ចប់​, ននោង​ជ្រុង ០២​កញ្ចប់​, ត្រកួន ០១ គ​.​ក្រ​, សំណាញ់​ទ្រើង ០៣​ដុំ​, ដី​បណ្តុះ​កូន ៦0 គ​.​ក្រ​, ជី​ចម្រុះ ៥0 គ​.​ក្រ​, ធុង​ស្រោច​ដំណាំ ០១​គូ និង​អន្ទាក់​សត្វល្អិត ០៣​បន្ទះ​។ ចំណែកឯ​សមាជិក​ទទួលបាន​ពូជ​ស្ពៃ ០១​កញ្ចប់​/​នាក់​ផង​ដែរ​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.