ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

នាយ​ឧត្តមសេនីយ៍ សែម សុវណ្ណនី ជា​អធិបតី ក្នុង​ពិធី​សំណេះសំណាល តាម​Video Conterence ជាមួយ​មេបញ្ជាការ​កងអនុសេនាធំ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​) ÷​រសៀល​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២០ នៅ​មជ្ឈមណ្ឌល​ជាតិ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព ជា​អធិបតី​ក្នុង​ពិធី​សំ​ណេះ សំ​ណា​ល តាម Video Conference ជាមួយ​មេបញ្ជាការ​កងអនុសេនាធំ ៥​កង​នៅ​តំបន់​បេសកកម្ម​អង្គការសហប្រជាជាតិ នៅ​ប្រទេស​ចំនួន​៤ មាន​សាធារណរដ្ឋ​ម៉ាលី អាហ្វ្រិក​កណ្តាល ស៊ូដង់​ខាងត្បូង និង​លី​បង់​។​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ នាំយក​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ដល់​កងកម្លាំង​ទ័ព​មួក​ខៀវ​កម្ពុជា​ទាំងអស់​ក្នុង​តំបន់​បេសកកម្ម ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​និង​សហប្រតិបត្តិ​ការន្តរ​ជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ ។​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សែម សុវណ្ណនី បានអោយ​មេបញ្ជាការ​កងអនុសេនាធំ​ទាំងអស់ ត្រូវ​អនុវត្ត​អោយបាន​នូវ​វិធាន​របស់​ក្រសួង​សុខាភិបាល​កម្ពុជា និង​វិធាន​របស់​អង្គការ​សុខភាព​ពិភពលោក ក្នុង​ការចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល នៃ​មេ​រោគកូ​វិដ​-១៩​។​ជាមួយគ្នា ត្រូវ​ប្រកាន់​ភ្ជាប់​ជានិច្ច​ចំពោះ​ការពាក់​ម៉ាស លាងដៃ​ជាមួយ​អា​កុល ឬ​ជែល និង​ត្រូវ​នៅ​គម្លាត​ពី​គ្នា​យ៉ាង​តិច​១​ម៉ែត្រ​កន្លះ​។​

​តាម​Video Conference ឯកឧត្តម អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ ក្រុម​គ្រូពេទ្យ​របស់​មជ្ឈមណ្ឌល​ជាតិ បាន​ធ្វើ​បទ​បង្ហាញ​ពី​វិធាន​នៃ​ការ​ទប់ ស្កាត់​ជំងឺ​កូ​វិដ​១៩​នេះ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.