ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

លោក​ឧត្តមសេនីយ៍ ទោ សិទ្ធ ឡោះ ឲ្យ​កំលាំង​ជំនាញ​ចុះ​បង្ក្រាប ក្មេង​ទំនើង មួយក្រុម បង្ហោះ​ម៉ូតូ​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ ​នៅ​ថ្ងៃ​ច័ន្ទ ទី​១៤ ខែ​ធ្នូ​ឆ្នាំ​២០២០​នេះ លោក​ឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បានចង្អុលបង្ហាញ​លោក​ឧត្ដមសេនីយ៍ត្រី នូ ជី​វ័ន្ត ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​បាន​បញ្ជា​ឲ្យ​ក្រុម​អន្តរាគមន៍​ផែន​ព្រហ្មទណ្ឌ សហការណ៍​ជាមួយ​កំលាំ​ង​នគរបាល​ក្រុង​សិរីសោភ័ណ​ដឹកនាំ​ដោយ លោក​ផ្ទាល់ ចុះបង្ក្រាប​ក្មេង​ទំនើ​ង​១​ក្រុម ក្នុងនោះ​មាន បង្ហោះ​ម៉ូតូ ម៉ូតូ​ដាក់​ស៊ី​ម៉ាំង​កែច្នៃ ស៊ី​ម៉ាំង​ប្រែ​ន វាយតប​គ្នា​ហើយ​បាន​ឃាត់​យក​មក​ស្នងការដ្ឋាន​ដើម្បី​ដក​ហូត​បំពង់​ស៊ី​ម៉ាំង​កែច្នៃ​រក្សាទុក និង​ប្ដូរ​ដាក់​ស៊ីម៉ាំង​ធម្មតា​វិញ​។​

​លោក​ឧត្ដមសេនីយ៍ត្រី នូ ជី​វ័ន្ត បាន​ប្រាប់ អ្នក​យក​ព័ត៍មាន​ឲ្យដឹងថា ការបង្ក្រាប​ក្មេង​ទំនើង​ទាំងអស់ នេះ​គឺ​ដើម្បី ថែរក្សា​សណ្តាប់ធ្នាប់ នៅក្នុង​មូលដ្ឋាន​បង្កចលាចល​អ​ស្ថេរភាព​នៅតាម​ដងផ្លូវ​សាធារណៈ​បង្កឡើង​ដោយ​ក្រុម​ក្មេង​ទំនើង​ទាំងនេះ ពិសេស​គឺ​ទប់ស្កាត់​ការបង្ក​គ្រោះថ្នាក់​ចរាចរណ៍​ទើប​លោក​ដឹកនាំ​បង្ក្រាប​។​

​លោក​ឧត្ដមសេនីយ៍ត្រី នូ ជី​វ័ន្ត បាន​បញ្ជាក់​ឲ្យដឹង​បន្ត​ទៀត​ថា​ការបង្ក្រាប​ករណី​ក្មេង​ទំនើង​តែងតែ​បង្ហោះ​ម៉ូតូ​តាម​ទី​សា​ធាណៈ ក្រុម​ក្មេង​ទំនើង​ទាំងនេះ កម្លាំង​នគរបាល​ក្រុង​បាន​ធ្វើ​ការអប់រំ និង​ធ្វើ​កិច្ចសន្យា រួច​កោះហៅ​ឪពុក​ម្តាយ​ឬ​អាណាព្យាបាល​មក​ធ្វើការ​ធានា​យក​ទៅ​អប់រំ​បន្ត តែ បើ​មាន​ជា​លើក​ក្រោយ​ទៀត នគរបាល​និង​អនុវត្តតាម​វិធានកា​រដ្ឋបាល​ប្រហែល​បញ្ជូនទៅ​ដេក​គុក​ក៏​ថា​បាន​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.