ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ

​អភិបាល​រាជធានី​ភ្នំពេញ កោតសរសើរ​កម្លាំង​សន្តិសុខ​សណ្ដាប់ធ្នាប់​ខណ្ឌ​ទាំងអស់ ដែល​បាន​យក​អស់​កម្លាំងកាយ​ចិត្ត​ក្នុង​ការចូលរួម​ថែរក្សា​សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា សកម្មភាព​សួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​បងប្អូន​សន្តិសុខ​សណ្ដាប់ធ្នាប់​ខណ្ឌ​ទាំងនេះ​ធ្វើឡើង ដើម្បី​ជា​ការលើក ទឹកចិត្ត​ផង និង​ដូច​ជា​ការ​តបស្នង​ចំពោះ​កងកម្លាំង​សន្តិសុខ​សណ្ដាប់ធ្នាប់​ខណ្ឌ​ទាំងអស់​ដែល​បាន​យក​អស់​កម្លាំងកាយ​ចិត្ត​ទាំង​ការចូលរួម​រៀបចំ​សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ពិសេស​ក្នុង​ពេល​មាន​បញ្ហា​កម្មករ​ប្រមូល​សំរាម​ក្រុមហ៊ុន ស៊ិន ទ្រី ធ្វើ​កូដកម្ម​មិន​ចេញ​ប្រមូល​សំរាម​មួយរយៈ​នោះ គឺ​បាន​កងកម្លាំង​សន្តិសុខ​សណ្ដាប់ធ្នាប់​ខណ្ឌ​នេះ ហើយ​ដែល​ចេញ​ជួយ​ធ្វើ​ការប្រមូល​សំរាម​ក្នុង​មូលដ្ឋាន​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

​ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី​ក្នុង​ឱកាស​នោះដែរ លោក ឃួ​ង ស្រេង ក៏​បាន​សូម​ឱ្យ​កម្លាំង​មាន​សមត្ថកិច្ច​ផ្សេងទៀត កុំ​ច្រណែន​ជាមួយ​កងកម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ ដោយសារ​តែ​កម្លាំង​ប្រជា​ការពារ ប្រាក់ខែ ឬ​បៀវត្សរ៍​មិន​ដូច​កងកម្លាំង​បូលិស និង​កងរាជអាវុធហត្ថ​នោះទេ ប្រាក់​ឧបត្ថម្ភ​របស់​គាត់​នៅមានកំរិត ពោល​គឺ​ប្រាក់ខែ​មន្ត្រី​ជាប់​កិច្ចសន្យា​បាន​ប្រាក់ឧបត្ថម្ភ​តែ ៦៧​ម៉ឺន​ប៉ុណ្ណោះ​ក្នុង​១​ខែ​។​

​នេះ​បើ​តាម​ការលើកឡើង​របស់លោក ឃួ​ង ស្រេង ខណៈ​ដែល​លោក​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​សំណេ​សំ​ណា​ល និង​ផ្ដល់​អំណោយ​ជូន​កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ​ចំនួន​២ នោះ​គឺ​ខណ្ឌ​ព្រែក​ព្នៅ និង​ខណ្ឌ​ឫស្សីកែវ នា​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ដើម្បី​ជា​ការលើកទឹកចិត្ត ដែល​កម្លាំង​សណ្ដាប់ធ្នាប់​របស់​យើង​បាន​ចូលរួម​យ៉ាង​សកម្ម ក្នុង​ការចូលរួម​រៀបចំ​សណ្តាប់ធ្នាប់ ការប្រមូល​សំរាម​ក្នុង​រាជធានី ទទួលបាន​ជោគជ័យ​។​

​ក្នុងឱកាស​នោះ​ដែរ លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​លើកឡើង​ថា ក្នុង​ឆ្នាំ​២០២០​នេះ រាជធានី​ភ្នំពេញ​មាន​បញ្ហា​ប្រឈម​ធំៗ​ចំនួន​បី ប៉ុន្តែ​យើង​អាច​ជំ​នៈ ដោះស្រាយ​ទទួលបាន​ជោគជ័យ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន យើង​បាន​ជម្នះ និង​ដោះស្រាយ​ទទួលបាន​ជោគជ័យ នោះ​គឺ​បញ្ហា​សំរាម បញ្ហា​ទឹក​ជំនន់ នឹង​បញ្ហា​ប្រឈម​និង​ជម្ងឺ​កូវី​ដ​-១៩​។​

​ចំពោះ​បញ្ហា​ប្រឈម​ដែល​បានលើកឡើង​នេះ លោក ឃួ​ង ស្រេង បានបញ្ជាក់​ថា បញ្ហា​ទី​១ គឺ​បញ្ហា​សំរាម ដោយសារតែ​កម្មករ​ក្រុមហ៊ុន​ស៊ីន​ទ្រី​ធ្វើ​កូដកម្ម មិន​ព្រម​ប្រមូល​សំរាម​នៅក្នុង​រាជធានី​ភ្នំពេញ ហើយ​ក្នុង​ខណៈនោះ ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ រដ្ឋបាល​រាជធានី បានសម្រេច​បញ្ចេញ​នូវ​កម្លាំង​ចម្រុះ ដើម្បី​ធ្វើ​ការប្រមូល​សំរាម​នៅ​ក្នុង​រាជធានី​ភ្នំពេញ ក្នុងនោះ​ប្រជា​ការពារ​ជា​កម្លាំង​ស្នូល ក្នុង​កិច្ច​ប្រតិបត្តិការ​នៃ​ការប្រមូល​សំរាម​នេះ រហូត​យើង​ទទួលបាន​លទ្ធផល​ជោគជ័យ​ដោយ​ក្នុង​មួយ​ថ្ងៃ យើង​អាច​ប្រមូល​សំរាម​បាន​រហូត​ដល់ ៣​ពាន់​តោន​។​

​ចំណែក​បញ្ហា​ប្រឈម​ទី​២​នោះ គឺ​បញ្ហា​ទឹកជំនន់​ដែល​បាន​ជន់​លិច​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្ដា​ខេត្ត​មួយចំនួនទៀត​។ ប៉ុន្តែ​បញ្ហា​ប្រឈម​នេះ ត្រូវបាន​ដោះស្រាយ​ទទួលបាន​ជោគជ័យ​ផងដែរ ដោយសារ​តែ​យើង​បាន​ប្រើប្រាស់​នូវ​កម្លាំង​សរុប មាន​ទាំង​កងកម្លាំងប្រដាប់អាវុធ និង​កម្លាំង​ស៊ីវិល​រួម​សហការ​គ្នា ដោយ​បាន​ជម្លៀស​ប្រជាពលរដ្ឋ​មក​កាន់​ទី​ទួល​សុវត្ថិភាព ជាមួយនឹង​ការ​ផ្ដល់​ជា​ស្បៀងអាហារ​ជូន​ពួកគាត់​គ្រប់គ្រាន់​ផង​ដែរ​។​

​ដោយឡែក ចំពោះ​បញ្ហា​ប្រឈម​ទី​៣​នោះ គឺ​ព្រឹត្តិ​កាល​ថ្ងៃទី​០៣ វិច្ឆិកា ដែល​ប្រទេស​កម្ពុជា​បាន​ប្រឈម​នឹង​ជំងឺ​កូវី​ដ​-១៩ ក្នុងនោះ​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ យើង​បាន​គ្រប់គ្រង​បញ្ហា​កូវី​ដ​-១៩ នេះ​ទទួលបាន​ជោគជ័យ ដោយ​មិន​បាន​ធ្វើឱ្យ​រាលដាល​ដល់​សហគមន៍​នោះទេ​។​

​គួរបញ្ជាក់​ថា ការ​ចុះសួរសុខទុក្ខ សំណេះសំណាល និង​ចែក​អំណោយ​ជូន​ទៅ​ដល់​កម្លាំង​សណ្ដាប់ធ្នាប់​ទាំង​ពីរ​ខណ្ឌ​ខាងលើ​នេះ ក្នុងនោះ​កងកម្លាំង​សណ្តាប់ធ្នាប់​ម្នាក់ៗ ទទួលបាន​អង្ករ ២៥​គីឡូក្រាម មី ទឹកបរិសុទ្ធ ទឹកត្រី ទឹក​ស៊ី​អ៊ី ជាមួយនឹង​ការចែក​ម៉ាស ជូន​ពួកគាត់​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.