ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

លោក អ៊ាប ឈុន​ស្រ៊ាង ត្រូវបាន​តែងតាំង​ជា ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពង់ធំ​ ៖ លោក អ៊ាប ឈុន​ស្រ៊ាង អនុប្រធាន​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា​ខេត្ត កំពង់ធំ ត្រូវបាន​ប្រកាស​មុខតំណែង​ជា​ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា​ខេត្ត​ជំនួស លោក ជា ជាតិ ប្រធាន​មន្ទីរ​ដែល​បាន​ចូលនិវត្តន៍ ពិធី​នេះ​បាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី ២៥ ខែ​ឧសភា​ឆ្នាំ​២០១៦ ក្រោម​អធិបតីភាព​របស់ ឯកឧត្តម វង សូត​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​ដោយ​មាន​ការចូលរួម​ពី​សំណាក់ លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​រដ្ឋលេខាធិការ គណៈ​អភិបាលខេត្ត អស់លោក លោកស្រី​នៃ​អគ្គនាយកដ្ឋាន​នាយកដ្ឋាន មន្ត្រីរាជការ បណ្តា​អង្គការ​ដៃគូ​ចូលរួម​ផងដែរ​។​


បន្ទាប់​ពី​សេចក្តីរាយការណ៍​របស់​លោក​ប្រធាន​មន្ទីរ​បាន​ចូលនិវត្តន៍​និង​ការអាន​សេចក្តីប្រកាស​តែងតាំង មន្ត្រីរាជការ​និង​ការប្រគល់​សេចក្តីប្រកាស និង​ត្រា​រួចមក ក្នុងនោះ លោក អ៊ាប ឈុន​ស្រ៊ាង  ប្រធាន​មន្ទីរ​ថ្មី​បាន​ធ្វើ​ការប្តេជ្ញាចិត្ត​ក្នុង​ការអនុវត្ត​ឱ្យបាន​នូវ​គ្រប់​ភារកិច្ច​របស់​រាជរដ្ឋាភិបាល​ក្រសួង ក៏​ដូច​អាជ្ញាធរខេត្ត ដែល​បាន​ប្រគល់ជូន​។​

​មានប្រសាសន៍​នោះដែរ ឯកឧត្តម វង សូ​ត ក៏​បាន​លើកសរសើ​ផងដែរ​ពី​ភាព​វិវត្ត​របស់​ខេត្ត​កំពង់ធំ ដែល​ជា​ខេត្ត​មួយ ស្ថិតនៅ​ក្នុង​បន្ទាត់​ក្រីក្រ​នា​ឆ្នាំ​២០០១​តែ​បច្ចុប្បន្ន​បាន​ធ្វើឱ្យ​មាន​ការអភិវឌ្ឍ​រីកចម្រើន តាមរយៈ​វិស័យ​កសិកម្ម និង​ទេសចរណ៍ បាន​ធ្វើឱ្យ​ជីវភាព​ប្រជាពលរដ្ឋ​មាន​ភាពប្រសើរឡើង​។ ឯកឧត្តម​បាន​បន្តទៀតថា ការផ្លាស់ប្តូរ​ភារកិច្ច គឺជា​ប្រពៃណី​របស់​មន្ត្រីរាជការ​ទៅតាម​តម្រូវការ​ជាក់ស្តែង​របស់​ក្រសួង និង​ខេត្ត​។ ម្យ៉ាងទៀត​ការ​ដាក់​ឱ្យ​មន្ត្រី​ចូលនិវត្តន៍​គឺជា​ច្បាប់​ស្តីពី​សហលក្ខន្តិកៈ​របស់​មន្ត្រីរាជការ​ស៊ីវិល​ក្នុង​ការកំណត់​អាយុ​ឱ្យ​ចូល​និវត្ត ទៅ​តាម​ប្រភេទ​ក្របខ័ណ្ឌ​នីមួយៗ​។​

​ឯកឧត្តម វង សូ​ត ក៏បាន​លើកឡើង​ថា ការតែងតាំង​ប្រធាន​មន្ទីរ​ថ្មី​នេះ គឺ​ជា​ទី​ទំនុកចិត្ត​របស់​រាជរដ្ឋាភិបាល ក្រសួង និង​អាជ្ញាធរ​ខេត្ត​ដើម្បី​ប្រតិបត្តិកា​រងារ​នៅ​ថ្នាក់​ខេត្ត​។ ម្យ៉ាង​ទៀត​ក៏​ដើម្បី​ធានាបាន​និរន្តរភាព ប្រសិទ្ធភាព​នៃ​ការដឹកនាំ​មន្ទីរ​ក្នុង​ការជំរុញ​អនុវត្ត​គោលនយោបាយ​សង្គមកិច្ច អតីតយុទ្ធជន​និង​យុវនីតិសម្បទា និង​ការផ្តល់​សេវា​សង្គមកិច្ច​ជូន​មុខសញ្ញា​ឱ្យបាន​ឆាប់រហ័ស និង​ដល់ដៃ​មុខសញ្ញា​ដើម្បី​ធានាបាន​នូវ​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​នោះ​ក្រសួង​ក៏​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​៣​យ៉ាង​និង​កម្មវិធី​អាទិភាព​ចំនួន​៨​ចំណុច​ផង​ដែរ​។​

​ក្នុងនោះ លោក​ក៏​បាន​ផ្តល់​នូវ​អនុសាសន៍ និង​វិធានការ​ល្អៗ​មួយ​ចំនួន​ដល់​លោក​ប្រធាន​ដែល​ទើប​តែងតាំង​ថ្មី​ក្នុង​ការដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ដើម្បី​ធានា​ឱ្យបាន លើ​ការគ្រប់គ្រង​មុខសញ្ញា​សង្គមកិច្ច​គ្រប់​ប្រភេទ​ឱ្យបាន​ច្បាស់លាស់​។ ឯកឧត្តម វង សូ​ត ក៏​បាន​ធ្វើការ​ផ្តាំផ្ញើ​ដោយមាន សង្ឃឹម​ជឿជាក់ថា លោក​ប្រធាន​មន្ទីរ​ថ្មី​នឹង​ខិតខំ​បំពេញ​ការងារ​ដឹកនាំ​អង្គភាព និង​រក្សា​ឱ្យបាន​នូវ​សាមគ្គី​ផ្ទៃក្នុង​និង​មាន​ទំ​នាក់ ទំនង​ល្អ​ជាមួយ​បណ្តា​មន្ទីរ អង្គភាព អង្គការ​នានា​ក្នុង​គោលបំណង​ជំរុញ​ការអនុវត្ត​គោលនយោបាយ ដែល​ពាក់ព័ន្ធ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ទិសដៅ​ក្រសួង​ប្រគល់ជូន​ដោយ​ជោគជ័យ​សំខាន់​ក្នុង​ការយកចិត្តទុកដាក់​ខ្ពស់ បងប្អូន​ជា​និវត្ត​ជន និង​ជនពិការ​។​/ ដោយ​ ៖ សារ៉េត​

 

IMG-20160528-WA0013 IMG-20160528-WA0015 IMG-20160528-WA0016 IMG-20160528-WA0014 IMG-20160528-WA0017

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.