ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

ពិធី​បុណ្យឆ្លងសាលា​ធម្ម​សភា​ក្នុង​ថ្ងៃ​ពិសាខបូជា​នៅ​វត្ត​ខន្តី​បារមី​មាន​ឫទ្ធិ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កណ្តាល ៖ ព្រឹក​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៦​នេះ ឯកឧត្តម ខឹម ចន្ទ័​គិរី អភិបាលរង​ខេត្ត​កណ្តាល​និង​ឯកឧត្តម ឧកញ៉ា​បណ្ឌិត ជា រតនា អនុប្រធាន​គណៈ​ពង្រឹង​មូលដ្ឋាន​
​ស្រុក​ស្អាង​និង​ប្រធាន​គណៈ​ពង្រឹង​ឃុំ​តា​លុន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បុណ្យពិសាខបូជា​និង​ឆ្លង​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​សាលា​ធម្មសភា និង​របង​វត្ត​ខន្តី​បារមី​មាន​ឫទ្ធិ​ស្ថិតនៅ​ភូមិ​ង​វាល​ត្រែ​ឃំ​ុ​តាលុន ស្រុក​ស្អាង ខេត្ត​កណ្តាល​។​

​ក្នុង​ពិធិ​នេះ​ក៍​បាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯ​កត្តម លោកជំទាវ ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម លោកជំទាវ ជា​អភិបាលរង​ខេត្ត លោក​-​លោកស្រី​ជា​ប្រធាន​-​អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត អាជ្ញាធរ​ស្រុក មន្ត្រីរាជការ និង​ព្រះសង្ឃ ពុទ្ធ​បរិ​សទ្ធ ប្រជាពលរដ្ឋ​សរុប​ចំនួន ៩២៦៧​នាក់​។​ក្នុង​ពិធី​នោះដែរ ឯកឧត្តម​គណៈ​អធិតី​បាន​មានមតិ​សំណេះសំណាល​សាកសួរ​សុខទុក្ខ​ដល់​ប្រជាពលរដ្ឋ និង​បាន​លើកឡើង​ពី​ការអភិវឌ្ឍន៍ ដែល​ខេត្ត​ទទួលបាន​មាន​ស្ពាន ផ្លូវ សាលារៀន វត្ត​អារាម មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ បណ្តាញ​អគ្គីសនី ដែល​សមិ​ផល​ទាំងនេះ​អាច​កើតមាន​ឡើង​បាន​ដោយ​ប្រទេស​យើង​មាន​សុខ​សន្ថិភាព ស្ថេរភាព​នយោបាយ ។​

​ដូចជា​នៅ​ថ្ងៃនេះ​ជា​ថ្ងៃ​ដែរ​យើង​មាន​សមិត​ផល នានា​នៅក្នុង​វត្ត​ខន្តី​បារមី​មាន​ឫទ្ធិ មាន​ចៅអធិកា​វត្ត​ព្រះនាម ឌៀប សាម៉ន (​ហៅ​បុត្រ​) ជា​ប្រធាន​សាងសង់​វត្ត​ខន្តី​បារមី​មាន​ឫទ្ធិ  បាន​កសាង​រួច​សាលា​ធម្មសភា​និង​របង​វត្ត​ក៏​ដួច​ជា​វត្ត្ត​នានា​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ដែរ​គោរព​ស្រលាញ់​វិសយ័​ព្រះពុទ្ធសាសនា​បា​ន​ប្រារព្ធ​ពិធី​បុណ្យពិសាខបូជា​ដើម្បី​រំលឹក​នូវ​គុណ​(​ព្រះសម្មាសម្ពុទ្ធ​)​ទ្រង់​ប្រសូត្រ​(​កើត​)​ថ្ងៃទី​១៥​កើត​ពេញបូណ៌មី​ខែ​ពិសាខ​និង​នៃ​មាន​៦​យ៉ាង​តែ​សព​ថ្ងៃ​កាន់​យក​តែ​៣​យ៉ាង​។​

​នៅ​ចុង​កម្មវិធី​ឯកឧត្តម​ក៍​បាន​ឧបត្ថម្ភ​ថវិកា​ដល់​វត្ត​ខន្តី​បារមី​មាន​ឫទ្ធិ​សរុប​ដប់​ប្រាំបួន​លាន​រៀល​
(១៩.០០០០០០០៛)​ជា​បច្ចយ័​បុណ្យពិសាខបូជា​និង​ឆ្លង​សាលា​ធម្មសភា​និង​ចូល​បុណ្យពិសាខបូជា​វត្ត​ពោធិ៍​ព្រែកស្លែង​មួយ​លាន​រៀល​(1000000៛)​វត្ត​កេតុ​ឧត្តម មួយ​លាន​រៀល​(1000000៛)​តាជី​យាយជី​នូវ​ថវិការ​ម្នាក់​១០០០០៛ មួយ​ម៉ឺន​រៀល​ផង​ដែរ​។​ព្រះតេ​ជោ​គុណ​ចៅអធិកា​វត្ត​ខន្តី​បារមី​មាន​ឫទ្ធិ ព្រះនាម ឌៀប សាម៉ន បាន​មាន​ពុទ្ធតិ​ការថា​សាលា​ធម្មសភា​ត្រូវបាន​កសាងឡើង​ដោយ​យោង​ទៅ​តាម​សមារតី​សទ្ធា ជ្រះថ្លា របស់​ពុទ្ធបរិស័ទ សប្បុរសជន​ខ្មែរ ខ្មែរ​កម្ពុជា​ទាំង​ក្នុង និង​ក្រៅប្រទេស  ក្នុង​គោលបំណង​សាង​ដម្កល់ទុក ជា​សម្បត្តិ​សេនាសនទាន នា​ព័ទ្ធសីមា វត្ត​ខន្តី​បារមី​មាន​ឫទ្ធិ​ព្រះចៅអធិកា​វត្ត​ជា​ប្រធាន ទ្រង់​ទទួលបន្ទុក​ភារកិច្ច​សាងសង់ ដោយ ព្រះទ័យ​ប្រឹងប្រែង ជាទីបំផុត​។​

​សាលា​ធម្មសភា​នេះ​ត្រូវបាន​កសាង ឡើង ដោយ​យោង​ទៅតាម គោលការណ៍រ​សមារតី​របស់​សង្ឃ​និង​គណៈកម្មាការ សទ្ធា​ជ្រះថ្លា របស់​ពុទ្ធបរិស័ទ សប្បុរសជន​ខ្មែរ​កម្ពុជា ទាំង​ក្នុង និង​ក្រៅប្រទេស ។​
​ក្នុង​គោលបំណង​សាង​ដម្កល់ទុក ជា​សម្បត្តិ​សេនាសនទាន នា​ព័ទ្ធសីមា វត​ខន្តី​បារមី​មាន​ឫទ្ធិ​
​។​សាលា​ធម្មសភា​វត្ត​ខន្តី​បារមី​មាន​ឫទ្ធិ ចាប់ផ្ដើម​កសាង​ជាបឋម​រួចរាល់  នៅ ព​.​ស ២៥៥៦០ គ​.​ស ២០០១៦ និង​ជា​វិកា​រៈគ្រឿង​ថ្ម (​ឥដ្ឋ​) សាលា​មាន​ទំហំ  បណ្ដោយ ៤៨ ម​. ទទឹង​សង្ខាង ២២​ម​.​ហើយ​នឹង​កំពស់ ១​ជាន់ ៕
​ដោយ ហុក វិបុល​

 

20160523ka1 (1)

20160523ka1 (2)

20160523ka1 (4)

20160523ka1 (3)

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.