ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ គ្រោង​រក​ដៃគូរ​ថ្មី​ដោះស្រាយ​រឿង ច្រក​បង្គោល​ព្រំដែន​លេខ​៤៣ ដែល​ជាប់គាំង​យូរ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ ច្រក​បង្គោល​ព្រំដែន​លេខ​៤៣ ដែល​ជា​ច្រក​សេដ្ឋកិច្ច គ្រោង​នឹង​បើក តែ​បែរជា​ជាប់គាំង​យូរ ត្រូវបាន​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ រៀបចំ​បើក​កិច្ចប្រជុំ​ពិភាក្សា​មួយ នៅក្នុង​សាលប្រជុំ​សាលាខេត្ត ដើម្បី​រក​ដំណោះស្រាយ ដោយ​គ្រោង​រក​ដៃគូ​ថ្មី ខ​ណះ​ក្រុមហ៊ុន​វិនិយោគ កំពុង​រងចាំ​អាជ្ញាធរខេត្ត ធ្វើ​ការទំនាក់ទំនង ទៅ​ភាគី​ខាង​ថៃ កសាង​ផ្លូវ​២០០​ម៉ែត្រ ពន្លឿន​ការសហការ​ជាមួយ មន្ត្រី​ជំនាញ​ផ្សេងៗ​ទៀត ។​

​លោក សំ ផាន់​រិទ្ធិ ប្រធាន​ក្រុមហ៊ុន​សុំ​ផាន់​រិទ្ធ បាន​មានប្រសាសន៍ ក្នុង​កិច្ចប្រជុំ​ពិភាក្សា កាលពី​ល្ងាច​ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៦ ម្សិលម៉ិញ​នេះថា ក្រុមហ៊ុន​ដែល​រាជរដ្ឋាភិបាល បាន​ផ្តល់​សិទ្ធ​ធ្វើ​វិនិយោគ នឹង​គ្រោង​បើក​ច្រក​បង្គោល​ព្រំដែន​លេខ​៤៣ ស្ថិតក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ដែល​ជា​ច្រក​សេដ្ឋកិច្ច​មួយ សម្រាប់​បង្កើន​ភាពងាយស្រួល ក្នុង​ការដោះដូរ​ទំនិញ រវាង​ប្រជាពលរដ្ឋ ជាប់​ព្រំដែន​កម្ពុជា​.​ថៃ ។​

​លោក​បញ្ជាក់ថា ខ​ណះពេល​នេះ​ភាគី​ក្រុមហ៊ុន កំពុង​សុំ​អោយ​អាជ្ញាធរខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ ស្នើរ​សុំ​ទៅ​ភាគី​ថៃ កសាង​ផ្លូវ​ប្រវែង​២០០​ម៉ែត្រ ពី​កម្ពុជា ត​ភ្ជាប់​ទៅ​និង​ភាគី​ថៃ អោយបាន​ឆាប់រហ័ស ដើម្បី​ងាយស្រួល ស្នើសុំ​អោយ​អាជ្ញាធរ​ខេត្ត រៀបចំ​មន្ត្រី​ជំនាញ សហការ​ជាមួយ ក្រុមហ៊ុន រៀបចំ​តំបន់​អភិវឌ្ឍន៍ គ្រោង​បើក​ច្រក​មួយ​នេះ អោយ​ដំណើរការ​បាន​ឆាប់ ។​

​លោក សាន ស៊ានហូរ អភិបាលស្រុក​អូរ​ជ្រៅ បាន​លើកឡើង​ថា គ្រោងការ​បើក​ច្រក​លេខ​៤៣​នេះ គឺ​ត្រូវ​បាន​ជាប់គាំង ជាច្រើន​ឆ្នាំ​មកហើយ ដោយសារ​មាន​ការដោះដូរ អភិបាល​ខេត្ត​បន្ទាយមានជ័យ ចំនួន​៥​រូប​ជា​បន្តបន្ទាប់ ប៉ុន្តែ​បញ្ហា​ផ្សេងទៀត លោក សាន ស៊ានហូរ បាន​ស្នើរ​សុំ​អោយ​ភាគី​ក្រុមហ៊ុន​សុំ​ផាន់​រិទ្ធ រក​ដំណោះស្រាយ​ផលប៉ះពាល់​ដោយ​ខ្លួនឯង ហើយ​ខាង​អាជ្ញាធរ​ស្រុក និង​សហការ​ជាមួយ ធ្វើយ៉ាងណា​អោយ​ដំណើរ ទៅមុខ​ឆាប់រហ័ស ព្រោះ​ភាគី​ខាង​ថៃ​គេ​រង​ចាំតែ​កម្ពុជា ដំណើរ​អភិវឌ្ឍន៍​ដល់​ណា តែប៉ុណ្ណោះ ។​

​លោក លី សារី អភិបាលរង​ខេត្ត បាន​មានប្រសាសន៍ថា ដោយយោង​តាម​កិច្ចប្រជុំ​គណះកម្មការ​ព្រំដែន​ថ្នាក់​ភូមិភាគ​ទី​៥ គឺ​លោ​ឧត្តមសេនីយ៍ឯក ប៊ុន សេង អគ្គបញ្ជាកា​រង កងទ័ពជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី​៥ បាន​លើកឡើង​ថា ច្រក​បង្គោល​ព្រំដែន​លេខ​៤៣​នេះ គឺ​បាន​ជាប់គាំង​យូរ ដូច្នេះ​អាជ្ញាធរខេត្ត គួរ​រក​ដៃគូ​វិនិយោគ​ថ្មី ។

​លោក​ក៏​បាន​បន្ថែមថា គម្រោង​បើក​ច្រក​បង្កោល​ព្រំដែន​លេខ​៤៣ ដែល​អាជ្ញាធរ​ស្រុក​អូរជ្រៅ ស្នើរ​សុំ​អោយ​ក្រុមហ៊ុន​សុំ​ផាន់​រិទ្ធ រៀបចំ​អភិវឌ្ឍន៍​លើ​ផ្ទៃដី​៦៤​ហិតា ខាង​ក្រុមហ៊ុន​គួរតែ​ដោះស្រាយ ផលប៉ះពាល់​ដោយ​ខ្លួនឯង និង​ត្រូវ​លើក​គម្រោង​កសាង អោយ​ដំណើរការ​បាន​ឆាប់ ដើម្បី​កុំ​ឲ្យ​ជាប់​គាំង​យូរ ជា​បន្ត​ទៀត ៕

 

IMG-20160520-WA0036 IMG-20160520-WA0029

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.