ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

ពិធី​បុណ្យឆ្លងសាលា​ពុទ្ធ​ក​បឋមសិក្សា​កោះអន្លុងចិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៦​នេះ ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្តាល បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​ឆ្លង​និង​ សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​សាលា​ពុទ្ធិកៈ​បឋមសិក្សា​វត្ត​ជោតិ​រង្សី ស្ថិតនៅ​ភូមិ​ក្បាល​កោះ ស្រុក​ស្អាង និង​ពិធីបើកការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង ប្រវែង​៨០០​ម៉ែត្រ នៅ​ភូមិ​កណ្តាល​កោះ ឃុំ​កោះអន្លង់ចិន ស្រុក​ស្អាង​ផងដែរ ។ ក្នុង​ពិធិ​នេះ​ក៍​បាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯ​កត្តម លោកជំទាវ ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម លោកជំទាវ ជា​អភិបាលរង​ខេត្ត លោក​-​លោកស្រី​ជា​ប្រធាន​-​អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត អាជ្ញាធរ​ស្រុក មន្ត្រីរាជការ និង​ព្រះសង្ឃ ពុទ្ធ​បរិ​សទ្ធ ប្រជាពលរដ្ឋ​សរុប​ចំនួន ៩៩៦​នាក់​។​

​ក្នុង​ពិធី​នោះដែរ ឯកឧត្តម​គណៈ​អធិតី​បាន​មានមតិ​សំណេះសំណាល​សាកសួរ​សុខទុក្ខ​ដល់​ប្រជាពលរដ្ឋ និង​បាន​លើកឡើង​ពី​ការអភិវឌ្ឍន៍​ដែល​ខេត្ត​ទទួលបាន​មាន​ស្ពាន ផ្លូវ សាលារៀន វត្ត​អារាម មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ បណ្តាញ​អគ្គីសនី ដែល​សមិ​ផល​ទាំងនេះ​អាច​កើតមាន​ឡើង​បាន​ដោយ​ប្រទេស​យើង​មាន​សុខ​សន្ថិភាព ស្ថេរភាព​នយោបាយ ។

​នៅ​ចុង​កម្មវិធី​ឯកឧត្តម​ក៍​បាន​ឧបត្ថម្ភ​ថវិកា​ដល់​អ្នកចូលរួម​ទាំងអស់​នូវ​ថវិការ​ម្នាក់​១​ម៉ឺន​រៀល​ផងដែរ​។​សាលាបឋមសិក្សា​វត្ត​ជោតិ​រង្សី ត្រូវបាន​កសាង ឡើង ដោយ​យោង​ទៅតាម សមារតី សទ្ធា​ជ្រះថ្លា របស់​ពុទ្ធបរិស័ទ សប្បុរសជន​ខ្មែរ ខ្មែរ​កម្ពុជា​ទាំង​ក្នុង និង​ក្រៅប្រទេស  ក្នុង​គោលបំណង​សាង បណ្ដុះបណ្ដាល​កុសល​វិជ្ជា​ទូទៅ ព្រម ទាំង​ដម្កល់ទុក ជា​សម្បត្តិ​សេនាសនទាន នា​ព័ទ្ធសីមា វត្ត​ជោតិ​រង្សី ស្ថិតនៅក្នុង​ភូមិ ក្បាល​កោះ ឃុំ​កោះអន្លុងចិន ស្រុក​ស្អាង​ខេត្ត​កណ្តាល​។

​ព្រះចៅអធិការ​វត្ត​ជោតិ​ព្រះនាម នៅ ជុំ បច្ចុប្បន្ន​ព្រះអង្គ​គង់​នៅក្នុង​វត្ត​ជោតិ​រង្សី​ជា​ប្រធាន ទ្រង់​ទទួលបន្ទុក​ភារកិច្ច​សាងសង់ ដោយ ព្រះទ័យ​ប្រឹងប្រែង ជាទីបំផុត​។

​សាលា​ពុទ្ធ​ក​បឋមសិក្សា​ជោតិ​រង្សី ត្រូវបាន​កសាង ឡើង ដោយ​យោង​ទៅតាម គោលការណ៍រ​សមារតី​របស់​សង្ឃ​និង​គណៈកម្មាការ សទ្ធា​ជ្រះថ្លា របស់​ពុទ្ធបរិស័ទ សប្បុរសជន​ខ្មែរ​កម្ពុជា ទាំង​ក្នុង និង​ក្រៅប្រទេស  ក្នុង​គោលបំណង​សាង ជា​មជ្ឈមណ្ឌល បណ្ដុះបណ្ដាល​កុសល​វិជ្ជា​ទូទៅ ព្រម ទាំង​ដម្កល់ទុក ជា​សម្បត្តិ​សេនាសនទាន នា​ព័ទ្ធសីមា វត្ត​ជោតិា​មគ្គី​រង្សី​ស្ថិតនៅក្នុង​ភូមិ​ក្បាល​កោះ​ឃុំ​កោ​អ​អន្លុង​ចិនស្រុ​ខេត្តកណ្តាល​។​បច្ចុប្បន្ន​ព្រះអង្គ ជា​ប្រធាន សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុ ជា​ក្រោម ទ្រង់​ទទួលបន្ទុក​ភារកិច្ច​សាងសង់ ដោយ ព្រះទ័យ​ប្រឹងប្រែង ជាទីបំផុត​។ មហាសាលា​ធម្មសភា វត្ត​សាមគ្គី​រង្សី ចាប់ផ្ដើម​កសាង​ជាបឋម​រួចរាល់  នៅ ព​.​ស ២៥៥៦០ គ​.​ស ២០០១៦ និង​ជា​វិកា​រៈគ្រឿង​ថ្ម (​ឥដ្ឋ​) សាលា​មាន​ទំហំ  ​បណ្ដោយ ២៦ ម​. ទទឹង​សង្ខាង ១៦ ម​.​និង​ទទឹង​ផ្ទៃ​កណ្ដាល (​មាត់ទ្វា​ចូល​) ទំហំ ២,៥៤​ម​. ហើយ​នឹង​កំពស់ ១​ជាន់ ។​សាលា​ពុទ្ធ​ក​បឋមសិក្សា​ប្រកបដោយ​ចំឡាក់​ផុស នាគព័ន្ធ​(​នាគ​ផុស​) បើក​ពពារ ភ្នែក មូល​ក្រឡង់ វិចិត្រ​ចិញ្ចែង ចិញ្ចាច ៕

 

20160517b (4) 20160517b (2) 20160517b (3) 20160517b (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.