ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

ទឹកចិត្ត​ស្មោះសរ​របស់លោក ឌិន គឹម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មនុស្ស​យើង​ម្នាក់ៗ​មាន​ស្មារតី​ចិត្តគំនិត​ផ្សេងៗ​គ្នា អ្នកខ្លះ​មាន​ចិត្ត​ស្លូតបូត ស្មោះត្រង់​ខ្លះទៀត កាច​សាហាវ យង់ឃ្នង គ្មាន​ត្រា​ប្រណី គ្មាន​មេត្តា ចំពោះ​អ្នក​មាន​ឋានៈ​តូចតាច​ជាង​ខ្លួន អ្នកក្រីក្រ​ស្លូតត្រង់​យក​អំណាច​របស់​ខ្លួន​មក​គៀបសង្កត់​ប្រជា ជន ប៉ុន្តែ​បុគ្គល​ខ្លះ ទោះបីជា​ខ្លួន​មាន​ឋានៈ​ខ្ពង់ខ្ពស់ ជា​អ្នក​ដែល​មាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ ប៉ុន្តែ​ចារិក​កិរិយាមាយាទ ស្លូតបូត ដឹងខុសដឹងត្រូវ មាន​ក្រមសីលធម៌ ស្អាតស្អំ ស្រឡាញ់​អ្នកក្រីក្រ ជួយ​អ្នកក្រីក្រ ពេល​មាន​អាសន្ន អន់ក្រ​មានទុក្ខ​ធុរៈ​ខ្វះខាត អង្ករ ម្ហូបអាហារ តែងតែ​ផ្តល់ជូន​ជានិច្ច​ជា​កាល ។​

​យើង​ក្រឡេកមើល​វីរៈភាព សម្តេច​តេជោ  និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​លោក​ផុសចេញ​ពី​វណ្ណៈ​ក្រីក្រ និង​ធ្វើ​ជា កូនសិស្សលោក និង​រស់នៅ​ផ្ញើប្រាណ និង​លោក រៀនសូត្រ ក្រោម​ឱវាទ​លោក​រហូតដល់​សម្តេច​មា​ន​ប្រវត្តិ​តស៊ូ​រំដោះជាតិ មាតុភូមិ និង​ក្លាយជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងមូល កសាង​អភិវឌ្ឍន៍​ប្រទេសជាតិ ស្តារ​សេដ្ឋកិច្ចជាតិ​ឱ្យ ដំណើរការ​ជឿនលឿន​ឥត​គណនា​នេះ គឺ​ដោយសារ​ស្មារតី ទឹកចិត្ត​ស្នេហា​ជាតិ​ពិតៗ ។

​យើង​ក្រឡេក​មើល​មក​ខេត្ត​ប៉ៃលិន​វិញ​ម្តង គឺជា​ខេត្ត​មួយ​ពោរពេញ​ដោយ​សមរភូមិ​ក្តៅ​ស៊ីសាច់​ហុតឈាម រវាង​កងទ័ព​ខ្មែរក្រហម និង​វីរៈ​កងទ័ព​ជាតិ​យើង​ដោយ​គតិបណ្ឌិត​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេជោ ហ៊ុន សែន លោក​បាន​ដោះ ស្រាយ​ជាមួយ​កងទ័ព​ខ្មែរក្រហម ឱ្យ​ចូល​រួមរស់​ជាមួយ​គ្នា​រួម​សាមគ្គី​គ្នា​កសាង​ជាតិ​តែមួយ ។​

​ក្រោយ​សា​មា​ហ​រណកម្ម​រួច​យើង​សង្កេត​ឃើញ​ផ្លូវថ្នល់ ផ្លូវ​គ្រួស​ក្រហម​…​៘ ត្រូវបាន​ក្រសួង​គមនាគមន៍ សាធារណការ  និង​ដឹកជញ្ជូន​ខេត្ត​ប៉ៃលិន ដែល​មាន​លោក ឌិន គឹម ជា​ប្រធាម​មន្ទីរ​បាន​ប្រឹងប្រែង​តស៊ូ​ពុះពារ​គ្រប់​ឧបសគ្គ កសាង​ផ្លូវជាតិ ខ្វែងខ្វាត់​ក្នុង​ខេត្ត​ទៅ​ច្រក​ព្រំ កម្ពុជា​ថៃឡង់ត៍ ផ្លូវជាតិ​លេខ ៥៧ គឺ​ថែទាំ​ជាប់​ជាប្រចាំ តាំង​ពី​ព្រំប្រទល់ ខេត្ត​បាត់ដំបង រហូតដល់​ខេត្ត លោក​បាន​កសាង​ផ្លូវ​ចាក់​គ្រួស​ក្រហម ១៤​គីឡូម៉ែត្រ នៅ​សង្កាត់​ប៉ៃលិន ហើយ​សព្វថ្ងៃនេះ លោក ឌិន គឹម ទោះបី​ដឹងខ្លួន​ថា​និង​ចូល​និវត្តន៍​នៅ​ខែ​០១ ឆ្នាំ​២០១៧ នេះ ក៏ដោយ​ក៏​រូប​លោក​នៅតែ​កសាង ស្ហាបនា​ជាតិ ស្រឡាញ់​ជាតិ សព្វថ្ងៃ​លោក​កំពុងតែ​ជួយ​ជីក​អណ្តូងទឹក​ជូន​ប្រជាពលរដ្ឋ ដែល​កំពុង​តែ​ខ្វះខាត​ទឹក​នៅ​ក្នុង​រដូវក្តៅ​នេះ ហើយ​នៅក្នុង​សង្កាត់​ប​យ៉ាខា លោក​បាន​ធ្វើ​លូ​ដា​ឡូ (​លូ​ប្រអប់​)​ស្ថិតក្នុង​ចំណុច​ផ្លូវ ១៥៧៩​ធ អូ​ស្ងួត  រំដោះ​ទឹក​ជូន ប្រជាពលរដ្ឋ​ប្រើប្រាស់​ឱ្យទាន់​ពេលវេលា និង​រៀបចំ គម្រោង​កសាង​ផ្លូវ​បន្តទៀត រហូត​ដល់​លោក​ចូលនិវត្តន៍ (​រ៉ឺ​ត្រែត​) នេះ​ជា​វីរៈភាព ស្នេហា​ជាតិ​ពិតៗ  ៕
​លឹម សារី

 

pailindoft IMG-20160506-WA0000

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.