ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

លំនៅឋាន ១៥២ ខ្នង បាន​រង​ការខូចខាត​ដោយសារ​តែ​ការវាយប្រហារ​ពី​ខ្យល់​កន្ត្រាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌលគិរី ៖ នៅក្នុង​ស្រុក​ពេជ្រា​ដា​ខេត្ត​មណ្ឌលគិរី លំនៅឋាន​ប្រជាពលរដ្ឋ​ចំនួន ១៥២ ខ្នង បាន​រង​ការខូចខាត​ដោយសារ​តែ​ការវាយប្រហារ​ពី​ខ្យល់​កន្ត្រាក់ និង​បាន​ធ្វើឲ្យ​មាន​មនុស្ស​ស្លាប់​ម្នាក់ រងរបួស​ធ្ងន់​ស្រាល​ពីរ​នាក់ ។ គ្រោះមហន្តរាយ​ដែល​ធ្វើឲ្យ​មាន​សោកនាថកម្ម​នេះ បាន​កើតឡើង​នៅ​ឃុំ​ពូ​ជ្រៃ នឹង​ឃុំក្រង់​តេះ ស្រុក​ពេជ្រា​ដា កាលពី​វេលា​ម៉ោង​១៧​នឹង​៣០​នាទី ថ្ងៃទី​៥ ឧសភា ២០១៦ ។​

​ប្រភព​បានឲ្យដឹងថា នៅវេលា​ម៉ោង​៥​និង​៣០​នាទី​ថ្ងៃ​ដដែល មាន​ខ្យល់​កន្ត្រាក់​មួយ​យ៉ាងខ្លាំង បណ្តាល​អោយ​ដំបូលផ្ទះ​ប្រក់​ដោយ​សង្ក័សី​ហោះ​មក​បុក​ចំ​ក្បាល​បុរស​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវស្លាប់​ភ្លាមៗ រីឯ​ម្ចាស់ផ្ទះ​រងរបួស​ធ្ងន់​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ផងដែរ ។​

​លោក ព្រហ្ម សា​វេន មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​ពេជ្រា​ដា​បានឲ្យដឹងថា ជនរងគ្រោះ​ដែល​បាន​ស្លាប់​មានឈ្មោះ ឆោម ឆើត ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​រស់នៅ​ភូមិ​ចុង​ផាង​ឃុំ​ពូ​ជ្រៃ​ស្រុក​ពេជ្រា​ដា អ្នក​របួស​មាន​ឈ្មោះ​សឿង កុសល និង​ប្រពន្ធ​។​
​សេចក្តី​រាយ​ការណ៏​បាន​ឲ្យដឹងថា នៅ​ឃុំក្រង់​តេះ​មានផ្ទះ​ខូចខាត​ចំនួន​៤១​ខ្នង នៅ​ឃុំ​ពូ​ជ្រៃ​មានផ្ទះ​ខូចខាត​ចំនួន​១១១​ខ្នង ។​

​សូមបញ្ជាក់​ថា នេះ​ជា​លើក​ទី​២​ហើយ​សម្រាប់​ស្រុក​ពេជ្រា​ដា ដែល​ជួប​គ្រោះ​ខ្យល់​កន្ត្រាក់ ព្រោះ​កាល​អំឡុង​ខែ​មេសា ស្រុក​ពេជ្រា​ដាក៏ធ្លាប់​រងគ្រោះ​ខ្យល់​កន្ត្រាក់ម្តង​រួចមក​ហើយ​នឹង​ធ្វើឲ្យ​មាន​ផ្ទះ​ប្រជាពលរដ្ឋ​ខូចខាត​អស់​ចំនួន​ជាង​៦០​ខ្នង​ផង​ដែរ​៕
​គឹម ចំរើន​

 

20160506aa (2)

20160506aa (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.