ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

​អាជ្ញាធរ​ស្រុក​ស្អាង​ដឹក​ស​ម្ភារៈ​​ច្រក​ទឹកស្អាត​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ភូមិ​ចំនួន ០២ ក្នុង​ស្រុក​ស្អាង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា​ឆ្នាំ​២០១៦ លោក ញឹម វណ្ណ​ឌិន  អភិបាល​នៃ​គណៈ​អភិបាលស្រុក​ស្អាង​បាន​ដឹកនាំ​មន្ត្រី​រាជកា​រលោក នាយក​សាលា​វិទ្យា​លយ័​សម្តេច ហ៊ុន សែន ស្អាង​បាន​អញ្ជើញ​ចុះ​ចែក​សម្ភារៈ​ច្រក​ទឹកស្អាត និង​ទឹក ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ទួល​សុ​ភី​ភូមិ​ទួល​ខុមួ​ញ ឃុំ​ព្រែក​គយ ស្រុក​ស្អាង​ខេត្ត​កណ្តាល​។​

​លោក ព្រំ ឈឺ​ន ប្រធាន​ក្រុមប្រឹក្សារ​ស្រុក​ស្អាង​បានឱ្យដឹងថា​៖ គ្រោះរាំងស្ងួត ខ្វះខាត​ទឹក​ប្រើប្រាស់​នេះ បាន​កើតឡើង​នៅ​ទូទាំង​ប្រទេស ហើយ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ក៏​បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​ស្រុក​ខេត្ត និង អាជ្ញាធរ​គ្រាប់​ជាន់ថ្នាក់ កងកំលាំងប្រដាប់អាវុធ មន្ត្រីរាជការ និង​សប្បរ​សជន ត្រូវ​រួមគ្នា​ជួយ​ដោះស្រាយ​ការលំបាក​និង ដឹក​ទឹក​ចែក​ជូន​អោយ​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ទាន់ពេលវេលា​។ ចុះ​ពិនិត្យ​ជាក់ស្តែង​ពី បី​ថ្ងៃ​កន្លងទៅនេះ​អាជ្ញាធរខេត្ត និង​មន្ត្រីក្រោមឱវាទ បាន​ដឹក​ទឹក​សំរាប់​ប្រើប្រាស់​តាម​បណ្តាល​តំបន់​ផ្សេងៗ​។

​ដោយឡែក ពេលនេះ​ជា​អំណោយ​របស់​ឯកឧត្តម គីម រិទ្ធី អភិបាលរង​ខេត្ត​កណ្តា​បាន​ផ្តល់​ពី​ដុង​ទឹក​ចែកជូន​ប្រជាពលរដ្ឋ​នៅ​
​និង​ចុ​សួរ​សុខ​ទុក​ផ្ទាល់​ចំនួន​ពី​ភូមិ​ទួល​សុ​ភី​ភូមិ​ទួល​ខ្មួញ​ដើម្បី​ជា​មធ្យោបាយ​
​ដឹក​ជញ្ជូន​ទឹក​ពី​វត្ត​ធន់​មន្ត​យកមក​ប្រើប្រាស់​តាម​ផ្ទះ​យោង​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នេះ​នៅ​ជិត​ទន្លេរ​បាសាក់​។​

​លោក​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់​ត្រូវ​សហការ និង​ធ្វើការ​រាយ​ការណ៏​ជា​បន្ទាន់​អំពី​បញ្ហា​ការខ្វះខាត​ទឹក​ដើម្បី​អោយ​ថ្នាក់ដឹកនាំ និង​ក្រុមការងារ​ចុះ​ជួយ​បាន​ដឹង​និង​ដោះស្រាយ​ជូន​អោយ​បាន​ទាន់ពេលវេលា​។​ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ថែរក្សា​សុខភាព អនាម័យ គឺ​ហូប​ស្អាត រស់នៅ​ស្អាត បើសិន​កើតមាន​ជំងឺ​អ្វី​សូម​ទៅ​មណ្ឌល​សុខភាព​ដែល​ជិត​ផ្ទះ​ជា​បន្ទាន់​ដើម្បីអោយ​គ្រូពេទ្យ​ពិនិត្យ​និង​ព្យាបាល​ទាន់ពេលវេលា​។​

​គួរបញ្ជាក់​ថា ប្រជាពលរដ្ឋ​ទាំង​២​ភូមិ​ដែល​បាន​ទទួល​ពី​ដុង​ច្រក​ទឹក និង​ទឹក​សុទ្ធ​នាពី​អាជ្ញាធរ​ខេត្ត​នា​ឱកាស​នោះ​មាន​ភូមិ​ទួល​សុ​ភី​ចំនួន​១២៩ គ្រួសារ ភូមិ​ទួល​ខ្មួញ​ពី ចំនួន​១៤៥​គ្រួសារ  ៕
​ដោយ ហុក វិបុល​

 

20160506re4 (2)

20160506re4 (3)

20160506re4 (4)

20160506re4 (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.