ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

​ថ្នាក់ដឹកនាំ​ខេត្ត​មណ្ឌល​គី​រី​បាន​នាំយក​ថវិកា​របស់​គណៈ​កម្ម​ការ​មួលដ្ឋាន​សមា​គ​មន៍​មន្ត្រីរាជការ​ស៊ីវិល​ក្រសួងមហាផ្ទៃ ខេត្ត​មណ្ឌលគិរី ចំនួន​៤​លាន​៥​សែន​រៀល ប្រគល់​ដល់​គ្រួសារ​សព លោកស្រី ទិត សុធា​រី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​មណ្ឌលគិរី ៖ នៅ​រសៀល​ថ្ងែ​ទី​៤​ខែ​ឧសភា​ឆ្នាំ​២០១៦​នេះ ឯកឧត្តម ម៉ែន  ង៉ុយ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​លោក ចឹង សុច​ន្ថា អភិបាល រង​ខេត្ត នាយក​រដ្ឋបាលខេត្ត  ព្រម​ទាំង​នាយក នាយករង​ទីចាត់ការ របស់​សាលាខេត្ត មណ្ឌល គី​រី បាន​នាំយក​ថវិកា​របស់​គណៈ​កម្ម​ការ​មួលដ្ឋាន​សមា​គ​មន៍​មន្ត្រីរាជការ​ស៊ីវិល​ក្រសួងមហាផ្ទៃ ខេត្ត​មណ្ឌលគិរី ចំនួន​៤​លាន​៥​សែន​រៀល ប្រគល់ ជូន​ដល់​លោក កេត ចាន់​ដេត ត្រូវជា​ស្វា​ម៉ី របស់​សព លោកស្រី ទិត សុធា​រី ។​

​សូមបញ្ជាក់​ថា លោកស្រី ទិត សុធា​រី ជា​មន្ត្រីរាជការ​នៅក្នុង​សាលា​ខេត្តមណ្ឌលគិរី មាន​តួនាទី អនុប្រធាន​ការិយាល័យ​វិនិយោគ​ខេត្ត ដោយ​លោកស្រី​បាន​ទទួលមរណៈភាព កាលពី​ថ្ងៃ​ទី​២៩​ខែ​មេសា​ឆ្នាំ​២០១៦ ដោយ​រោគ​គា​ពាទ្យ ។​

​នៅក្នុង​ពិធី​ប្រគល់​ថវិកា​ដល់​គ្រួសារ​សព ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាល នៃ​គណៈ​អភិបាល ខេត្ត​មណ្ឌល​គី​រី បាន​មានប្រសាសន៍ ចូលរួម​រំលែក​នូវ​មរណៈទុក្ខ យ៉ាង​ក្រៀមក្រំ​ជាមួយ គ្រួសារ​សព​ដែល​បាន​បាត់បង់​នូវ​ភរិយា​ដ៏​ល្អ និង​ជា​ម្តាយ​ដ៏​ល្អ ព្រមទាំង​ជា​មន្ត្រីរាជការ​ដ៏​សកម្ម បម្រើ​ការងារ នៅ​ក្នុង​សាលាខេត្ត​មណ្ឌល​គី​រី​នា​ពេលកន្លងមក  ហើយ​ថវិកា​ដែល​យក​មក​ប្រ គល់ ជូន​នា​ពេល​នេះ សម្រាប់​អោយ​គ្រួសារ​សព​ចាត់ចែង​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​។​

​បន្ទាប់មក ឯកឧត្តម  ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​លោក​អ​ភិ បាល​រង​ខេត្ត បានប្រគល់​ថវិកា របស់​គណៈកម្មកា​រ​មួលដ្ឋាន​សមាគមន៍​មន្ត្រីរាជកា​រស៊ី​វិល ក្រសួងមហាផ្ទៃ ខេត្ត​មណ្ឌលគិរី ចំនួន​៤​លាន​៥​សែន​រៀល ដល់​គ្រួសារ​សព ៕
​ឃិន សុខន​

 

IMG-20160504-WA0035 IMG-20160504-WA0033 IMG-20160504-WA0034

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.