ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

អាជ្ញាធរខេត្ត រៀបចំ​ពិធី​សច្ចាប្រណិធាន និង​បំពាក់​កន្សែង​ជូន​ក្រុម​កាយ​រឹទ្ធ​ខេត្ត​ប៉ៃលិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន ៖ នៅក្នុង​បរិវេណ​សាលាខេត្ត​ប៉ៃលិន កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែ​ឧសភា ឆ្នាំ​២ ០១៦ កន្លងទៅនេះ អាជ្ញាធរខេត្ត បានរៀបចំ ធ្វើ​កម្មវិធី​សច្ចាប្រណិធាន និង​បំពាក់​កន្សែង​ជូន​ក្រុម​កាយ​រឹទ្ធ ដែល​ស្ថិតនៅក្រោម​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ជុច ភឿន រដ្ឋលេខាធិការ​ក្រ សួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​អនុប្រធាន​កាយ​រឹទ្ធ​ជាតិ​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯ ក​ឧត្តម បណ្ឌិត សភា​ចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការ​គណៈ​រដ្ឋ មន្ត្រី និង​ជា​ប្រធាន​កាយ​រឹទ្ធ​ជាតិ​កម្ពុជា ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯ ក​ឧត្តម កើត សុធា អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ព្រមទាំង​មន្ត្រីរាជការ​ជុំវិញ​សាលាខេត្ត លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស យ៉ាងច្រើន​កុះករ ។​

​ឯកឧត្តម កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍ថា ក្នុងនាម​កាយ​រឹទ្ធ​ជាតិ​កម្ពុជា​ខេត្ត​ប៉ៃលិន និង​ក្នុងនាម​ខ្លួន​ខ្ញុំ​ផ្ទាល់​សូម​គោរព​សំដែង​នូវ​គារវកិច្ច និង​ស្វាគមន៍​យ៉ាង​ជ្រាលជ្រៅ​ប្រកប​ដោយ​ភាពកក់ក្តៅ​បំផុត ចំពោះ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ជុច ភឿន រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​អនុប្រធាន​កាយ​រឹទ្ធ​ជាតិ​កម្ពុជា ។ ឆ្លៀត​ក្នុង​ឱកាស​ដ៏​មមាញឹក និង​មាន​តម្លៃ​បំផុត ដោយ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី សច្ចាប្រណិធាន និង​បំពាក់​កន្សែង​នវ​កាយ​រឹទ្ធ​ជាតិ​កម្ពុជា នៅ​ខេត្ត​ប៉ៃលិន នាពេលនេះ ។​

​ក្នុង​ឱកាស​នេះ ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​វត្ត​មាន​ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវ​កិត្តិយស​ទាំងអស់ ដែល​បាន​ផ្តល់​កិត្តិយស​អញ្ជើញ​ចូលរួម ដែលនាំឱ្យ​អង្គពិធី ទាំងមូល​មាន​ភាព​អធិកអធម​យ៉ាង​ក្រៃលែង ។ ឯកឧត្តម​បាន​បន្តទៀតថា កាយ​រឹទ្ធ​ជាតិ​កម្ពុជា​ខេត្ត​ប៉ៃលិន បានធ្វើ​សកម្មភាព​ជាច្រើន ដើម្បី​បម្រើ​ផលប្រយោជន៍​ក្នុង​ការអភិវឌ្ឍ​កុមារ និង​យុ វជន​ឱ្យមាន​សមត្ថភាព​ពេញលេញ​ខាង​ផ្លូវកាយ ផ្លូវ​បញ្ញា ផ្លូវ​សង្គម និង​ផ្លូវចិត្ត ក្នុងការ​ប្រែ​ក្លា យ ឱ្យ​ពួកគេ​មាន​លំនឹង​ក្នុង​ជីវិត មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ ជា​ពលរដ្ឋ​ល្អ​មាន​សមត្ថភាព ព្រម​ទាំ ង​ក្លាយ​ជា​សមាជិក​ក្នុង​គ្រួសារ និង​សហគមន៍​នៅ​មូលដ្ឋាន​ប្រកបដោយ​ភាព​សប្បុរសធម៌ ស​ច្ច ធម៌ និង​ការរស់នៅ​ប្រកប​ដោយ​សុខដុម​រម្យ​នា​ថែមទៀត​ផង ។  ជាក់ស្តែង​ថ្ងៃនេះ​យើង​នឹង​ប ញ្ចូ​ល​សមាជិក​ថ្មី​ចំនួន​២៨៥៥​នាក់ ដែល​សមាជិក​ចាស់​របស់​យើង​នៅសល់​១៥៤​នាក់ សរុប យើង​មាន​កម្លាំង​ចលនា​កាយ​រឹទ្ធ​ជាតិ​កម្ពុជា​ខេត្ត​ប៉ៃលិន​ចំនួន​៣០០៩​នាក់ ។​

​ចំណែក ឯកឧត្តម ជុច ភឿន រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​អនុ ប្រធាន​កាយ​រឹទ្ធ​ជាតិ​កម្ពុជា បាន​មានប្រសាសន៍ថា ការបង្កើត​ក្រុម​កាយ​រឹទ្ធ​នេះ​ឡើង​ក្នុង​គោល បំណង ឱ្យ​យុវជន​ចូលរួម​ក្នុង​កិច្ចការ​សង្គម កិច្ចការ​សប្បុរសធម៌ ជួយ​ជនក្រីក្រ ពិធីបុណ្យ​ជាតិ និង​អន្តរជាតិ ការចុះ​ជួយ​អប់រំ​ជម្ងឺអេដស៍ បញ្ហា​គ្រឿងញៀន ការអប់រំ​បង្ការ​គ្រប់​មីន និង​គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ ជម្ងឺគ្រុនចាញ់ ផ្តាសាយ​បក្សី និង​ជួយ​ក្នុងពេល​មាន​គ្រោះមហន្តរាយ​ផ្សេ ងៗ​ផងដែរ ។ ឯកឧត្តម​បាន​បន្តទៀតថា ម្យ៉ាងវិញទៀត ត្រូវ​សម្អាត​អនាម័យ​ទីសាធារណៈ តាម​ដងផ្លូវ សម្អាត​ទីធ្លា​សាលារៀន និង​ដាំ​កូនឈើ កែលំអរ​បរិស្ថាន​សាលារៀន បង្កើត​ក្លឹប​សិ ក្សានៅ តាម​សាលារៀន ចូលរួម​ប្រឹក្សា​កុមារ និង​យុវជន ។​

​ឯកឧត្តម​បញ្ជាក់ទៀតថា ទាំងអស់នេះ ពិត​ជា​សកម្មភាព​ប្រកបដោយ​ទឹកចិត្ត​សប្បុរសធម៌ ការជួយ​គ្នា​ទៅវិញទៅមក ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ទាំងអស់ គឺ​អប់រំ​គ្នា​ទៅវិញទៅមក ក្នុង​ការរួមចំណែក​ក​សាង និង​ការពារ មាតុភូមិ​កម្ពុជា ពិសេស​ខេត្ត​ប៉ៃលិន ឱ្យមាន​ការរីកចម្រើន​ថ្មីៗ​ថែម​ទៀត ។ ហេតុផល​ទាំងនេះហើយ ទើប​យើង​ត្រូវការ​ចាំបាច់​បន្ថែមទៀត​នូវ​សមាជិក​កាយ​រឹទ្ធ​ជំនាន់​ថ្មី​របស់​យើង ដើម្បី​ធានា​ការពង្រឹង​តួនាទី​របស់​ខ្លួន នៅក្នុង​សង្គម​ឱ្យបាន​ខ្លាំងក្លា​ថែម​ទៀត ប្រយោជន៍​ក្នុង ការណែនាំ​ពួកគេ ឱ្យ​ប្រព្រឹត្ត​នូវ​អំពើ​ល្អ ដោយ​បំផុស​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​នូវ​សកម្មភាព​ដែ ល​ជា​តួនាទី​ដ៏​សំខាន់​របស់​កាយ​រឹទ្ធ​ជាតិ​កម្ពុជា​យើង ៕
​ដោយ ៖ អ៊ុក ទូច​

 

IMG-20160504-WA0013 IMG-20160504-WA0014 IMG-20160504-WA0012

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.