ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

​បាក់​បង្គោល​ភ្លើង​សង្កត់​លើ​ម៉ូតូ​រ៉ឺម៉ក​នៅ​ច្បារអំពៅ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ បង្គោល​ភ្លើង​មួយ ដើម​ដែល​ហ៊ំ​ព័ទ្ធ​ទៅ​ដោយ​ខ្សែភ្លើង បាន​បាក់​ត្រឹម​គល់​ដោយសារ​គ្រឿងចក្រ​កាយ​ដី​ធ្វើ​ផ្លូវ​ជាតិ​លេខ​១  លើកដៃ​ឡើងលើ ខ្ពស់​ពេក   ពេល​ទម្លាក់​មក​វិញ ក៍​ទាក់​ជាមួយ​ខ្សែភ្លើង​បណ្តាលអោយ​ទាញ​បង្គោល​ភ្លើង​បាក់​តែម្តង ។​

​ករណី​បាក់​បង្គោល​ខ្សែ ភ្លើង​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤,៤៥​នាទី​ល្ងាច​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០១៦ នៅ​ចំនុច​ទល់មុខ​សាលា​សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ អំពៅ ។​

​លោក រស់ សុភ័​ក្រ អភិបាល រង​ខណ្ឌ​ច្បារអំពៅ​ដែល​ចុះទៅពិនិត្យ​នៅ​កន្លែងកើតហេតុ បានអោយដឹងថា ករណី​នេះ​បាក់ នេះ​កើតឡើង​ដោយសារ​គ្រឿងចក្រ​កាយ​ដី​ធ្វើ​ផ្លូវជាតិ​លេខ​១ ខ្វះ​ការប្រុងប្រយ័ត្ន បណ្តាល​អោយ​ប្រ​ម៉ោយ​អេស្កាវ៉ាទ័រ​ទាក់​ជាមួយ​ខ្សែភ្លើង​ដែល​ត​ឆ្លងកាត់​ផ្លូវ​ទាញ​បង្គោល​ភ្លើង​បាក់​សង្កត់​ទៅលើ​ម៉ូតូ​រ៉ឺម៉ក​មួយគ្រឿង  តែ​សំណាង ល្អ​ម្ចាស់​ម៉ូតូ​មិន​មាន​គ្រោះ​ថ្នាក់​មិន​មាន​គ្រោះថ្នាក់​ឡើយ  ពោល​គឺ​ដើរ​ចេញ​ទាន់​ហើយក៍​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើ​រដែ​រ ។ មួយ​ម៉ោង​ក្រោយ កើត​ហេតុ​ខាង​ក្រុមហ៊ុន​អគ្គីសនី​បាន​មក​រៀបចំ​ដាក់​ដាំ​បង្គោល​ថ្មី​ជំនួស​វិញ  ហើយ​បង្គោល​ដែល​បាក់​នេះ​គ្រោង​និង​ចេញ​នៅ​ឆាប់ៗ​ខាងមុខ​នេះ​ដែរ​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការស្ថាបនា​ផ្លូវជាតិ​លេខ​១ ។​

​លោក​អភិបាលរង​បាន បន្តថា ករណី​នេះ​មិន​បង្ក អោយមាន​ការកកស្ទះ​ចរាចរ​ទេ ចំណែក​ម៉ូតូ​ដែល​រង​នូវ​ការ ខូចខាត​ត្រូវបាន​អ្នកគ្រប់គ្រង​ការដ្ឋាន​ស្ថាបនា​ផ្លូវ ចេញ​សំ ណង​អោយ​ជនរងគ្រោះ ។​

​ជាមួយគ្នានេះ ដែរ​ក្នុងនាម​អាជ្ញា ធរ​ខណ្ឌ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ទទួលបាន​សំណង​ផល​ប៉ះ​គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ​១​នេះ សូម​រុះរើ​ឬ​កាត់​លំនៅដ្ឋាន​ដែល​រង​នូវ​ផលប៉ះពាល់​អោយបាន​រុះ​រាន់  ដើម្បី​ផ្តល់​លទ្ធភាព អោយ​ក្រុមការងារ​ស្ថាបនា​ផ្លូវ​ជាតិ​អនុវត្ត​ដោយ​រលូន​រួចរាល់​ទៅតាម​ផែនការ ក្នុង​ចន្លោះ ពេល​អនុវត្ត​គម្រោង​នេះ​ដែរ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​មេត្តា​យោគយល់​ដល់​អាជ្ញាធរ និង​ប្រុង ប្រយ័ត្ន​ដោយ​ខ្លួនឯង ៕
​សណ្តោស​

 

IMG-20160304-WA0002 IMG-20160304-WA0004

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.