ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ

ពិធី​ក្រុង​ពាលី បួងសួង សុំ​សេចក្តីសុខ សម្រាប់​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ឆ្នាំ​វក អដ្ឋស័ក ពស ២៥៦០

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តសៀមរាប ៖ ពិធី​ក្រុង​ពាលី បួងសួង សុំ​សេចក្តីសុខ នា​ព្រឹក​ថ្ងៃអាទិត្យ ១៤​កើត ខែ​មាឃ ឆ្នាំ​មមែ សប្តស័ក ពស ២៥៥៩ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ​កុម្ភៈ គស ២០១៦ នៅ​លានជល់ដំរី ខាងជើង​ប្រាសាទបាយ័ន​ ( ឧទ្យាន​ប្រវត្តិសាស្ត្រ អង្គរ ) ក្រុង​សៀមរាប  គឺ​បាន​ពី ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត នឹង​ធ្វើដំណើរ មកដល់ ឆ្នាំ​ទី​៤ របស់ខ្លួន សម្រាប់​ឆ្នាំវក អដ្ឋស័ក ពស ២៥៦០ ដែល​គ្រោង​នឹង​ប្រារព្ធ​ឡើង ចាប់ពី​ថ្ងៃ​ទី​១៣ ដល់ ថ្ងៃទី​១៦ ខែ​មេសា ឆ្នាំ​២០១៦ ខាងមុខនេះ​! លោក សោម រតនា ប្រធាន ក្រុម​ការងារ​ទំនាក់ទំនង សាធារណៈ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត បានឲ្យ​ដឹង​យ៉ាង​ដូច្នេះ ​នៅក្នុង​ឱកាស​ប្រារព្វ​ពិធី​ក្រុង​ពាលី​នោះ ។

​ពិធី​ក្រុង​ពាលី ដែល​បាន​ប្រព្រឹត្តិ​ទៅ​នា​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ គេ​ឃើញ​មាន​វត្តមាន​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ជាមួយ​នឹង​អភិបាលខេត្ត មន្ត្រីរាជការ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា  មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ  ព្រម​ជាមួយ​យុវជន និង ប្រជាពលរដ្ឋ ផងដែរ ។

​ពិធី​ក្រុង​ពាលី​នេះ បាន​ធ្វើឡើង​តាម​បែប​ព្រហ្មញ្ញសាសនា​សុទ្ធសាធ ដែល​នៅ​ក្នុង​នោះ​រួមមាន ពី​ធី​ថ្វាយ​គ្រឿង​សក្ការៈ​ទិស​ទាំង​១០  ពិធី​ថ្វាយ​គ្រឿង​សក្ការៈ​ទិស​ធំ  ប្រកាស​ឧទ្ទីស​បួងសួង និង​ប្រគុំ​ថ្វាយ​ភ្លេង​ពិណ​ពាធ​ចំពោះ​បារមី​វត្ថុ​ស័ក្តសិ​ទ្ធ ហើយ​ដែល​មួយ​ផ្នែក​នៃ​ពិធី​នេះ គឺ​បូជា​ព្រះ​ភូមិ និង​បូជា​ថ្វាយ​ស្តេច​ក្រុង​ពាលី  ។

​លោក សោម រតនា បាន​បន្ត​ឲ្យដឹងថា ៖  នេះ​ជា​លើក​ទី​៤​ហើយ ដែល​សហភាព​សហព័ន្ធ យុវជន​កម្ពុជា បាន​សហការ​ជាមួយ​អាជ្ញាធរ ស្ថាប័ន ដែល​ពាក់ព័ន្ធ និង​ដោយ​មាន​ការចូលរួម​ផងដែរ ពី​សំណាក់​យុវជន​ស្ម័គ្រចិត្ត មក​ពី​គ្រប់ទិសទី រៀបចំ​ព្រឹត្តិការ​អង្គរ​សង្ក្រាន្ត ។  លោក​ក៏​បាន​បកស្រាយ​ឲ្យដឹង​ផងដែរ អំពី​គោលបំណង​នៃ​ការរៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នេះ  !  ជា​ការផ្តល់​ឱកាស​ឲ្យ​យុវជន និង​សាធារណជន​ខ្មែរ​ទូទៅ បាន​ចូលរួម​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិ​នៅ​អង្គរវត្ត ជា​លក្ខណៈ​មហា​គ្រួសារ​ខ្មែរ​តែមួយ ក្រោម​ស្មារតី​សុខ​ដុម សប្បាយរីករាយ និង​បាន​ស្វែង​យល់​នូវ​ភាពរុងរឿង នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​សម័យ​មហានគរ បំផុស​ឆន្ទៈ បន្ត​ថែរក្សា​មរតក​វប្បធម៌​ខ្មែរ ឲ្យបាន​គង់វង្ស ត​ទៅ​អនាគត ។​

​លោក​បាន​បន្តថា ៖ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ក៏​នឹង​បាន​ផ្តល់​ឱកាស​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្សព្វផ្សាយ​លើកតម្កើង អរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និង​ប្រពៃណី​ដ៏​ផូរផង់​របស់ខ្លួន ជូន​ភ្ញៀវ​អន្តរជាតិ​ស្វែងយល់ ដើម្បី​ពង្រីក​កិត្យានុភាព​នៅក្នុង​តំបន់ និង​ទៅលើ​ពិភពលោក  ហើយ​បន្ទាប់​ពី​ពិធី​ក្រុង​ពាលី​នេះ ក្រុមការងារ​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៦ នឹង​ចាប់ផ្តើម​បើក​ការដ្ឋាន និង​ហ្វឹកហាត់​ការសម្តែង​នានា តាម​តួនាទី​និង​ភារកិច្ច រៀងៗ​ខ្លួន ៕
​ដោយ កញ្ញា ឃួន​សុគន្ធា​-​លុច ណា​ម​

 

20160221re2 (3)

20160221re2 (1)

20160221re2 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.