ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ

​នគរបាល​ខេត្ត​មណ្ឌលគិរី​ឃាត់ខ្លួន​យុវតី​ប្រគល់ជូន​ក្រុមគ្រួសារ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌលគិរី​៖ នគរបាល​ខេត្ត​មណ្ឌលគិរី​បាន​ធ្វើ​ការឃាត់ខ្លួន​យុវតី​ម្នាក់​និង​បញ្ជួន​អោយ​ក្រុម​គ្រួសារ​វិញ ក្រោយពេល​ទទួលបាន​ពាក្យ បណ្តឹង​ពី​គ្រួសារ​តាមរយៈ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ អំពី​ករណី​ពង្រាត់​គ្នា ។ ការឃាត់ខ្លួន​បាន​ធ្វើឡើង កាលពី​ថ្ងៃ​២០​កុម្ភះ ២០១៦ នៅ​ក្រុង​សែន​មនោ​រម្យ​ខេត្ត​មណ្ឌលគិរី​។​

​លោក តូច យ៉ុន ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី បានអោយដឹង​ថា​នៅ​ព្រឹក​ថ្ងៃ​២១​កុម្ភៈ​ឆ្នាំ​២០១៦ នគរបាល​បានធ្វើការ ឃាត់ខ្លួន​យុវតី​ម្នាក់​មាន​ឈ្មោះ​ខូវ នី​តា ភេទ​ស្រី​អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ក្រុងភ្នំពេញ​។ លោក​បន្តថា ដោយ​មាន​ពាក្យបណ្តឹង​ករណី​ពង្រាត់​គ្នា តាមរយះ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​រាជ​ធានី​ភ្នំពេញ សមត្ថកិច្ច​ខេត្ត​មណ្ឌលគិរី បាន​កំណត់​បាន​ភិនភាគ​យុវតី​ខាងលើ​និង​បាន​ឃាត់​ខ្លួន​យកមក​សួរនាំ​នៅ​ស្នងការដ្ឋាន​នគរបាល ខេត្ត ។​

​លោក​បន្តថា ក្រោយ​ការសាកសួរ យុវតី​ខាងលើ បានអោយដឹងថា ខ្លួន​បាន​ពង្រត់គ្នា​ជាមួយ​សង្សារ​ឈ្មោះ​ឃី សុខុម អាយុ​១៨​ឆ្នាំ ហើយ​ខាង​ប្រុស​បាន​លួងលោម អោយ​នាង​ធ្វើដំណើរ​មក​ខេត្ត​មណ្ឌលគិរី​មុន ហើយ​រូបគេ​និង​មក​តាម ក្រោយ​។​ទំនង​ជា​អ្នក​កំលោះ​នោះ​ដឹងខ្លួន​ថា​ស្ថានភាព​មិន​សូវ​ស្រួល​ក៏​មិន​ហ៊ាន​មក​ត​សម​ការសន្យា​ជាមួយ​នាង ហើយ​គេចខ្លួន​បាត់​តែម្តង ធ្វើអោយ​នាង​ស្រី​តូច​នៅ​តែ​ម្នាក់ឯង​យ៉ាង​កណ្តោចកន្តែង​គួរអោយ​អាណិត​ចា​ពន់ពេក​។​

​សូមបញ្ជាក់​ថា​យុវតី​រូបនេះ​បាន​ចាកចេញ​ពី​ផ្ទះ​តាំងពី​ថ្ងៃ​ទី​១០​កុម្ភះ​២០១៦​មក​ម្លេះ ហើយ​សមត្ថកិច្ច​បាន​ប្រគល់ យុវតី​ខាងលើ​ជួន​ក្រុម​គ្រួសារ​វិញ ចំណែក​ឈ្មោះ​ឃី សុខុម នៅ​មិន​ទាន់​រកឃើញ​នៅឡើយ​ទេ​៕
ហេង ចាន់ណុប

 

IMG-20160221-WA0002

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.