ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជាជូនដំណឹងជាផ្លូវការទៅភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ==> ឧត្តមសេនីយ៍ត្រី សៀ ទីន សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ ==> ប្រសាសន៍សំខាន់ៗ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទស្សនកិច្ចនៅអគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ ==> សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅអ្នកចង់ផ្ដួលរំលំ «ត្រកូលហ៊ុន» ដូចផ្ដួលរំលំរាជរដ្ឋាភិបាល «ងើបមួយ វៃមួយ», ទោះគ្មានត្រកូលហ៊ុន ដឹកនាំប្រទេសក៏មិនទាន់ដល់វេន «ត្រកូលសម» ដែរ (Video inside) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ ==> ប្រកាសផ្ទេរប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី, លោក គង់ គឹមនី ជំនួសលោក ថង សាវុន ==> អភិបាលខេត្តប៉ៃលិន បួងសួងសុំសេចក្តីសុខចម្រើន ក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំ ដាក់លើរង្វង់មូលថ្មី ==> ពោធិ៍សាត់ត្រៀមបង្អួតសម្រស់ផ្កាក្ងោកក្រហមឆ្អៅ យ៉ាងយូរឆ្នាំក្រោយ! លោក ខូយ រីដា ដឹកនាំយុទ្ធនាការដាំដើមក្ងោក ៣០០ដើម ឆ្លងកាត់ទីសក្ការៈ ទេពឧកញ៉ា ឃ្លាំង មឿង ==> អញ្ជើញលោកផ្កាយ២ ម្នាក់នៅខណ្ឌឬស្សីកែវ ពាក់ព័ន្ធផ្ដល់ទីតាំងអោយពួកឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ? ==> សមត្ថកិច្ចខេត្តស្វាយរៀង បង្ក្រាបបទល្មើស Online Scams នៅក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យចំនួន៤៥នាក់ និងវត្ថុតាងមួយចំនួន

​ប្រជាពលរដ្ឋ​ថា​ប៉ូលីស​ចរាចរណ៍​ខេត្ត​ប៉ៃលិន​អង្គុយចាំ​យក​លុយ​ដូច​កុងត្រូលជជុះ ផាកពិន័យ​ស្រេច​តែ​ចិត្ត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ថា ប៉ូលីស​ចរាចរណ៍​ខេត្ត​ប៉ៃលិន​អង្គុយចាំ​យក​លុយ​ដូច​កុងត្រូលជជុះ ផាកពិន័យ​ស្រេច​តែ​ចិត្ត​មិន​មាន​វិក័យប័ត្រ​    ​ដោយ​មិន​បាន​ដាក់​បដា បទលហុ និង​មាត្រា​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ផ្សេងៗ តាម​ការ​ឲ្យដឹង​ពី​ប្រជាពលរដ្ឋ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨​ខែ​កុម្ភៈ​ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិ​សួរ​ស្តី សង្កាត់​ប៉ាង​រលឹម ក្រុងប៉ៃលិន​។​

​ប្រជាពលរដ្ឋ​ថា ប៉ូលីស​ចរាចរណ៍​អង្គុយចាំ​យក​លុយ​ដូច​កុងត្រូលជជុះ មិន​ពាក់មួក​សុ​វត្ថ​ភាព​ឈ​លើ​ផ្លូវជាតិ​ចាំ​ផាក​ទេ​គឺ​អង្គុយ​ផុត​ពី​ចិញ្ចើមផ្លូវ​ពេល​ឃើញ​រថយន្ត​ឬ​ម៉ូតូ​ដែល​អត់​ពាក់មួក​ទើប​ស្ទុះ​រត់​ចេញ​ពី​កៅអី​ទៅ​កាក់​អ្នកធ្វើដំណើរ ហើយ​ការហៅ​ចូល​បង់ប្រាក់​ផាកពិន័យ ពេលខ្លះ​មិន​មាន​វិក័យប័ត្រ​ពេលខ្លះ​ធ្វើ​វិក័យប័ត្រ​(​ខ្លាច​មាន​អ្នក​ផ្សេង​ចាំ​លួច​ថត​) ហើយ​រថយន្ត​ខ្មែរ​ឬ​ថៃ​ដឹកទំនិញ សំពីងសំពោង​ធំៗ​បើ​ឆ្លងកាត់​មិន​ដែរ​ពិនិត្យ​ប័ណ្ណបើកបរ​ឬ​ឈៀក​នោះទេ ព្រោះ​បាន​បង់ប្រាក់​ប្រចាំ​ខែ​ឲ្យ​មន្ត្រី​ទាំងនោះ​អស់ហើយ ។​

​ម្យ៉ាងទៀត រថយន្ត​កែច្នៃ​ដឹក​កសិផល​មិន​ធ្វើការ​អប់រំ ឬ​ផាកពិន័យ​ទេ ព្រោះ​បាន​បង់​ខែ បង់​ជើង​(​ដឹក​ម្តងៗ​) ជូន​សមត្ថកិច្ច​ហើយ ទោះជា​គ្មាន​ប័ណ្ណបើកបរ​ក៏​មិន​អី​ដែរ ។ ជាក់ស្តែង​រថយន្ត​ពាក់​ស្លាក​លេខ​បាត់ដំបង 3A 2429 ចូល​បង់ប្រាក់់​គ្មាន​វិក័យប័ត្រ រថយន្ត​ដឹកដែ​ករោងការ ពាក់​ស្លាក​លេខ​បាត់ដំបង​3A1294​មាន​មនុស្ស​ជិះ​លើដែ​ករោងការ ផាកពិន័យ​១០​ម៉ឺន​រៀល ចំណែក​រថយន្ត​កែច្នែ​បើកកាត់​ពីមុខ​ធ្វើ​មិន​ឃើញ ។​

​តាម​ប្រភព​ពី​អ្នកបើក​រថយន្ត​កែច្នៃ​ដឹក​សិផល​បានឲ្យដឹងថា ពី​មុន​គេ​ផាក​ពី​ន័យ​១០​ម៉ឺន​រៀល ក្រោយពី​បាន​ស្គាល់​ឬ​សម្រុះសម្រួល​ជាមួយ​សមត្ថកិច្ច គឺ​បង់​៥​ពាន់​រៀល ក្នុង​ពេល​ដឹក​ឆ្លងកាត់​១​ដង ខាង​សមត្ថកិច្ច​មិន​សួរ​ក​ប័ណ្ណបើកបរ ឬ​ឈៀក ឬ​ស្លាក​សញ្ញា​ភ្លើង​ឬ​ហ្វាំង​ឡើយ ។​

​ពា់​ព័ន្ធ​ករណីនេះ លោក ឃ្លោក សាឡ​ន នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ប៉ៃលិន​បានអោយដឹង​តាម​ទូរស័ព្ទ​ថា ការផាកពិន័យ​នៅនឹងកន្លែង គឺ​ជួយ​កាត់បន្ថយ​ទុក​លំបាក​ដល់​បងប្អូន កុំឲ្យ​មក​ការិយាល័យ​វា​ឆ្ងាយ​ពេក ។ ការ​គ្មាន​បដា បទលហុ​ឲ្យ​ប្រជាពលរដ្ឋ​មើល គឺ​មកពី​បដា​មុន​វា​រហែក ហើយ​មិន​ទាន់់​ស្នើសុំ​ពី​ក្រសួង​មក​បាន ។ ការផាកពិន័យ​គ្មាន​វិក័យប័ត្រ លោក​មិន​បានដឹង​ទេ ព្រោះ​ខាង​គោលដៅ​មិន​បាន​រាយការណ៍​ជូន ។ ចំពោះ​រថយន្ត​កែច្នៃ​មិន​ផាកពិន័យ ដោយ​ខាង​អជ្ញាធរ​ស្នើសុំ​ដោយសារ​អ្នកចំការ​ធ្វើ​ផល​បាន​តិចតួច​និង​កសិផល​ចុះ​ថោក ហើយ​រូបលោក​នឹង​ធ្វើ​ការអប់រំ​ដល់​អ្នកបើករថយន្ត​កែច្នៃ​នោះ កុំ​ឲ្យ​ដឹក​សំពីងសំពោង ដើម្បី​ជួយ​ទប់ស្កាត់​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​យថាហេតុ ។​

​នៅ​រសៀល​ថ្ងៃ​ទី​១៨ ដដែល​នេះ សាច់ញាតិ​ជនបង្ក​ចរាចរណ៍​ម្នាក់​បានឲ្យដឹងថា ក្រុម​នគរបាល​ចរាច​រណ៍​ខេត្ត​ប៉ៃលិន​ពិតជា​ខិលខូច កាល​រសៀល​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦ បុរស​ឈ្មោះ ធូ សុវណ្ណ​រ៉ា អាយុ​៣៤​ឆ្នាំ​បាន​បើក​ម៉ូតូ មាន​ជាតិ​អាល់កុល​បាន​បើក​កៀរ​ប៉ះ​ស្ត្រី​ម្នាក់​ថ្មើរជើង ដួល​របួស​ស្រាល​ទាំង​២​នាក់ ភ្លាមនោះ ក្រុម​ប៉ូលីស​ខាងលើ​បាន​ចាប់​ម្ចាស់​ម៉ូតូ​វាយខ្នោះ ហើយ​ហៅ​សម្របសម្រួល​ជាមួយ​ស្ត្រី​រងគ្រោះ​ក្នុងតម្លៃ​១​លាន​៥​ម៉ឺន​រៀល​ត្រូវ​គ្នា ។ តែ​បន្តិច​ក្រោយមក ក្រុម​ប៉ូលីស​ចរាចរណ៍​បាន​នាំ​ជនបង្ក​ទាំង​ដៃ​ជាប់​ខ្នោះ​យក​មក​ស្នងការដ្ឋាន​ន​គរ​បាល​ខេត្ត​ប៉ៃលិន រួច​កសាង​សំណុំរឿង​បញ្ជូន​ជន​បង្ក​ទៅ​តុលាការ​តែម្តង ។​

​ចំណុច​នេះ គឺ​សង្ស័យថា ប៉ូលីស​មិនបាន​ប្រាក់​សំណូក ទើប​ចាប់​វាយខ្នោះ​បញ្ជូន​ជន​បង្ក​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចណ៍​បន្តិចបន្តួច ទៅ​តុលាការ​បែបនេះ ៕

 

20160220r8 (1) 20160220r8 (2) 20160220r8 (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.