ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ក្រុម​អ្នកបើករថយន្ដ​ដឹក​ដំឡូង​រិះគន់​ជញ្ជីង​ថ្លឹង​ដែល​ទើប​បង្កើត​ថ្មី​នៅ​ខេត្ដ​រតនគិរី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ដ​រតនគិរី ៖ ម្ចាស់​រថយន្ដ​តូច​ធំ ដែល​ប្រកប​របរ​ស៊ីឈ្នួល​ដឹក​ដំឡូង​ចេញពី​ទឹកដី​ខេត្ដ​រតនគិរី​បាន​កើត​ក្ដី​មិន សប្បាយចិត្ដ​ចំពោះ​មន្ដ្រី​ត្រួតពិនិត្យ ជញ្ជីង​ថ្លឹង​រថយន្ដ​មួយកន្លែង ដែល​ទើប បង្កើត​ថ្មី ដោយ​ចោទ​ថា​មិន​តម្លាភាព ថ្លឹង​តែ​រថយន្ដ​ពួកគាត់ ឯ​រថយន្ដ​មួយ ចំនួន​ទៀត ព្រោះតែ​ខ្សែ​បក្ខពួក គ្រាន់តែ យក​លុយ​មិន​ចាំបាច់​ថ្លឹង​ឡើយ ។​

​បើ​តាម​ក្រុម​អ្នកបើករថយន្ដ​ទាំងនោះ បាន​រៀបរាប់​ថា ជញ្ជីង​ថ្លឹង​រថយន្ដ​មួយ កន្លែង​នោះ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ ជាតិ​លេខ​៧៨ ឃុំ​ត្រញំង​ក្រហម ស្រុក កូន​មុំ មាន​លោក ឃឹម រ​មុន្នី ជា​ប្រធាន គ្រប់គ្រង ។ ពួក​គាត់​បន្ដ​ថា ចាប់តាំងពី​ជញ្ជីង ថ្លឹង​រថយន្ដ​ថ្មី​នោះ​ចាប់ផ្ដើម​ដំណើរការ គេ​សង្កេតឃើញថា មាន​រថយន្ដ​ខ្លះ​ត្រូវ ចូល​ថ្លឹង ឯ​រថយន្ដ​ខ្លះ​ទៀត​ដែល​មាន​សែ សន្ដាន​មិនបាន​ចូល​ថ្លឹង​ទេ គឺ​គ្រាន់តែ ឈប់​បង់​លុយ​តែប៉ុណ្ណោះ ។ សកម្មភាព បែបនេះ​ពិតជា​ធ្វើឱ្យ​ពួកគាត់​មិន​សប្បាយ​ចិត្ដ​ទេ ពីព្រោះ​មិន​ស្មើភាព​គ្នា ។​លោក ឃឹម រ​មុន្នី បាន​និយាយថា លោក​សូម​បដិសេធ​ការចោទប្រកាន់ របស់​ពួកគេ​ព្រោះថា បើ​ទោះ​ជា​រថយន្ដ នោះ​ជា​សែ​អ្នកធំ​ណា​មក​អន្ដរាគមន៍ ក៏ដោយ​ក៏​លោក​មិន​ព្រម​ជាដាច់ខាត គឺ អនុវត្ដ​តាម​ផ្លូវច្បាប់ ។ សព្វថ្ងៃនេះ​លោក បាន​ថ្លឹង​រថយន្ដ​ដែល​ដឹក​កសិផល​ពី​ខេត្ដ រតនគិរី​បាន​៨០​ទៅ​៩០​ភាគរយ​ហើយ ស្ទើរតែ​ខូច​ជញ្ជីង​ទៅហើយ ។ បើ​ទោះ​យ៉ាងនេះ​ក្ដី​គេ​សង្កេតឃើញ ថា រថយន្ដ​ដឹកទំនិញ​លើស​ទម្ងន់​មិន ឃើញ​តម្រូវឱ្យ​ទម្លាក់​នោះទេ ពោល​គឺ មាន​ការឃុបឃិត​គ្នា​ឱ្យ​រថយន្ដ​ដឹកទំនិញ​លើស​ទម្ងន់​ធ្វើដំណើរ​ទៅ​មុខ​ជា​ថ្នូរ​នឹង ប្រាក់ ។ ក្រុម​អ្នក​ថ្លឹង​រថយន្ដ​នៅ​ឃុំ​ត្រពាំង ក្រហម​សប្បាយចិត្ដ​នឹង​ការផាកពិន័យ ដោយ​មិន​គិត​អំពី​ស្ថានភាព​ផ្លូវ​ដែល​ខូច​នោះឡើយ ។​

​គេ​មិនដឹងថា គោលការណ៍​របស់ ក្រសួង​សាធារណការ​មាន​វិធានការ យ៉ាងណា​ចំពោះ​បញ្ហា​ជញ្ជីង​ថ្លឹង​រថយន្ដ កាន់តែ​ច្រើន​នៅ​តាម​បណ្ដា​ផ្លូវជាតិ ប៉ុន្ដែ ផ្លូវ​កាន់តែ​ខូច​ច្រើន ។ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​មាន​មោទនភាព​ចំពោះ ការផាកពិន័យ​រថយន្ដ​ដឹក​ទំនិញ​លើស ទម្ងន់ ព្រោះ​បាន​លុយ​ច្រើន ។ ប៉ុន្ដែ​ភ្លេច គិត​ថា​ស្ថានភាព​បែប​នេះ​គឺ​ផ្លូវ​រង​ការ ខូចខាត​និង​ច្បាប់​ចរាចរណ៍​មិន​ត្រូវ​បាន​អនុវត្ដ ៕

 

 

control-ratanakiri

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.