ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​កម្លាំង​សមត្ថកិច្ច​ចំរុះ​បាន​ធ្វើ​ការសហការ​គ្នា​ដើម្បី​ឡោមព័ទ្ធ​ផ្ទះ​របស់​លោក សូ ម៉ា​រិទ្ធ សង្ស័យ​លាក់ទុក​ឈើ​ប្រណីត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌលគិរី ៖ កម្លាំង​អាវុធហត្ថ​ខេត្ត និង កម្លាំង​សមត្ថកិច្ច​ចំរុះ​បាន​ធ្វើ​ការសហការ​គ្នា​ដើម្បី​ឡោមព័ទ្ធ​ផ្ទះ​របស់​លោក សូ ម៉ា​រិទ្ធ ដែល​ជា​ថៅកែ​ឈើ និង ជា​ប៉េអឹម​ផ្ទៃ​ប្រទេស​ផង​នោះ ក្នុងករណី​សង្ស័យ​មាន​លាក់ទុក​ឈើ​ប្រណិត ។

​ហេតុ​ការណ៏​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ២ : ១៥​នាទី​រសៀល​ថ្ងៃ​ទី​០៣ ខែ​កុម្ភ​: ឆ្នាំ​២០១៦ ស្ថិតនៅក្នុង​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី តាមរយ​:​សមត្ថកិច្ច ដែល​បាន​ចុះ​ប្រតិ​ប​ត្ត​ការផ្ទាល់ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ក្រោយ​ពី​កម្លាំង​អាវុធហត្ថ​ខេត្ត បាន​ចាប់​បាន​ម​រថយន្ត​ដឹ​ឈើ​ចំនួន​០១​គ្រឿង​ដែល​បើកបរ​ចេញពី​ស្រុក​អូ​រាំង​ឆ្ពោះ​ទៅ​ស្រុក​កែវ​សីមា និង ០១​គ្រឿង​ទៀត​តាម​ចាប់​មិនបាន ហើយ​បើក​ចូល​គេចខ្លួន​ក្នុងផ្ទះ និង មានការ​បាញ់​គំរាម​ពី​ក្នុង​ផ្ទះ​មក​ក្រៅ​ទៀតផង ។ ភ្លាម​នោះ​កម្លាំង​ក៏​បាន​បន្ត​ធ្វើ​ការឡោមព័ទ្ធ​ជុំវិញ​ផ្ទះ រង់ចាំ​លោក​ព្រះរាជអាជ្ញា​ទៅ​ដល់​គ្រាន់តែ​មាន​បទបញ្ជា​ពី​ព្រះរាជអាជ្ញា​ភ្លាម កម្លាំង​បាន​សំរុកចូល​ទៅក្នុង​បរិវេណ​ផ្ទះកើតហេតុ ដើម្បី​ធ្វើ​ការឆែកឆេរ​ដោយ​រក​ឈើប្រណិត ចំនួន​ជាង​ពីរ​រយ​កំណាត់ រថយន្ត​កែឆ្នៃ​០១​គ្រឿង និង ម៉ាស៊ីន​រ៉ៃ ០១​គ្រឿង ដែល​ ​ប្រតិ​ប​ត្ត​ការ​នេះ​បាន​ដឹកនាំ​ដោយ​លោក ឡុង ហុង​ម៉េង ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​មណ្ឌលគិរី​។​

​សូម​រំលឹក​ថា កាលពី​ឆ្នាំ​មុន​កន្លង​ទៅ​ផ្ទះ​នេះ​ក៏​ធ្លាប់​បាន​ព្រះរាជអាជ្ញា​ឡោមព័ទ​ឆែកឆេរ​រក​​​ឃើញ​ឈើ​ជាង​ប្រាំមួយរយ​ដុំ​ស្មើរ​នឹង​៧០​ម៉ែត្រគូប​ផងដែរ ចំណែក​ឯ​ករណី​ឆែកឆេរ​ថ្ងៃនេះ​គឺ​សមត្ថកិច្ច​​​កំពុងធ្វើការ​ស្រាវជ្រាវ​លំអិត​បន្ថែម​ទៀត​ដោយ​មិនទាន់​បាន​ដឺ​ង​ថា​នៅ​មាន​ឈើ​លាក់​ទុក​ប៉ុន្មាន​ទៀត​ទេ​នៅ​កន្លែងកើតហេតុ​នោះ ៕
​ដោយ ៖ គឹម ចំរើន ហេង ចាន់​ណុប​

 

IMG-20160204-WA0007 IMG-20160204-WA0008 IMG-20160204-WA0009

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.