ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

​ឃ្លាំង​ស្តុក​ទំនិញ​២​កន្លែង​នៅក្នុង​ក្រុង​ប៉ោយប៉ែត ត្រូវបាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ពិនិត្យ សង្ស័យ​មាន​ទំនិញ​គេច​ពន្ធ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ​៖ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ កាលពី ពី​វេលា​ម៉ោង​៧​និង​៣០​យប់ ថ្ងៃទី​០២ ខែ​កុម្ភះ ឆ្នាំ​២០១៦ បាន​ចុះ​ត្រួតពិនិត្យ ឃ្លាំង​ស្តុក​ទំនិញ​២​កន្លែង​នៅក្នុង ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។​

​បើ​តាម​មន្ត្រី​នគរបាល​បានអោយដឹងថា ប្រតិបត្តិការ​ចុះ​ពិនិត្យ​ទីតាំង​ឃ្លាំង​ស្តុក​ទំនិញ​នេះ ដឹកនាំ​ដោយ
​នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច លោក ឆេង សុវត្ថិ ។ ឃ្លាំង​២​កន្លែង​ខាងលើនេះ ដោយ​មាន​ការសង្ស័យ​ឃ្លាំង​នេះ​មាន​ផ្ទុក​ទំនិញ​គេច​ពន្ធ មកពី​ប្រទេស​ថៃ ដោយ​មាន​ការ​សម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បន្ទាយ​មាន​ ជួយ ទើប​ឈាន​ដល់​ការឆែកឆេរ​និង​ត្រួតពិនិត្យ ធ្វើឡើង​ក្រោយ​ពី ទទួលបាន​សេចក្តីរាយការណ៍​ថា ឃ្លាំង​ទាំង​ពីរ​កន្លែង​ផ្ទូក​ទំនិញ​គេច​ពន្ធ ។ ទំនិញ​ទាំងអស់នោះ​ក្រោយ​ពេល​ធ្វើការ​ត្រួតិនិត្យ សមត្ថកិច្ច​មិន​ដកហូត​ឡើយ គ្រាន់តែ​រាប់​ចំនួន ទំនិញ​តែប៉ុណ្ណោះ ហើយ​រៀបចំ​គណ​:​កម្ម​ការចូលរួម​ធ្វើលិខិត​បិត​សោរ​ឃ្លាំង​ខាងលើនេះ​ជា​ បណ្តោះអាសន្ន​រងចាំ​ជំនាញ​ចាត់ការ​បន្ត​។ សម្ភារ​ក្នុង​ឃ្លាំង​ខាងលើនេះ​រួមមាន សារុង សំបក​ម៉ូតូ មី មី​សួរ នំ ទឹកដោះគោ​ក្រហម និង​ទំនិញ​ផ្សេងៗ​ជាច្រើន​មុខ​ទៀត ។​

​ម្ចាស់​ឃ្លាំង​ ទាំង​ពីរ​កន្លែង​ខាងលើ ត្រូវបាន​គេ​ស្គាល់​ថា ទី​១ ម្ចាស់​ឈ្មោះ មុំ សុខុម (​ហៅ​យាយ​ម៉ាប់​) អាយុ​៥៨​ឆ្នាំ (​មិន​ព្រម​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​) និង​ទី​២​ម្ចាស់​ឈ្មោះ ជា ទី ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ (​មិន​ព្រម​ប្រគល់​សោរ​ឃ្លាំង​) មាន​ទីតាំង​ជាប់​គ្នា ក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ៕
​ដោយ ៖ ទាវ សំអុល

 

IMG-20160203-WA0024

Filed in: គ្រឿងញៀន

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.