ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត

​លោក​លី​សារី​អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​ចូលរួម​គោរព​វិញ្ញាណក្ខ័ន្ធ​សព​លោក​ពេជ្រ​ដារូ​មន្ត្រី​សាលាខេត្ត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​បន្ទាយមានជ័យ ៖ លោក លី សារី​អភិបាលរង​ខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​អ្នកមុខអ្នកការ​សាលាខេត្ត​ជាច្រើន​នាក់​បាន​ចូលរួម​គោរព​វិញ្ញាណក្ខ័ន្ឋ លោក​ ​ពេជ្រ ដា​រូ អនុប្រធាន​អង្គភាព​ផ​លទ្ធកម្ម​នៃ​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ ល្ងាច​ថ្ងៃ​ទី​២៧​ខែ​មករា​ឆ្នាំ​២០១៦ ។​

​សព​លោក ពេជ្រ ដា​រូ ទទួល​មរណៈភាព​នៅ​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៦ ដោយ​រោគ​គា​ពាធ​ក្នុង​អាយុ​៣១​ឆ្នាំ ។

​លោក ពេជ្រ ដា​រូ មាន​ឪពុក​ឈ្មោះ​លោក​ឡោ ប៊ុន​ពេជ្រ ម្តាយ​.​ឈ្មោះ​អ្នក​ច​ន លីដា លោក​មាន​ស្រុកកំណើត​នៅ​ភូមិ​ស្រះ​ជីក ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក ខេត្ត​បាត់ដំបង លោក​បាន​បញ្ចប់​ការសិក្សា​ជា​អនុបណ្ឌិត​នៅ​ឆ្នាំ​២០០២​ក្រោយពី​បាន​បញ្ចប់​ការសិក្សា​ហើយ លោក ពេជ្រ ដា​រូ​បាន​ចូល​បំរើកា​ងារ​រដ្ឋ​បាន​ចំនួន​១៤​ឆ្នាំ​ដោយសារតែ​លោក​បំរើការ​រដ្ឋ​បាន​ល្អ​ទើប​ថ្នាក់លើ​ពេញចិត្ត​ឲ្យ លោក ពេជ្រ​ដា​រូ​ទៅកាន់​អនុប្រធាន​អង្គភាព​ផ​លទ្ធកម្ម​សាលាខេត្ត​បន្ទាយមានជ័យ ។ តែ​អកុសល​នៅ​ថ្ងៃ​ទី​២៦​ខែ​មករា​ឆ្នាំ​២០១៦​លោក​បាន​ទទួលមរណៈភាព​ដោយ​រោគាពាធ ។​

​ក្រោយពេល លោក ពេជ្រ ដា​រូ បាន​ស្លាប់​ទៅ មន្ត្រី​សាលាខេត្ត​និង​បុគ្គលិក​ទាំងអស់ ដែល​ជា​កល្យាណមិត្ត​ព្រមទាំង​គ្រួសារ​សព មាន​សេចក្តី​រន្ធត់​និង​តក់ស្លុត​ឥតឧបមា ។ យើង​ទាំងអស់ គ្នា​សូម​សម្តែង​នូវ​ទុក្ខ​ដ៏​មហា​ធំធេង​ប្រកប​ដោយ​ការសោកស្តាយ​អាឡោះអាល័យ​ជាទី​បំផុត  ការបាត់បង់​ជីវិតរ​បស់ លោក ពេជ្រ ដា​រូ ជា​អ្នកដឹកនាំ​ជា​ទី​ស្រឡាញ់​មួយរូប របស់​អង្គភាព និង​ជា​កុលបុត្រ​របស់​ជាតិ​ដែល​ស្ទើរតែ​ពេញ​មួយ​ជីវិត​របស់ លោក ពេជ្រ ដា​រូ បាន​លះបង់​គ្រប់បែបយ៉ាង បាន​ចូល​រូ​ម​ក្នុង​ចលនា​ក៏ដូចជា​វិស័យ​ព្រះពុទ្ធសាសនា ពិសេស​ក្នុង​ការចូលរួមចំណែក​កសាង​ការពារ​សន្តិភាព​អភិ​វឌ្ឈន៍​សង្គមក៏​ដូចជា​អង្គភា​ព​ជាដើម ។ បើទោះបី លោក ពេជ្រ​ដា​រូ បាន​ចែក​ឋាន​ក៏ពិតមែន ប៉ុន្តែ​គំរូ​វីរៈភាព​របស់​លោក​បាន​ស្ថិត​ក្នុង​សណ្តាន​ចិត្ត​ក្នុង​ក្រអៅ​បេះដូង របស់​យើងទាំងអស់គ្នា​ជានិច្ច និង​ត្រូវ​បាន​ជាតិ និង​អង្គភាព​ចារ​ទុកជា​ប្រវត្តិសាស្ត្រ​ទៀត​ផង ៕

 

2016_01_28r1 (2) 2016_01_28r1 (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.