ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

មន្ត្រី​បរិស្ថាន​ខេត្ត​ប៉ៃលិន​ចុះ​បង្ក្រាប​សកម្មភាព​របស់​មន្ត្រី​សមត្ថកិច្ច​អន្តោប្រវេស​ន៍​ម្នាក់​ជីក​កកាយ​ដីភ្នំ​ធ្វើជា​កម្មសិទ្ធិ​របស់​ខ្លួន​នៅ​ភូមិ​ផ្សារ​ព្រំ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន ៖ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ ចុះ​ទៅ​ធ្វើ​ការបង្ក្រាប និង​បញ្ឈប់​សកម្មភាព​ជនខិលខូច ដែល​បាន​យក​គ្រឿងចក្រ​អេស្កាវ៉ាទ័រ​ទៅ​ឈូស​បំផ្លាញ​ព្រៃឈើ និង​ធ្វើ​សកម្មភាព​ជីក​កកាយ​ដីភ្នំ បម្រុង​ធ្វើជា​កម្មសិទ្ធិ​របស់​ខ្លួន ។

​ហេតុការណ៍​ចុះបង្ក្រាប​នេះ បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២ ៥ ខែ​មករា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំងាយ​ពី​ច្រកទ្វារ​អន្តរជាតិ​ព្រំ​ប្រហែល​៣០០​ម៉ែត្រ ខាងក្រោយ កាស៊ីណូ​ម្កុដ​ពេជ្រ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ភ្នំ​តូចធំ​ប្រហែល​៤០​ទៅ​៥០​ភាគរយ​នៅ​ខេត្ត​ប៉ៃលិន ត្រូវបាន​ឈ្មួញ​នាំគ្នា​ជីក​កកាយ​ដឹក​លក់​យ៉ាង​គគ្រឹកគគ្រេង ដោយ​គ្មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​អ្វី​នោះឡើ យ ។ ចំណែកឯ​ភ្នំ​មួយចំនួនទៀត ត្រូវបាន​ឈ្មួញ​សុំច្បាប់​ពី​ក្រសួង​រ៉ែ​និង​ថាមពល ហើយ​នឹង​អាជ្ញាធរ​ខេត្ត ដើម្បី​ជីក​កាក​យ​ធ្វើ​អាជីវកម្ម​ជា​រៀងរាល់ថ្ងៃ​ផងដែរ មើល​ទៅ​ប្រហែលជា​កូនចៅ ជំនាន់​ក្រោយ​លែង​បាន​ឃើញ​ភ្នំ​ធម្មជាតិ ដែល​កេរតំណែល​ដូនតា​ទៀតហើយ ។

​ប្រភព​ព័ត៌មាន​ពី​លោក គឹម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​ឱ្យដឹងថា ក្រោយ​ពី​ទ​ទួ ល​សេចក្តីរាយការណ៍​ថា មាន​បុរស​ម្នាក់ ឈ្មោះ មិន សូវុធ អាយុ​៤៥​ឆ្នាំ ជា​មន្ត្រី​នគរបាល​អន្តោ​ប្រវេសន៍​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ព្រំ បាន​យក​គ្រឿងចក្រ​អេស្កាវ៉ាទ័រ​ទៅ​ជីក​កកាយ​ដី​ភ្នំ​នៅ​ត្រង់​ចំណុច​ខាងលើ ដើម្បី​ធ្វើជា​កម្មសិទ្ធិ​របស់​ខ្លួន ខាង​លោក​ក៏​បាន​សុំ​គោល​ការ ណ៍​ពី​ថ្នាក់លើ រួច ដឹកនាំ​កម្លាំង​បង្ក្រាប​តែម្តង ។​

​លោក​បន្ត​ទៀត​ថា ដី​ដែល​បុរស​ខាងលើ​ជីក​កកាយ​យក​ធ្វើជា​កម្មសិទ្ធិ​បុក​សរុប​ទាំង​ប្រើ​គ្រឿងចក្រ​បោក​ព្រៃ​យក​ផង​នោះ មាន​ចំនួន​១​ហិកតា ។ លោក​បញ្ជាក់ទៀតថា តំបន់​នោះ​ជា​កន្លែង​បេតិកភណ្ឌ​វប្បធម៌ និង​ធម្មជាតិ​ខេត្ត ដោយ​បាន​ដាក់បញ្ចូល​កាលពី​ឆ្នាំ​២០១៥​កន្លងមក តែ​ជនល្មើស​នៅតែ​មិន​ខ្លាចញញើត​នឹង​ច្បាប់​ឡើយ ហើយ​ខាង លោក​កំពុង​កសាង​សំនុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី ច្បាប់ ៕
​អត្ថ​បទៈ អ៊ុក ទូច​

 

2016_01_28c1 (2) 2016_01_28c1 (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.