ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

បើក​វគ្គ​បណ្តុះបណ្តាល​និតិ​វិធី​ប្រតិបត្តិការ​ក្រមសីលធម៌​ដល់​មន្ត្រី​នគរបាល​ចរាច​រណ៍​ផ្លូវគោក​ខេត្ត​មណ្ឌល​គី​រី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​មណ្ឌលគិរី ៖ វគ្គ​បណ្តុះបណ្តាល​និតិ​វិធី​ប្រតិបត្តិការ​ក្រម​សីលធម៌​របស់​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក ដែល​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​៣៥ ខែ​មករា ឆ្នាំ​២០១៦ នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី ក្រោម​វត្តមាន​របស់​លោក ឧត្តមសេនីយ៏ត្រី តូច យ៉ុន ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី និង លោក ឡុង ធូ   អនុប្រធាននាយកដ្ឋាន​នគរបាល​ចរាច​រណ៏ និង សណ្តាប់ធ្នាប់​សាធារណ​: នៃ​អគ្គស្នងការ​នគរបាល​ជាតិ និង​មាន​សិក្ខាកាម​ចូលរួម​ចំនួន​៣៣​រូប​ជា​មន្ត្រី​នគរបាល​ចរាច​រ​ណ៏​។

​ក្នុង​ឱកាស​នេះ​ដែរ លោក​ឧត្តមសេនីត្រីយ៏ តូច យ៉ុន ស្នងការ​នគរបាល​ខេត្ត​បាន​មាន​ប្រសា​ស​ន៏​ថា ក្នុង​រយ​:​ពេល​ជិត​៣​សប្តាហ៏​កន្លងទៅ​នេះ ក្រុមមន្ត្រី​ចរាចរណ៍​បាន​ចុះ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​បាន​ឃាត់​យានយន្ត ដែល​ប្រពឹត្ត​ខុស​ច្បាប់​ជាច្រើន​ករណី​។ លោក​បាន​លើកឡើង​បន្ត​អំពី​បញ្ហា​នៅលើ​ដងផ្លូវ​មាន​ច្រើន​នៅក្នុង​នោះ មាន​ការប្រកាន់់​ឥរិយាបទ ការបើកបរ​ខ្វះ​ស្មារតី មិន​គោរព​យោគយល់ អធ្យាស្រ័យ​គ្នា នៅតាម​ដងផ្លូវ​ខ្វះ​ឧបករណ៏​តាមដាន និង សុ​វត្តិភាព​គ្រប់គ្រាន់ ហើយក៏​មាន​រថយន្ត​មួយចំនួន​មិន​មាន លក្ខណ​:​ត្រឹមត្រូវ ទៅតាម​បច្ចេកទេស​ផងដែរ ការ​បើកបរ​ក្នុង​ល្បឿន​ហួសកំណត់ បញ្ហា​សមត្ថភាព​យល់ដឹង​របស់​មន្ត្រី​
​នគរបាល​មួយ​ចំនួន​នៅមានកំរិត​ព្រមទាំង​កង្វះ​ជំនាញ និង​បទពិសោធ​ន៏​ក្នុង​ការចុះអនុវត្ត​ន៏​ច្បាប់​ចរាច​រណ៏ ខ្វះ​ការចូលរួម​សហការ​ពី​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ។ ជា​ពិសេស​បងប្អូន​ជនជាតិភាគតិច​ធ្វើដំណើរ​នៅ​មិន​ទាន់​យល​ដឹង​ពី​
​ច្បាប់​ចរាចរណ៏​ថ្មី​នៅឡើយ បញ្ហា​ការបើកបរ​ក្រោម​ជាតិ​ស្រវឹង​នៅ​តែ​បន្ត​កើតមាន ។

​លោក​ឧត្តមសេនីយ៏ត្រី តូច យ៉ុន មាន​ប្រសា​ស​ន៏​បន្តថា ដើម្បី​អោយមាន​ការអនុវត្ត​ន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​អោយ​មាន​ប្រសិទ្ធភាព​ខ្ពស់ លោក​សូម​សំណូមពរ​ដល់​មន្ត្រី​ជំនាញ​ទាំងអស់​អោយ​គោរព និង អនុវត្ត​ន៏​តាម​បទបញ្ជា​របស់​ថ្នាក់លើ ។ ក្រោយ​មាន​ការធ្វើ​បទ​បង្ហាញ​ស្តី​អំពី​នីតិ​វិប្រតិបត្តិ​ការ​ក្រម​សី​លធ​ម៏​របស់​មន្ត្រីនគរបាល​ចរាចរណ៏​ផ្លូវគោកម​ក ក៏​មាន​ការចុះអនុវត្ត​ន៏​ផ្ទាល់​ពី​ច្បាប់​នីតិ​ប្រតិបត្តិការ​តាម​ដងផ្លូវ​ស្ថិតនៅ​ត្រង់​ចំណុច​រង្វង់​មូល​គោព្រៃ ហើយ​មន្ត្រីនគរបាល​ក៏​បាន​ធ្វើ​ការណែនាំ​ដល់​
​ប្រជាពលរដ្ឋ​ដែល​នៅ​មិនទាន់​យល់​ច្បាស​អំពី​ច្បាប់​ចរាចរណ៏​ផ្លូវគោក​ថ្មី​អោយបាន​យល់​កាន់តែ​ច្បាស់​ផង​ដែរ ៕
​​ដោយ ៖ ហេង ចាន់​ណុប​

 

IMG-20160127-WA0002 IMG-20160127-WA0001

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.