ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​ចាប់រំលោភ​ប្អូនថ្លៃ ហើយ​ចាក់​ឲ្យ​របួសធ្ងន់​រួច ជនសង្ស័យ​គេចខ្លួន​បាត់​ស្រមោល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កំពង់ចាម ៖ កាលពី​ថ្ងៃ​ទី ២៥ មករា ២០១៦ វេលា​ម៉ោង ០៣ នាទី​ទៀបភ្លឺ នៅ​ចំណុច​ផ្លូវកែង​ចំការកៅស៊ូ មុខ​រោងចក្រ អ៊ុច អេង ស្ថិតក្នុង​ភូមិ​អូ​តាសេក ឃុំ​អូរ​ម្លូ ស្រុក​ស្ទឹងត្រង់ មាន​ករណី​រំលោភ​កើតឡើង ប្រព្រឹត្ត​ដោយ​ជនសង្ស័យ​ឈ្មោះ ភន ភឿន ភេទ​ប្រុស ៣០ ឆ្នាំ​ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ខ្ទួយ ៣ ឃុំ​អូរ​ម្លូ ស្រុក​ស្ទឹងត្រង់ បាន​ចាប់រំលោភ​ប្អូនថ្លៃ​របស់​ខ្លួន និង​ចាក់​ដោយ​ពន្លាក​ត្រូវចំ​ដោះ ។​

​ជនរងគ្រោះ ឈ្មោះ វឿន ធា​រី ភេទ​ស្រី​អាយុ ១៦ ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ភ្នំ​គោល ឃុំ​បឹងល្វា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ បច្ចុប្បន្ន​ស្នាក់នៅ​ជាមួយ​បងស្រី និង​បងថ្លៃ​(​ជនល្មើស​)​ជៀរ​ជ័រ នៅ​ចំណុច​កើតហេតុ​ខាងលើ ។​

​តាម​សេចក្តីរាយការណ៍​ឲ្យដឹងថា នៅពេល​ដែល​ទៀបភ្លឺ​ឈានចូល​ថ្ងៃ​ទី​២៥ មករា ជនសង្ស័យ​និង​ប្អូនថ្លៃ​ស្រី​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ចេញពី​ផ្ទះ ដើម្បី​ទៅចៀរ​ជ័រកៅស៊ូ ខណៈពេល​ដែល​ជិះ​ដល់​ត្រង់​ចំណុច​ផ្លូវកែង​រោងចក្រ​កៅស៊ូ​ខាងលើ ស្រាប់តែ​បងថ្លៃ​បែរ​ជា​ចាប់រំលោភ​ប្អូនថ្លៃ​ស្រី ហើយ​ថែមទាំង​ចាក់​១​ពន្លាក​ត្រង់​ដោះ​បណ្ដាលឲ្យ​រងរបួស​ធ្ងន់​ថែមទៀត​ផង ។​

​បច្ចុប្បន្ន ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯ​ភ្នំពេញ ។ ចំណែក​ជនសង្ស័យ​បាន​គេចខ្លួន​បាត់ ។​

​សមត្ថកិច្ច កំពុង​កសាង​សំណុំរឿង​តាម​និតិ​វិធី និង​កំពុង​ស្វែង​តាម​ចាប់​ជនសង្ស័យ ៕

 

IMG-20160125-WA0003

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.