ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​បង្ក្រាប​ឈើ​ខុសច្បាប់​លាក់ទុក ចំនួន ១៥០​ដុំ នៅ​ស្រុក​អូរយ៉ាដាវ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រតនគិរី ៖ គំនរ​ឈើ​រាប់រយ​កំណាត់​ត្រូវបាន​កំលាំង​រដ្ឋបាល​ព្រៃឈើ​ផ្នែក​បរ​កែវ សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​អូរយ៉ាដាវ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក កម្លាំង​អធិការនគរបាល​ស្រុក​អូរយ៉ាដាវ កម្លាំង​សឹក​រង​ស្រុក និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​យ៉ា​ទុង បាន​ចុះ​ប្រតិបត្តិការ​រុករក​ឃើញ នៅ​ថ្ងៃ​ទី​២៣​ខែ​មករា​ឆ្នាំ​២០១៦​ត្រង់​ចំណុច​ភូមិ​តេន​ឃុំ​យ៉ា​ទុង ស្រុក​អូរយ៉ាដាវ ។​

​យោងតាម​ប្រភព​បាន​ឱ្យដឹងថា គំនរ​ឈើ​ដែល​រុករក​ឃើញ​នោះ​គឺ​ជន​មិន​ស្គាល់​មុខ​យក​មក​លាក់ទុក​ក្នុងព្រៃ​ត្រង់ចំណុច ០៧៦៣៨៥៣,១៥១០១១៩ ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​ភូមិ​តេន​ឃុំ​យ៉ា​ទុង ស្រុក​អូរយ៉ាដាវ ។ ឈើ​ទាំង​នោះ​ជា​ឈើ​អារច្រៀក​ឡាំង​បួន​ជ្រុង​ជា​ប្រភេទ​លេខ​១(​សុក្រ​ម​)​សរុប​មាន ចំនួន ១៥០ ដុំ ស្មើនឹង ៤១,០៦៨ ម៉ែត្រគូប ។​

​ប្រភព​បាន​បន្តទៀតថា ឈើ​ដែល​រកឃើញ​នោះ​ត្រូវ​កំលាំង​រដ្ឋបាល​ព្រៃឈើ​ធ្វើ​ការដឹកជញ្ជូន​យក​មក​រក្សាទុក​នៅក្នុង​បរិវេណ​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ បរ​កែវ ។ ចំណែក​ម្ចាស់​ឈើ​សមត្ថកិច្ច​មិន​អាច​រក​អត្តសញ្ញាណ​ឃើញ​នោះទេ ៕
​ដោយ ៖ សន ចាន់​ឌី​

 

2016_01_26c2 (1) 2016_01_26c2 (2) 2016_01_26c2 (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.