ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​ប្រជាពលរដ្ឋរ​អ៊ូ​នឹង​ឈ្មួញ​វៀតណាម​បន្ថោក​តម្លៃ​ស្រូវ និង​កកស្ទះ​ពេញ​ច្រកទ្វារ​អន្ទរជាតិប​ន្ទាយ​ចក្រី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ព្រៃវែង ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៨ មករា ២០១៦ វេលា ម៉ោង​០២ និង ១៨ នាទី នៅ​ចំណុច​ច្រកទ្វារ​អន្តរជាតិ​បន្ទាយ​ចក្រី ដែល​ស្ថិតនៅ​ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង មាន​ការកកស្ទះ​ផលិតផល​ស្រូវ ដែល​ក្រុម​ឈ្មួញ​រកស៊ី និង​ប្រជាពលរដ្ឋ​នៅ​ជិត​ច្រក​
​ព្រំដែន​នេះ ដែល​បាន​ដឹកយក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ។​

​ក្រុម​ប្រជាពលរដ្ឋ​បាន​រអ៊ូរទាំ និង​ត្អូញត្អែ ពី​បញ្ហា​ផល​ស្រូវ ដែល​ឈ្មួញ​វៀតណាម​ឲ្យ តំលៃ​ទាប​ពេក ដោយ​ក្នុង​គីឡូក្រាម​បាន​ឲ្យ​តម្លៃ​តែ ៤១០០ ដុង ស្មើនឹង ៧០០ រៀល ។​

​កសិករ​មួយ​រូប​បានឲ្យដឹងថា តម្លៃ​ស្រូវ​មួយ​គីឡូ​តម្លៃ ៤១០០ ដុង ឬ ៧០០ រៀល បើ​ធៀប​ទៅនឹង​សម្ភារៈ​កសិកម្ម រហូតដល់​ពេល​ប្រមូល​ផល​ស្រូវ គឺ​វិសតែ​នឹង​ខាត ។ គាត់​បានឲ្យដឹង​ទៀតថា ក្នុង​មួយ​ហិកតា បើ​ផលិត​បាន ៤ តោន ការចំណាយ​ទុន ប្រហែល​អស់ពី ២ លាន​ទៅ ២ លាន ៧០ ម៉ឺន ក្នុង​មួយ​ហិកតា ។​

​បងប្អូន​ប្រជាពលរដ្ឋ ពួកគាត់​សុំឲ្យ​ប្រមុខ​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​ពាក់ព័ន្ធ​មេត្តា​ធ្វើយ៉ាងណា​ជួយ​ដោះស្រាយ រក​តំលៃ​ស្រូវ​ឲ្យបាន​សមរម្យ​ជូន​ពួក​ពួកគាត់​ផង ៕
​ដោយ ៖ ថោង មុនី​

 

IMG-20160120-WA0001 IMG-20160120-WA0002

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.