ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ខេត្ត​កែប​ប្រារឰ​ទិវា​អបអរសាទរ​រំលឹក​ខួប​លើក​ទី ៣៧ នៃ​ទិវា​ជ័យជំនះ ៧​មករា ឆ្នាំ​១៩៧៩-២០១៦

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ការ​ប្រារឰ​ទិវា​រំលឹក​ខួប​លើក​ទី ៣៧ នៃ​ទិវា​ជ័យជំនះ ៧​មករា ឆ្នាំ​១៩៧៩-២០១៦ ដែល​ធ្វើឡើង​នៅ​សាលាស្រុក ដំណាក់​ចង្អើរ កាលពី​ព្រឹក ថ្ងៃទី ១៥ ខែ​មករា ឆ្នាំ​២០១៦ ស្រុក​ដំណាក់​ចង្អើរ មាន​ការចូលរួម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ និង​ប្រធាន​ក្រុមការងារ និង​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ទេព យុទ្ធី ជា​អធិការរង​ខេត្ត កែប និង​លោកស្រី​អភិបាលស្រុក គឹម ច័ន្ទនី ព្រមទាំង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ ក្រុមយុវជន កាយារិទ្ធិ កាកបាទ​ក្រហម និង​លោកគ្រូ អ្ន​គ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​មាន​ការ​មក​ចូលរួម​ចំនួន ១២.០០០​នាក់ ផងដែរ ។

​ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះ ប្រសាសន៍ថ្លែ​ក្នុង​កម្មវិធី ជាការ​រំលឹក​ដល់​ជ័យជំនះ​ក្នុង​ឆ្នាំ ១៩៧៩ ហើយ​ជ័យជំនះ ៧​មករា នេះ ជា​មរតក​របស់​រាជ​រដ្ឋាភិបាល​ទូទាំងប្រទេស ដែល​នាំមក​នូវ​សុខ​សន្តិភាព​ជូន​ដល់​ប្រជាពលរដ្ឋ​ហើយ​ធ្វើឱ្យ ប្រទេស​យើង​កំពុងមាន​ការអភិវឌ្ឍ​ន៍​លើ​គ្រប់​វិស័យ ។

​ឯកឧត្តម បន្តទៀតថា ប្រជាពលរដ្ឋ​ដែល​ឆ្លងកាត់​ក្នុង​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត គឺ​មិន​បំភ្លេច​បាន​ទេ នូវ​ការ រស់​នៅ​មាន​ជីវិត​ថ្មី​ឡើងវិញ ដូច្នេះហើយ ៧​មករា ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ប្រជាជន​ទូទាំង​ប្រទេស​ហើយ ប្រជាពលរដ្ឋ​មិន​បំភ្លេច នៅ​ថ្ងៃ ៧​មករា​នេះ​បាន​ទេ ក៏​មិន​បំភ្លេច​កំពូល​ថ្នាក់ដឹកនាំ​ហ៊ាន​ស្ម័គ្រចិត្ត​លះបង់​បូជាជីវិត​ដើម្បី​រំដោះ​ប្រទេស​ជាតិ ។

​ក្នុងឱកាស​នោះ​ដែរ រាជរដ្ឋាភិបាល​ក៏​បាន​សន្យា និង​ខិតខំ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ឱ្យមាន​ការរីកចំរើន​កាន់តែ​ខ្លាំង​ថែម ទៀត ហើយ​ថ្នាក់ដឹកនាំ និង​រង់ចាំ​នូវ​ការរិះគន់​របស់​ប្រជាពលរដ្ឋ ដើម្បី​បំពេញ​នូវ​កន្លែង​ខ្វះខាត​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ ការ ។

​សរុប​មក​មានន័យថា យើង​ទាំងអស់គ្នា​មិន​អាច​បំភ្លេច​នូវ​ថ្ងៃ ៧​មករា ឆ្នាំ​១៩៧៩ និង ៧​មករា ឆ្នាំ​២០១៦ នេះ​បាន​ទេ ។ នៅ​ចុងបញ្ចប់​នៃ​អង្គ​កម្មវិធី ឯកឧត្តម មានការ​ចែក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ចូលរួម​នូវ​អាវយឺត​ម្នាក់​ហើយ ក៏មាន ថតរូប​អនុស្សាវរីយ៍​ទៀត​ផង​ដែរ ៕
​ដោយ​ ៖ សារ៉ាត់​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.