ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ប្រជាកសិករ​ដាំ​មៀន​ប៉ៃលិន កំពុង​មាន​ការ​ព្រួយ​បារ​ម្មណ៍ ចំពោះ​តម្លៃ​ផ្លែ​មៀន​ធ្លាក់ចុះ​ខ្លាំង​ក្នុង​ឆ្នាំ​២០១៦​នេះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន​៖ បច្ចុប្បន្ន​នេះ​ប្រជាកសិករ​ខេត្ត​ប៉ៃលិន​ដែល​មាន​ចំការ​មៀន​ប៉ៃលិន កំពុងតែ​មាន​ការខកចិត្ត និង​មាន​ការ​ព្រួយ​បារ​ម្មណ៍​ចំពោះ​តម្លៃ​ផ្លែ​មៀន​ប៉ៃលិន  ដែល​នៅតែ​មាន​តម្លៃថោក ហើយ​មិន​សូវ​មាន​ឈ្មួញ​ចូល​ទិញ​ទៀតផង​។
​ក្នុង​ឆ្នាំ​២០១៦​នេះ មាន​បងប្អូន​ប្រជាកសិករ​ខ្លះ​គាត់​បាន​ប្រមូល​ផល​រួចហើយ អ្នកខ្លះ​កំពុង​ប្រមូល​ផល ហើយក៏​មាន​អ្នកខ្លះ​ទៀត មិនទាន់​បាន​ប្រមូល​ផល​ដែរ អាស្រ័យ​លើ​ការបញ្ជា​អោយចេញ​ផ្លែ​របស់​ប្រជាកសិករ​យើង​។ មកដល់ពេលនេះ មៀន​ប៉ៃលិន​មានតម្លៃ​ចន្លោះ​ពី​១៥០០​រៀល ទៅដល់ ២៥០០​រៀល អាស្រ័យ​លើ​គុណភាព​ផ្លែ​មៀន​របស់​ប្រជាកសិករ​យើង ត្រូវ​តាម​ស្តង់ដា​ទីផ្សារ ។​

​លោក ផៃ ផេង ប្រជា​កសិករ​រស់នៅ​ភូមិ​អូ​តា​ប្រា​ង សង្កាត់​ប៉ៃលិន​ក្រុងប៉ៃលិន​បាន​មានប្រសាសន៍ថា ដំណាំ​មៀន​ប៉ៃលិន​នេះ គេ​អាច​បញ្ជា​អោយ​វា​ចេញ​ផ្លែ​នៅ​រដូវ​ណា​ក៏​បាន​ដែរ អាស្រ័យ​លើ​តម្រូវការ​ទីផ្សារ តែ​វា​ក៏​ត្រូវ​ការចំណាយ​ដើមទុន​ខ្ពស់ ត្រូវការ​អោយ​មាន​ទឹក ជាប្រចាំ ត្រូវការ​តែង​ដើម  ដាក់​ជី​បំប៉ន និង​ត្រូវការ​មើលថែរក្សា​ដោយ​យកចិត្តទុកដាក់​បំផុត​ដូច្នេះ ចំពោះ​តម្លៃ​ផ្លែ​មៀន​ត្រឹមតែ ២០០០ ឬ ២៥០០​រៀល មិន​ចំណេញ​ទេ​។

​លោកពូ ណាក់ ប្រជាកសិករ​ដាំ​មៀន​ប៉ៃលិន​នៅ​ភូមិ ដី​ក្រហម សង្កាត់​អូ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដែល​ផ្លែ​មៀន​របស់​គាត់​មាន​ទំហំ​ធំ  ល្អ  ត្រូវ​ស្តង់ដា​កំណត់ ដូច្នេះ​ផ្លែ​មៀន​របស់​គាត់​ត្រូវបាន​ក្រុមហ៊ុន ពេជ្រ​សំណាង ប្រមូល​ទិញ​ក្នុងតម្លៃ ៤០​បាត ដែល​ជា​តម្លៃ​មួយ​ខ្ពស់​បន្តិច សំរាប់​ផ្លែ​មៀន​ប៉ៃលិន​នៅ ក្នុង​ឆ្នាំនេះ​។

​លោក ស៊ឹម សុជាតិ តំណាង​ក្រុមហ៊ុន ពេជ្រ សំណាង​បាន​អោយដឹងថា នៅក្នុង​ឆ្នាំនេះ ប្រទេស​ចិន មាន​តម្រូវការ​ផ្លែ​មៀន​តិច ហើយ​គេ​ទិញ​តែ​ផ្លែ​មៀន​ណា​ដែល​ល្អ ធំៗ ត្រូវ​ស្តង់ដា​របស់​គេ​ប៉ុណ្ណោះ ចំណែក​ផ្លែ​ណា​ដែល​មិន​សូវ​ល្អ គឺ​តម្លៃ​ចុះ​ទៅ​តាម​នោះ​ដែរ​។ លោក​បាន​សំណូមពរ​សូម​អោយ​ប្រជាកសិករ​ត្រូវ​យកចិត្តទុកដាក់ សំរិត​សំរាំង​ផ្លែ​មៀន​របស់​ខ្លួន​អោយបាន​ល្អ  ផ្លែ​ធំ ទោះបី​បាន​ចំនួន​ផ្លែ​តិច តែ​យើង​មាន​ទីផ្សារ​សំរាប់​លក់​មៀនរ​បស់​យើង​បាន​ស្រួល និង​បាន​តម្លៃ​ខ្ពស់​គ្រាន់បើ​ផងដែរ​។​

​បើ​តាម​របាយការណ៍រ​បស់​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា ផ្ទៃ​ដី​ដាំ​ដុះ​ដំណាំ​មៀននៅ​ខេត្ត​ប៉ៃលិន គឺ​មាន​ចំនួន ១៦០៧ ហិច​តា បើ​គិត​ជាដើម​ប្រហែល ២២៤៩៨០ ដើម ៕
​អត្ត​បទ អ៊ុក  ទូច

 

IMG-20160119-WA0004 IMG-20160119-WA0005

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.