ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

​រថយន្ត​ដឹកឈើ​ជ្រក​ក្រោម​លេស​ក្រុមហ៊ុន​MDS​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចេញ​មក​បង្ក្រាប ខណៈ​ដឹកឈើ​ពី​ចំណុច​ចំការ​ជ្រៃ​ឃុំ​អន្លង់​រាប​ស្រុក​វាលវែង​ខេត្តពោធិសាត់​មក​លក់​ចែកចាយ​ឈើ​នៅ​កំពង់ឆ្នាំង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កំពង់ឆ្នាំង ៖ ជាក់ស្ដែង កាលពី​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៦ មាន​រថយន្ត​យី​ឌ​ឃី​ឌុប​មួយគ្រឿង បាន​ដឹក​ឈើ​ពេញរ​ថយ​ន្ត់​មក​ទម្លាក់​អោយ​ស្តង់​លក់​ឈើ​មួយ​នៅ​ភូមិ​ពន្លៃ  ឃុំ​ពន្លៃ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង តាម​ការអះអាង​របស់តៃកង់​រថយន្ត​ថា ជា​របស់​ក្រុមហ៊ុន​MDS របស់​លោក​ឧកញ្ញា​ទ្រី​ភាព ដែល​មាន​ទីតាំង​ក្រុមហ៊ុន​ស្ថិត​នៅ​ចំការ​ជ្រៃ ក្នុង​ឃុំ​អន្លុង​រា ស្រុក​វាលវែង ខេត្ត​ពោ​ធី​សាត់ ដឹក​យក​មក​លក់​ចែកចាយ​តាម​ស្តង់​ឬ​ដេប៉ូ​លក់​ឈើ​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​។​

​គួរំលឹកថា លោក​ឧកញ្ញា​ទ្រី​ភាព ធ្លាប់បាន​ប្រកាស់ថា ក្រុមហ៊ុន​របស់​លោក​ត្រ​វ​បាន​បញ្ឈប់​ការធ្វើ​អាជីវកម្ម​ព្រៃឈើ​នៅ​ខេត្ត​ពោធិ៍សាត់​និង​​ខេត្ត​នានា​ក្នុងប្រទេស ។​

​បើ​តាម​ក៏បាន​អះអាងថា ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា​ទ្រី​ភាពបា​នផុត​សុពលភាព​អាជ្ញាប័​ណ្ណហើយ ។

​បើ​តាម​ការ​អោយ​ដឹង​ពី​ម្ចាស់​ឈើ ដែល​នាម​លេខ​ទូរស័ព្ទ​០៩៥៥០០៣៦៨ បានឱ្យដឹងថា រូបគាត់​ជា​អាជីវករ​គាត់​អត់​ដឹង​អ្វី​ទេ អោយតែ​ឈើ​មានច្បាប់ PC គាត់​មាន​សិទ្ធិ​ទិញ ។ ចំណែក​លោក ជា ហួត នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​វាល​វែង​បានអោយដឹងថា លោក​អត់​ដឹង​ទេ ព្រោះ​ទីតាំង​ក្រុមហ៊ុន​នៅ​ចំការ​ជ្រៃ​ឃុំ​អន្លុង​រាប​នោះ វា​ផុត​ពី​ដី​មេព្រៃ​ហើយ បើ​ចង់ដឹង​សួរ​ទៅ​ខាង​បរិស្ថាន​ទៅ ។ សួរថា បើ​លោក ជា ហួត ឆ្លើយ​ថា​អត់​ដឹង ចុះ​នៅ​ពេល​ឈើ​ដឹក​ចេញ​តើ​អ្នកណា​ចេញ​ច្បាប់ PC អោយ ឬ​ក៏​លោក​ឧកញ្ញា​ទ្រី ភាព​មាន​អាជ្ញាប័ណ្ណ​បន្ត ឬ​មួយ​ក៏​មាន​ជនខិលខូច​ឃុបឃិត​គ្នា​លួច​ធ្វើ ហើយ​យកឈ្មោះ​ក្រុមហ៊ុន​ទ្រី​ភាព មក​លាប​ពណ៌ ។ បើ​ក្រុមហ៊ុន MDS របស់​លោក​ឧកញ៉ា ទ្រី​ភាព មាន​អាជ្ញាប័ណ្ណ​ពី​រាជរដ្ឋាភិបាល​មក​ធ្វើ​អាជីវកម្ម​បន្ត ហេតុអ្វី​មិន​ប្រកាស​អោយ​មហាជន​ដឹង​ផង ព្រោះ​នៅ​ខេត្តពោធិសាត់​អត់​មាន​អ្នក​ដឹងថា ក្រុមហ៊ុន​ទ្រី​ភាព​មាន​អាជ្ញាប័ណ្ណ​បន្ត​នោះទេ ។ គេ​គ្រាន់តែ​ដឹង​ត្រឹម​ថា លោក​ឧកញ៉ា​ទ្រី​ភាព​ប្រកាស់​បិត​តែប៉ុណ្ណោះ​៕

 

IMG-20160118-WA0038 IMG-20160118-WA0037

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.