ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២

សម រង្ស៊ី​ផ្តាំ​បរទេស​ឲ្យ​ហើយ​ទៅ ?

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ជុំវិញ​បញ្ហា​លោក សម រង្ស៊ី ត្រឡប់​ចូល​ស្រុក​ខ្មែរ​វិញ​នៅ​ថ្ងៃ​សៅរ៍​ទី​០ ៩ វិច្ឆិកា ឆ្នាំ​២០១៩​នាពេល​ខាងមុខ​នេះ មានមតិ​វិភាគ​ជាច្រើន​បាន​និយាយថា តើ សម រង្ស៊ី បាន​ផ្តាំ​បរទេស​ហើយ​ឬ​នៅ​អំពី​ថ្ងៃ​ចុង​ក្រោយ​ដែល​បាន​ជួប​មុខ ហើយ​ដែល​បាន​បាត់​មុខ​នៅ​សៅរ៍​ថ្ងៃ ០៩ វិច្ឆិកា យ៉ាង​ពិតប្រាកដ ។​

​ចំពោះ​សេចក្តីប្រកាស​របស់​លោក សម រង្ស៊ី ដែល​បាន​លាន់​ឮ​ពេញ​ពិភពលោក​ថា ខ្លួន​នឹង​វិល​ចូល​ស្រុក​ខ្មែរ​វិញ​នៅ​ថ្ងៃ​សៅរ៍ ០៩ វិច្ឆិកា ឆ្នាំ​២០១៩ ក្នុង​គោលបំណង​ដ៏​ធំ​មួយ និង​ដ៏​ឃោរឃៅ ថ្លើមពាសមេឃ​ថា «​មក​ចាប់​សម្តេច ហ៊ុន សែន ដែល​ជា​នាយករដ្ឋមន្ត្រី​ស្របច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ នេះ​គឺ​ជា​ការប្រកាស​ប្តេជ្ញា​ដ៏​ខ្ទរខ្ទារ​របស់លោក សម រង្ស៊ី ។ បញ្ហា​នេះ​មជ្ឈដ្ឋាន​អ្នកវិភាគ​យល់​បីយ៉ាង​ខុសគ្នា គឺ =

​ទី​១ = សំដី​របស់​លោក សម រង្ស៊ី បន្លឺ​ឡើង​គ្រាន់តែ​ជា​ការ​ធ្វើ​តេស្ត​ពញ្ញាក់​ស្មារតី​ប្រជា​ពលរដ្ឋ​ខ្មែរ​ថា ពិតជា​ខ្លួន​មាន​ភាព​អង់អាច​ក្លាហាន​ក្នុងន័យ​យក​បរទេស​ជា​អ្នកគាំទ្រ​ខ្លួន​ធ្វើ ជា​ខ្នងបង្អែក​ដើម្បី​ឲ្យ​ខ្លួន​ឆ្លង​ផុត​ពី​អន្ទាក់​ច្បាប់​តែ​ប៉ុណ្ណោះ ។​

​ទី​២ = សំដី​របស់​លោក សម រង្ស៊ី គ្រាន់តែ​ប្រកាសឡើង​ដើម្បី​ធ្វើការ​ស្ទង់​ស្ទាប​ជា​ចុងក្រោយ នូវ​មតិ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ថា តើ​មតិ​ប្រជា​ពលរដ្ឋ​ខ្មែរ​មានការ​ពុះកញ្ជ្រោល​ក្នុង​ការគាំទ្រ​នូវ​វត្តមាន​របស់​គាត់​ដែរឬទេ ? ឬ​ជា​តេស្ត​របស់​គាត់​ចុងក្រោយ​ចង់ដឹងថា មាន​ប្រជាពលរដ្ឋ​នៅ​តែ​ស្រឡាញ់​គាត់​ដែរ​ឬក៏​អត់ ?

​ទី​៣ = គេ​យល់​ថា សម្តី​របស់​លោក សម រង្ស៊ី គ្រាន់​តែ​ដូច​ពាក្យចាស់​ពោលថា «​ទូ​ងៗ​ដូច​ស្គរ​តែ ប៉ុណ្ណោះ​» យក​ជា​ការ​ពិត​មិន​បាន​ទេ ព្រោះ​គាត់​មិន​អាច​ហ៊ាន​ប្រថុយ​យក​កល​អន្ទាក់​ឡើយ ។ ដ្បិតអី​វាសនា​របស់​គូកន​គាត់​ជាច្រើន​នាក់​ឋិត​នៅក្នុង​ពន្ធនាគារ​ដែល​មិន​អាច​មាន​អន្តរាគមន៍​ពី​មជ្ឈដ្ឋាន​ណា​ជួយ​បាន​នោះទេ​

​មែន ! ជា​ការពិត​ណាស់ ! គឺ​លោក សម រង្ស៊ី មានការ​ខក​បំណង​ដ៏​ធំ​ម្តង​ទៅ​ហើយ​កាលពី​គណបក្ស​នយោបាយ​របស់​គាត់​(​សង្គ្រោះ​ជាតិ​)​ត្រូវបាន​ច្បាប់​លុប​ចេញ​ពី​បញ្ជី​បោះឆ្នោត​កន្លងមក ដោយ​ពុំ​មាន​ការភ្ញាក់ផ្អើល​ក្នុង​ស្រទាប់​មហាជន​ក្នុង​ការសោកស្តាយ និង​គ្មាន​ពុះកញ្ជ្រោល​គាំទ្រ​ឡើយ ។ បានសេចក្តីថា ស្ងាត់ច្រៀប​សូន្យឈឹង ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​មាន​ប្រជាប្រិយភាព ឬ​មិន​ទាន់​មាន​ឥទ្ធិពល​លើ​ទឹកចិត្ត​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាល់តែសោះ ។​

​ឯការ​រត់ចោលស្រុករ​បស់​លោក សម រង្ស៊ី នោះ គឺ​គាត់​ជា​ជនមានទោស ឬ​ហៅ​ថា​ជា​ទណ្ឌិត​ដែល​ពន្ធនាគារ​កំពុង​រង់ចាំ​ជាស្រេច ។ ម្យ៉ាងវិញទៀត ក្នុង​ពេល​ថ្មីៗ​កន្លងមកនេះ គេ​ឃើញ និង​ដឹង​និង​ឮ​ថា លោក សម រង្ស៊ី បាន​ជេរប្រមាថ​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​របស់​ជាតិខ្មែរ ផង ប្រការ​សំខាន់​មួយទៀត លោក សម រង្ស៊ី ដើរតួ​ជា​ជន​អនាធិបតេយ្យ មិន​គោរព​ច្បាប់​ក្នុង​ការបញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ ឬ​ប្រាសចាក​ពី​លទ្ធិប្រជាធិបតេយ្យ​ដោយ​ចង់​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​ផង ។ ទាំងនេះ គឺជា​ទោសកំហុស​ត្រួត​ពីលើ​ទោសកំហុស​ចាស់​ដែល​ទណ្ឌិត សម រង្ស៊ី គ្មាន​អ្វី​ត្រូវ​ប្រកែក​បាន និង​បន្លំ​ឲ្យបាន​រួច​ខ្លួន​នោះ​ទេ ។​

​ចំពោះ​ប្រការ​ដាច់ខាត​ដែល​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ ក៏ដូចជា​អ្នកវិភាគ​នៅ​រង់ចាំ​មើល​នោះ គឺ​ថ្ងៃ​សៅរ៍​ទី​0៩ វិច្ឆិកា ឆ្នាំ​២០១៩​ខាងមុខ​ដ៏​ខ្លី​នេះ ជា​ថ្ងៃ​អវសាន​នៃ​ជីវិត​នយោបាយ​ប្រឆាំង​ចុងក្រោយ របស់លោក សម រង្ស៊ី មិន​អាច​រំលង​បាន​ឡើយ ។ អ៊ីចឹង​ហើយ ទើប​អ្នកវិភាគ​ជា​ច្រើន​បានបញ្ជាក់​ថា បើ​លោក សម រង្ស៊ី មានចិត្ត​ស្លុយ​ជា​កូនប្រុស​ម៉ាត់​ណា​ម៉ាត់​ហ្នឹង ដូច​ពាក្យចាស់​ពោល​ថា មនុស្ស​យកសំដី​ពិតមែន​នោះ ត្រូវតែ​ផ្តាំផ្ញើ​បរទេស​ដែល​ជា​អ្នកគាំទ្រ​ខ្លួន​ថា លា​ហើយ ! លា​ដោយ​ខាន​ឃើញ​មុខ និង​លា​ដោយ​មិន​អាច​វិល​វិញ​ទៀត​ទេ ។ ប៉ុន្តែ​ប្រសិនបើ​លោក សម រង្ស៊ី គ្រាន់តែ​កុហក​ភូតភរ​បោកប្រាស់​មជ្ឈដ្ឋាន​សាធារណៈ​នោះ​ទេ គឺ​វា​ជាការ​ខាតលក្ខណ៍​ជា​ចុងក្រោយ​មាន​ចរិត​អន់​ខ្សោយ​ថោកទាប​ដែល​ធ្វើឲ្យ​លោក សម រង្ស៊ី កប់​ខ្លួន​ក្នុង​ឆាកនយោបាយ ឬ​ជា​ភាព​អស្តង្គត​រលត់​រស្មី គ្មាន​ថ្ងៃ​ងើប​រួច​ពិតប្រាកដ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.