ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

សម្ពន្ធ​យុវជន​ស្រលាញ់​សន្តិភាព​ខេត្ត​កែប ប្រកាស​ប្រឆាំង​ជាដាច់ខាត ចំពោះ​ទណ្ឌិត សម រង្ស៉ី ដែល​ប៉ុនប៉ង​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​ប្តេជ្ញា​គាំទ្រ​សម្តេច​តេជោ ហ៊ុន សែន បន្ដ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ជា​រៀងដ៏រាប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ យុវជន​ស្រលាញ់​សន្តិភាព​ខេត្ត​កែប បាន​ធ្វើ​ការជួបជុំ​សមាជិកសមាជិ​ការទាំ​ង​អស់ ដេ​ី​ម្បី​ទទួលទានអំបុក​សន្តិភាព​ការពារ ជាតិ សាសនា ព្រះមហាក្សត្រ នៅ​ទីធ្លា​វត្ត​សត្ថា​ធម្ម​វិហារ ហៅ​វត្ត​ភ្នំ​ពោន ដឹកនាំ​ដោយ លោក សុទ្ធ ពុទ្ធិ​ម៉ា​នី​ន ប្រធាន​ប្រតិបត្តិ​សម្ពន្ធ​យុវជន​ស្រលាញ់​សន្តិភាព​សាខា​ខេត្ត​កែប ព្រមទាំង​មាន​ការ​អញ្ជើញ​ចូលរួម​ជា​កិត្តិយស ដោយ​លោក កែ​ន សត្ថា អភិបាលខេត្ត​កែប និង​លោក សោម ពិសិដ្ឋ អភិបាលរង​ខេត្ត និង​ជា​ប្រធានកិត្តិយស​សម្ពន្ធ​យុវជន​ស្រលាញ់​សន្តិភាព​សាខា​ខេត្ត​កែប សមាជិក​សមាជិកា​និង​ប្រជាពលរដ្ឋ សរុប​ប្រមាណ ១៥០០​នាក់ ។

​ក្នុង​ការជួបជុំ​នេះ គឺ​បញ្ជាក់​ពី​សម្លេង​ស្រែក​ចេញពី​បេះដូង​របស់​យុវជន​ខេត្ត​កែប ដោយ​ប្តេជ្ញា​ការពារ គាំទ្រ​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ជា​រៀងរហូត​។​

​ក្នុង​គ្រា​នេះ​ពួកគាត់​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​យើងខ្ញុំ​ជា​យុវជន ខេត្ត​កែប​! ប្តេជ្ញា​ការពារ គាំទ្រ​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​រៀងរហូត​។

​ពិសារ​អំបុក​សាមគ្គី គឺ​ដើម្បី​ការពា​ជាតិ សាសនា​ព្រះមហាក្សត្រ និង​ប្រឆាំង​ដាច់ខាត​ចំពោះ​ទង្វើ​របស់ ទណ្ឌិត​ក្បត់ជាតិ សម រង្ស៊ី និង​បក្ខពួក​ដែល​ប៉ុនប៉ង​បំផ្លាញ​សន្តិភាព ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​កើតចេញ​ពី​ការបោះឆ្នោត ជាពិសេស​ផ្តួលរំលំ របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕ សេង ណា​រិទ្ធ​
​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.