ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​ពិធី​ចែក​អំណោយ​មនុស្សធម៌​ដល់​គ្រួសារ​ងាយ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ និង​ជន​ចាស់ជរា​គ្មាន​ទីពឹង ចំនួន ៣០០​គ្រួសារ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក ថ្ងៃ​អង្គារ ៩​កើត ខែ​កត្តិក ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត និង​ជា​ប្រធាន​គណៈកម្មការ​កាកបាទ​ក្រហម​កម្ពុជា សាខា​ខេត្ត​កំពត បាន​អញ្ជើញ​ចែក​អំណោយ​មនុស្សធម៌​ដល់​ប្រជាពលរដ្ឋ​ចំនួន ៣០០​នាក់ មកពី ស្រុក​អង្គរជ័យ ស្រុក​បន្ទាយមាស និង​ស្រុក​កំពង់ត្រាច នៅ​វិទ្យាល័យ​ទូក​មាស ។​

​ក្នុង​ពិធី​ផ្តល់​អំណោយ​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី អភិបាលរង​ខេត្ត លោក លោកស្រី​នាយក នាយករង​រដ្ឋបាលខេត្ត ប្រធាន អនុប្រធាន​មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត កម្លាំង​ទាំងបី​ប្រភេទ សមាជិក​គណៈកម្មាធិកា​រ សមាជិក​សកម្ម ក្រុម​ប្រតិបត្តិ យុវជន​កាកបាទក្រហម អ្នកស្ម័គ្រចិត្ត អាជ្ញាធរ​ភូមិ ក្រុមប្រឹក្សាឃុំ មេភូមិ និង​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ សរុប ៣៩៥​នាក់ ។​

​ស្ថិតក្នុង​ឱកាស​ដ៏​មាន​អត្ថន័យ​នេះ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​កន្លង​តែងតែ​យកចិត្តទុកដាក់ និង​ចុះសួរសុខទុក្ខ ដោះស្រាយ​សម្រាល​ការលំបាក​របស់​ប្រជាពលរដ្ឋ​ទាន់ពេលវេលា​។​

​លោក​អភិបាលខេត្ត ក៏​បាន​ស្នើសុំ​ការយោគយល់​ពី​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ផងដែរ ដោយ​ជំនួយ​មនុស្សធម៌​មាន​ចំនួន​តិចតួច​មិន​បាន​សមស្រប​ទៅនឹង​ទំហំ​នៃ​ការខ្វះខាត​របស់​បងប្អូន​ឡើយ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​អំណោយ​នេះ​អាច​ជួយ​សម្រាល​ទុក្ខ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង​បាន​មួយរយៈ​ផងដែរ​។

​ឆ្លៀត​ក្នុង​ឱកាស​នេះ​ផង​ដែរ លោក ជាវ តា​យ អភិបាលខេត្ត ក៏​បាន​អំពាវនាវ​ដល់​លោកតា លោកយាយ អុំ ពូ មីង បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​កុំ​ចូលរួម​ជាមួយនឹង​ចលនា​ឧទ្ទាម​ក្រៅច្បាប់ ដែល​ដឹកនាំ​ដោយ​ឧក្រិដ្ឋជន សម រង្ស៉ី និង​បក្សពួក ដែល​ជា​ការ​បំផ្លាញ​នូវ​សុខ​សន្តិភាព​របស់​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​។ ហើយ​នៅ​ថ្ងៃទី ៩ វិច្ឆិកា ខាងមុខនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ពិសារ អំ​បុក ដើម្បី​ការពារ ជាតិ សាសនា ព្រះមហាក្សត្រ នៅតាម​មូលដ្ឋាន​នី​មួយៗ របស់​បងប្អូន​។​

​ចំពោះ​អំណោយ​ដែល​បាន​ចែកជូន​នា​ថ្ងៃ​នេះ​រួមមាន​៖ អង្ករ ៣០​គ​.​ក្រ មី ១​កេស ទឹកស៊ីអ៊ីវ ១​យួរ ត្រីខ ១​យួរ ថវិកា​សរុប​៦​លាន​រៀល ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​ថវិកា ២​ម៉ឺន​រៀល​៕ សេង ណា​រិទ្ធ​
​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.