ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​៖ ទោះ​ក្មួយៗ​ជា​ជនពិការ តែបើ​ក្មួយ​មានចំណេះដឹង​ខ្ពង់ខ្ពស់ គឺ​អាច​រក​ការងារ​បាន​ល្អ​ធ្វើ​ប្រាក់ខែ​ច្រើន និង​មាន​អនាគត​ល្អ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពង់ចាម​)៖​នៅក្នុង​ឱកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា​២០១៩-២០២០ នា​វិទ្យាល័យ​អប់រំ ពិសេស​កំពង់ចាម​នេះ​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​លោកជំទាវ បាន​អញ្ជើញ​ជា​អធិបតី និង​បាន​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ជាមួយ លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​ជា​កុមារ​ពិការភ្នែក និង​គរ ថ្លង់ ដែល​កំពុង​សិក្សា ក្នុង​វិទ្យាល័យ​នេះ នៅ​ព្រឹក​ថ្ងៃទី ខែវិច្ឆិកា​ឆ្នាំ​២០១៩​។

បើ​តាម​ការបញ្ជាក់​របស់​គណៈ​គ្រប់គ្រង​សាលា​បាន​អោយ ដឹងថា វិទ្យាល័យ​អប់រំ​ពី​សេស​កំពង់ចាម ជា អតីត​សាលា​កុមារ​ពិការ​ភ្នែក ឬ​កុមារ​គ​ថ្លង់ កំពង់ចាម របស់​អង្គការ​គ្រួសារ​ថ្មី ដែល​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០២​ប៉ុន្តែ​ក្រោយមក​បាន​ប្តូរ ឈ្មោះ​ទៅ​ជា​វិទ្យាល័យ​អប​រំពឹស​កំពង់ចាម​ចាប់ពី​ឆ្នាំ​សិក្សា​២០១៧-២០១៨ ។​

នៅក្នុង​ឱកាស​នោះ​ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​លើកឡើង​នូវ ប្រសា​ស​ន៏​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជានិច្ចកាល​តែងតែ​បាន​គិត​គួរ​ពី​សុខទុក្ខ​និង​ជីវភាព​រស់នៅ​របស់​ក្មួយៗ​ជា​កុមារ​ពិការភ្នែក កុមារ​គ ថ្លង់ និង​កុមារ​ខ្សោយ​សតិបញ្ញា ក្នុងការ​ធ្វើ​យ៉ាងណា​អោយ ក្មួយៗ​ទាំងអស់​ទទួលបាន ភាពកក់ក្តៅ និង​ទទួល​ការសិក្សា មានចំណេះដឹង​ខ្ពង់ខ្ពស់ អនាគត​ល្អ​ដូច​អ្នក​ដែល​មាន​រាង កាយ​ពេញ​លក្ខ​ណះដែរ​។​ឯកឧត្តម រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ដល់​ក្មួយ​សិស្សានុសិស្ស ទាំងអស់​ថា ការ​ដែល​ពិការ​ភ្នែក និង​គ ថ្លង់ មិនមែន​ជា​ឧបសគ្គ​ក្នុង​រក​ការងារ​ធ្វើ​នោះ​ទេ​គឺ​រដ្ឋ តម្រូវ​អោយ​គ្រប់​ស្ថាប័ន រដ្ឋ និង​ឯកជន នៅ​ពេល​ប្រឡង​ជ្រើស​បុគ្គលិក​ចូល​បំរើ​ការងារ ត្រូវ​ទុក​ចំនួន ២ ភាគរយ សម្រាប់​ជនពិការ ចូល​ធ្វើការ​បាន​ដែរ​។ ដូច្នេះ​ក្មួយៗ​ជា​ជនពិការ ទាំងអស់​ត្រូវ​ប្រឹងប្រែង​រៀនសូត្រ អោយ​ទទួលបាន​ចំណេះដឹង​ខ្ពង់ខ្ពស់​គឺ​អាច​រក​ការងារ បានល្អ​ធ្វើ​ប្រាក់ខែ​ច្រើន និង​មាន​អនាគត​ល្អ​។

ឯកឧត្តម​រដ្ឋមន្ត្រី ផ្តាំផ្ញើ​ដល់​អាណាព្យាបាល និង លោកគ្រូ អ្នកគ្រូ ដែល​ទទួល​គ្រប់គ្រង​ថែរក្សា​កុមារ​ពិការភ្នែក កុមារ គ ថ្លង់ អាច​យក​ទៅ ធ្វើការ​ពិនិត្យ​ព្យាបាល នៅ​មន្ទីរពេទ្យ​ព្រះ​អង្គ​ឌួង គឺ​មាន​អាត្រា ជាសះស្បើយ​ចំនួន​ច្រើន ទោះបី មិនបាន ១០០ ភាគរយ​ក៏​ដោយ​។ ជាមួយនេះ​មាន​ខាង​ក្រុមហ៊ុន​កែសម្ពស្ស​របស់​កូរ៉េ​មួយ បាន​មកជួយ​ធ្វើការ​ព្យាបាល កុមារ​មាត់​ឆែប នៅ​ខេត្ត​កំពង់ចាម ដោយ​ក្នុង ១ ខែ ជួយ ព្យាបាល វះកាត់​ចំនួន​២​នាក់ ។​

នៅក្នុង​ពិធី​នោះ​ដែរ​ឯកឧត្តម ខៀវ កាញារីទ្ធ និង​លោកជំទាវ បាន​ផ្តល់​ថវិកា​ដល់ លោកគ្រូ អ្នកគ្រូ ចំនួន ៤៩ នាក់ ក្នុង​ម្នាក់ ១០ ម៉ឺន​រៀល សិស្សានុសិស្ស ២៤៩​នាក់ ក្នុង​ម្នាក់​សៀវភៅ​១០​ក្បាល​ប៉ិច​២​ដើម ខ្មៅ​ដៃ​២​ដើម ថ្នាំ​ច្រាស់​ដុះ​ធ្មេញ និង​ថវិកា ១ ម៉ឺន​រៀល​។ ជាមួយ​នេះ​សិស្ស​ពិការភ្នែក គ ថ្លង់ ចំនួន ១០ នាក់​ដែល​ប្រឡង​ជាប់​បាក់​ឌុប ទទួលបាន​ថវិកា ម្នាក់ ១០០ ដុល្លា ព្រមទាំង​ជួយ​រក​អាហារ​រូប​ក​រណ៏ សម្រាប់​បន្ត​ការសិក្សា​ថ្នាក់ ឧត្តមសិក្សា បើ​ចង់​បន្ត​ការសិក្សា​។

ឯកឧត្តម​រដ្ឋមន្ត្រី និង​លោកជំទាវ ក៏បាន​ផ្តល់​នូវ​ថវិកា រួម​ជាមួយ​ស្បៀងអាហារ ថ្នាំ​វីតាមីន និង​សំភា​រះ​មួយចំនួន​ដល់​វិទ្យាល័យ អប់រំ​ពិសេស កំពង់ចាម​ផង​ដែរ​។​បន្ទាប់​ពិធី​បញ្ចប់​ការបើកប​វេរ​ន​កាល​ឆ្នាំ​សិក្សា ២០១៩-២០២០ និង​ជួប​សំណេះសំណាល​ជាមួយ​ក្មួយ​សិស្សានុសិស្ស គ ថ្លង់ និង ពិការ​ភ្នែក​រួច​មក​ឯ​ក​ឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ និង​លោកជំទាវ បាន​រៀបចំ​អាហារ​សាមគ្គី ពិសា​រួមគ្នា ដើម្បី​បង្កើន​ភាព ស្និត​ស្នាល និង​សប្បាយរីករាយ​ទាំងអស់គ្នា​៕
(​ដោយ គេហទំព័រ កម្ពុជា​អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952
WhatsApp=012580455

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.