ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​វគ្គ​ផ្សព្វផ្សាយ​ឯកសារ​គោលការណ៍​ការ​ងារ​ចាត់តាំង​កសាង​បក្ស នៅ​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​.​ថ្ងៃ​សុក្រ ៥​កើត ខែ​ក​ក្តិត ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក ជាវ តា​យ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត អញ្ជើញ​ចូលរួម​ក្នុង វគ្គ​ផ្សព្វផ្សាយ​ឯកសារ​គោលការណ៍​ការ​ងារ​ចាត់តាំង​កសាង​បក្ស ក្រោម​អធិបតីភាព លោក សោម សឿន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​គណៈ​ចាត់តាំង​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​។​

​សមាសភាព​អញ្ជើញ​ចូលរួម​មាន​៖ លោក លោកស្រី​អនុប្រធាន សមាជិក​អចិន្ត្រៃយ៍ សមាជិក សមាជិកា​គណៈកម្មាធិកា​រ​គណបក្ស​ខេត្ត អនុប្រធាន​គណៈ​ចាត់តាំង​គណបក្ស​ខេត្ត លោក លោកស្រី​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ក្រុង ស្រុក លោក លោកស្រី​ប្រធាន​គណៈកម្មាធិការ​គណបក្ស​មូលដ្ឋាន​ឃុំ សង្កាត់ សរុប​ចំនួន ២០៧​នាក់​។

​នា​ឱកាស​នោះ លោក ជាវ តា​យ មានប្រសាសន៍ថា ប្រទេស​មាន​សន្តិភាព​ពេញលេញ និង​កំពុង​អភិវឌ្ឍន៍​យ៉ាង​ខ្លាំងក្លា​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា កំពត​ជា​ខេត្ត​មាន​សក្តានុពល​អំណោយផល​ពី​ធម្មជាតិ​ស្រាប់​ផង​នោះ បាន​ខិតខំ​ធ្វើ​ការអភិវឌ្ឍន៍​ជា​បន្តបន្ទាប់ ដោយ​សម្រេចបាន​នូវ​សមិទ្ធិផល​ធំៗ​ជា ច្រើន​រួម​មាន​៖​ផ្លូវថ្នល់ ផ្លូវដែក ស្ពាន សាលារៀន រោងចក្រ​ស៊ីម៉ង់ត៍ ស្រែអំបិល វា​រី​អគ្គិសនី តំបន់​ទេសចរណ៍ សំណង់​អគារ ជាដើម​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.