ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

​លោក​កែន សត្ថា​៖ ស្ថិត​ក្នុង​បរិបទ​នា​បច្ចុប្បន្ននេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ដើរតួ​យ៉ាង​សំខាន់ និង​មាន​ការទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការកែទម្រង់​វិស័យ​អប់រំ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ ស្ថិត​ក្នុង​បរិបទ​នាពេល​បច្ចុប្បន្ន​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ដើរតួ​យ៉ាង​សំខាន់ និង​មាន​ការទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការកែទម្រង់​លើ​វិស័យ​អប់រំ ការកសាង​ជំនឿ​ទុកចិត្ត​ចំពោះ​ការងារ​អប់រំ ក៏ដូចជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។​

​ការលើកឡើង​បែប​នេះ​ជា​ប្រសាសន៍​របស់ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប ក្នុង​ពិធី​សំណេះសំណាល និង​ចែក​វិញ្ញាបនបត្រ​បណ្តោះ​អា​សន្ត ដល់​សិស្ស​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​ធំ​សាលាខេត្ត​កែប នា​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៩ ដោយ​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​អភិបាលរង​ខេត្ត អភិបាលក្រុង ស្រុក ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត កម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស​ដែល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ទូទាំង​ខេត្ត​។​

​លោក​កែន សត្ថា បាន​បញ្ជាក់ទៀតថា ជាទូទៅ​យើង​មិន​ដែល​ទុក​ឲ្យ​កូន​ណា​ម្នាក់​ស្ថិតនៅ​ក្រៅ​សាលា ឬ​មិន​ទទួលបាន​សេវា​អប់រំ​នោះឡើយ គឺ​យើង​បាន​ផ្តល់​លទ្ធភាព​ជូន​ដល់​កុមារា កុមារី យុវជន យុវនារី ឲ្យបាន​ចូលរៀន រៀន​បាន​ចប់​តាម​កម្រិត​ថ្នាក់ រហូត​បាន​ចប់​ភូមិ​សិក្សា​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់​ឲ្យ​សម​នឹង​ពាក្យ​ថា​”​ចំណេះវិជ្ជា​ជា​ទ្រព្យ​គាប់ប្រសើរ​”​។​

​លោក​អភិបាលខេត្ត បាន​បន្ថែមទៀតថា បច្ចុប្បន្ន​នេះ​ការប្រកួតប្រជែង​ផ្នែក​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា​ព័ត៌មាន បាននិងកំពុង​ទទួល​បាន​នូវ​ឧត្តមភាព​យ៉ាង​ខ្លាំងក្លា​នៅលើ​សកលលោក​យើង​នេះ ក៏​ប៉ុន្តែ​វា​មិន​អាច​ទៅ​ជំនួស​ឲ្យ​ធនធានមនុស្ស​បាន​ឡើយ​។​ក្នុងន័យ​នេះ​ពិត​ណាស់​ថា សង្គម​មួយ​អាច​រីក​ចម្រើន​បាន មិន​ប្រាកដ​ថា​សង្គម​ជាតិ​នោះ​សម្បូណ៌​ទៅ​ដោយ​ធនធានធម្មជាតិ​នោះទេ តែ​ផ្ទុយ​មកវិញ​សង្គមជាតិ​ដែល​សម្បូណ៌​ធនធានមនុស្ស​ប្រកបដោយ​សក្តានុពល​អាច​ប្រែក្លាយ​សង្គមជាតិ​របស់​ខ្លួន​ឲ្យមាន​ការ​អភិ​វ​ឌ្ឃ​ជឿនលឿន​បាន​រឹងមាំ​។ ធនធាន​មនុស្ស​ល្អ​ប្រកបដោយ​សមត្ថភាព គឺ​អាស្រ័យ​ដោយ​ការអប់រំ​ល្អ និង​មាន​គុណភាព​។​ដូច្នេះ​ការអប់រំ​ល្អ​គឺជា​កូនសោ​សម្រាប់​ដោះស្រាយ​នូវ​រាល់​បញ្ហា​សង្គម​និង​សេដ្ឋកិច្ច​ជាតិ​។​

​ជាក់ស្តែង​ក្នុង​យុគសម័យ​សេដ្ឋកិច្ច​ពុទ្ធិ និង​បច្ចេកវិទ្យា​ព័ត៌មាន​នេះ ឧត្តមភាព​ប្រកួតប្រជែង​របស់​ប្រជាជាតិ​មួយ​នៅ​អាស្រ័យ​ជាសំខាន់​នូវ​កក្តា​ធនធានមនុស្ស​ដែល​មានចំណេះដឹង ចំណេះ​ធ្វើ​ទូលំទូលាយ មាន​ភាព​ច្នៃប្រឌិត និង​មាន​ជំនាញ​ច្បាស់លាស់​។​ប្រការ​ទាំងនេះ​តម្រូវឲ្យ​រាជរដ្ឋាភិបាលបន្ត​ផ្តោត​ការយកចិត្តទុកដាក់​កាន់តែ​ខ្លាំងឡើងៗ​ទៅលើ​ការអភិវឌ្ឍ​ធនធានមនុស្ស ដែល​ជា​ការ​មុត​ស្រួច​ក្នុងការ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​កម្ពុជា មាន​ចក្ខុវិស័យ​ចង់​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​

​សូមជម្រាបថា បើ​យោងតាម​របាយការណ៍ របស់ លោក ងួន ច័ន្ទ​សុជាតា ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​កែប បានបញ្ជាក់​ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​ថ្ងៃទី​១៩​ខែ​សីហា ឆ្នាំ​២០១៩ មាន​បេក្ខជន​ក្នុង​បញ្ជី​ប្រឡង​ចំនួន​៣១៧​នាក់ ស្រី​១៧៧​នាក់ ក្នុងនោះ​មាន​បេក្ខជនស្វៃរិន​ចំនួន​០៦​នាក់ ហើយ​បេក្ខជន​ដែល​មក​ប្រឡង​មាន​ចំនួន​៣១៥​នាក់ ដោយ​បាន​ប្រឡង​ជាប់​មាន​សរុប​២៨៨​នាក់ ស្រី​មាន​១៦៦​នាក់ ក្នុងនោះ​និទ្ទេស​A​គ្មាន​។ និទ្ទេស​B មាន​ចំនួន​០៦​នាក់ និទ្ទេស​C មាន​ចំនួន​២៩​នាក់ និទ្ទេស​D មាន​ចំនួន​៦៤​នាក់ និង​និទេស​E មាន​ចំនួន​១៨៣​នាក់​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.