ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

នាយ​ឧត្តមសេនីយ៍ សៅ សុខា ចាត់​តំណាង​យក​ថវិកា មូលនិធិ​មហា​គ្រួសារ​កងរាជអាវុធហត្ថ ជូន​គ្រួសា​សព​នាយករង​វិទ្យាស្ថាន​កងរាជអាវុធហត្ថ​កំបូល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ដោយ​បាន​ការអនុញ្ញាត​ពី​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្រុមការងារ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​, លោក​ឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី នាយរង​សេនាធិការដ្ឋាន កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​លោក​វរសេនីយ៍ត្រី ម៉ាន់ ដា​វីត នាយករងខុទ្ធកាល័យ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ទទួល​ការងារ​សម្របសម្រួល មូលនិធិ​មហា​គ្រួសារ កងរាជអាវុធហត្ថ​ទូទាំងប្រទេស បាន​នាំយក​ថវិកា​មូលនិធិ​មហា​គ្រួសារ​កងរាជអាវុធហត្ថ ជិត​៤០​លាន​រៀល ទៅ​ប្រគល់ជូន​ក្រុមគ្រួសារ​សព ឧត្តមសេនីយ៍ត្រី សោម ស្រៀ​ង នាយករង​វិទ្យាស្ថាន​កងរាជអាវុធហត្ថ​កំបូល ដែល​ទើបតែ​ទទួលមរណភាព ដោយ​រោគាពាធ​។​

​លោក​ឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី ក៏​បាន​ធ្វើការ​នាំនូវ​ការសួរសុខទុក្ខ និង​ចូលរួម​រំលែក​ទុក្ខ​របស់ នាយ​ឧត្តមសេនីយ៍ សៅ សុខា ទៅ​ដល់​ក្រុមគ្រួសារ​សព និង​បាន​សម្តែង​នូវ​ការសោកស្តាយ យ៉ាង​ក្រៀមក្រំ​បំផុត ចំពោះ​ការបាត់បង់ សមាជិក​ដ៏​ល្អ​មួយ​រូប​នេះ ចេញ​ពី​ជួរ​អង្គភាព​កងរាជអាវុធហត្ថ​។​

​លោក​វរសេនីយ៍ត្រី ម៉ាន់ ដា​វីត បានឲ្យដឹងថា មូលហេតុ​ចម្បង ក្នុង​ការបង្កើត​មូលនិធិ មហា​គ្រួសារ​កងរាជអាវុធហត្ថ​នេះ គឺ​ធ្វើឡើង​ដោយ​ចេញ​ពី​បេះ​ដូង និង​ឆន្ទៈ របស់​នាយ​ឧត្តមសេនីយ៍ សៅ សុខា និង​ទាយ​ទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​ទាំងអស់ ក្នុង​គោលបំណង​ជួយ​ទៅ​ដល់​បុគ្គលិក របស់​កងរាជអាវុធហត្ថ​ទូទាំង​ប្រទេស​ទាំងអស់ នៅពេល​ដែល​ជួប​ទុក្ខលំបាក និង​ជា​ការរួមចំណែក​ជួយ​ទៅ​ដល់ កិច្ច​ការងារ​សង្គម និង​សប្បុរសធម៌​។​

​លោក​វរសេនីយ៍ត្រី ម៉ាន់ ដា​វីត បន្តទៀតថា នាយ​ឧត្តមសេនីយ៍ សៅ សុខា គឺ​មិន​ដែល​បាន​បោះបង់ចោល នូវ​បុគ្គលិក ឬ​សមាជិក​ក្រុមគ្រួសារ របស់​កងរាជអាវុធហត្ថ​ទូទាំង​ប្រទេស​មួយ​ណា​ឡើយ នូវពេលដែល​ពួកគាត់​បាន​ជួប​ទុក្ខលំបាក​។ លោក​បញ្ជាក់ទៀតថា នេះ​គឺជា​សព​អាវុធហត្ថ​ទី​១១១ ហើយ​ដែល​បាន​បង្កើត​ក្នុង​អំឡុង​ពាក់កណ្តាល​ឆ្នាំ​២០១៧ ដែល​កងរាជអាវុធហត្ថ បាន​នាំនូវ​មូលនិធិ​មហា​គ្រួសារ មក​ជួយ​ដល់​ក្រុមគ្រួសារ​សព​។​

​តំណាង​ក្រុមគ្រួសារ​សព លោក​ឧត្តមសេនីយ៍ត្រី សោម ស្រៀ​ង ក៏​បាន​ធ្វើ​ការថ្លែងអំណរគុណ ជូន​ទៅ​ដល់​ក្រុមការងារ ជាពិសេស​នាយ​ឧត្តមសេនីយ៍ សៅ សុខា ដែល​ជា​ប្រធាន​អង្គភាព​ដ៏​គំរូ ដែល​តែងតែ​យកចិត្តទុកដាក់ ជួយ​ទៅ​ដល់​ក្រុមគ្រួសារ​ពួកគាត់ នូវពេល​ដែល​កំពុង​ជួប​ទុក្ខលំបាក ដូចជា​ពេល​នេះ​ជាដើម​៕
(ដោយ គេហទំព័រ កម្ពុជាអភិវឌ្ឍន៍)
www.kap-news.com
077797952/0887797952
WhatsApp=012580455

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.