ខេត្តសៀមរាប : ប្រជាពលរដ្ឋចំនួន៤នាក់មានឈ្មោះ ម៉ោញ អំ ឈ្មោះ អឿន រឹទ្ធ ឈ្មោះ សុខ ចិន ឈ្មោះ អុំ អួន រស់នៅភូមិរំចេក ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ពលរដ្ឋទាំងបួននាក់ខាងលើនេះបានរៀបរាប់នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នោះថាពួកគាត់បាននាំគ្នាយក ផ្គាក់ ខ្វែវ ទៅកាប់ឆ្កាព្រៃដីស្រែរបស់ពួកគាត់មិនទាន់បានប៉ន្មានម៉ោងផងស្រាប់តែមានឈ្មោះ វី ហាស់ ដែលជាមេកាមើលការខុសត្រូវនៅលើដីរបស់លោកស្រីជុំទាវ លី អ៊ុអេង ដើរមកលួងលោមពលរដ្ឋទាំងបួននាក់ឲ្យមកអង្គុយជជែចគ្នាលេងក្នុងកញ្ចុះរបស់លោកស្រីជុំទាវអស់រយះពេលជាងមួយម៉ោងពេលនោះឃើញប្តីលោកស្រីជុំទាវ លី អ៊ុអេង បើករថយន្តមកដល់ក៏ចុះពីរថយន្តជេរមកប្រមាថមើលងាយពលរដ្ឋទាំង៤នាក់ហើយដកកាំភ្លើងកំរាមកំហែងថែមទាំងប្រើអំពើហិង្សាថែមទាំងទះកំផ្លៀងជាច្រើដៃនិងទាត់ដួលទៅនិងដីព្រមទាំងព្រមានបើហ៊ានប្តឹងប្តីរបស់លោកស្រី ជំទាវ និងចាប់ដាក់គុកទាំងអស់គ្នា ។
ដោយប្រជាពលរដ្ឋគាត់ល្ងង់ថែមទាំងមិនចេះអក្សដែលនោះក៏បាននាំគ្នាត្រឡប់មកផ្ទះវិញទាំងទឹកភ្នែកនិងការឈឺខ្លួនហើយពួកគាត់ទាំង៤នាក់នោះមិនអស់ចិត្តបាននាំគ្នាមកប្តឹងប៉ុសិ៍តរនគរបាលរំចេក ដើម្បីរកភាពយុត្តិធម៌ជូនពួកគាត់តែផ្ទុយទៅវិញគ្រាន់តែឃើញឈ្មោះលោកស្រីជុំទាវ លី អំអេងភ្លាមមន្ត្រីប៉ុស្តិ៍រនគរបាលលេងហ៊ានចាត់ការទៅហើយ ធ្វើឲ្យពួកគាត់មានការអស់សង្ឃឹមនិងមន្ត្រីដែលជាសមត្ថកិច្ច បម្រើរាស្ត្រ។
នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩លោកជុំទាវ លី អ៊ុអេង បានឲ្យដឹងតាមទូរស័ព្ទថា ប្តីរបស់គាត់ពិតជាបានវៃពលរដ្ឋទាំង៤នាក់នោះមែនដែលមានឈ្មោះដូចខាងលើពិតមែនតែក្នុងករណីនេះបើចង់ច្បាស់ទៅសួរ ប៉េអឹម ស្រុកបន្ទាយស្រីចុះ។
ដោយប្រជាពលរដ្ឋស្លូតត្រង់ភ័យខ្លាចនៃការកំរាមកំហែងនិងបំភ័យពីសំណាក់អ្នកមានអំណាចធ្វើពួកគាត់មានតែសុំអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចកងកាំលាំងប្រដាប់អាវុធសូមអស់លោកមេត្តាជួយរកយុត្តិធម៌ជូនពួកគាត់ទាំង៤នាក់ដោយអនុគ្រោះផងទាន ៕






