(ខេត្តកំពត)៖ នៅព្រឹកថ្ងៃអង្គារ៩រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវថ្ងៃទី២២ ខែតុលាឆ្នាំ ២០១៩ លោកវ៉ិត វឌ្ឍនា នាយករដ្ឋបាលសាលាខេត្ត បានអញ្ជើញតំណាងលោក ជាវ តាយ អភិបាលខេត្តកំពត បើកអង្គសិក្ខាសាលាផ្សព្វផ្សាយស្ដីពី ច្បាប់ បទប្បញ្ញត្តិនានា ពាក់ព័ន្ធការគ្រប់គ្រង ប្រមូលពន្ធលើឈ្នួលផ្ទះនិងដី ។
អង្គសិក្ខាសាលានេះរៀបចំឡើងដោយអង្គភាពសាខាពន្ធដារខេត្តកំពតមានសមាជិកចូលរួមពីមន្ត្រីជាអាជ្ញាធរក្រុង សង្កាត់ ឃុំ មេភូមិ និងប្រជាពលរដ្ឋជាម្ចាស់ជួលផ្ទះនិងដី មកពីក្នងក្រុងកំពត និងឃុំមួយចំនួនក្នុងស្រុកទឹកឈូ សរុបប្រមាណ២០០នាក់។
គោលបំណងអង្គសិក្ខាសាលានេះគឺដើម្បីជំរុញឲ្យមានការគាំទ្រនិងពង្រឹងកិច្ចសហការឲ្យកាន់តែជិតស្និតរវាងស្ថាប័ននានាដែលជាប្រតិបត្តិករនៅថ្នាក់ក្រោមជាតិ អាជ្ញាធរដែនដី ភាគីពាក់ព័ន្ធផ្សេងៗ សំដៅការធានាបង្កើនប្រសិទ្ធិភាពប្រមូលចំណូលពន្ធនិងការផ្ដល់សេវាបង់ពន្ធនិងសេវាសាធារណៈពាក់ព័ន្ធដ៏ទៃទៀតប្រកបដោយតម្លាភាព គណនេយ្យភាពនិងសង្គតិភាពជូនដល់ប្រប្រជាពលរដ្ឋទូទៅឲ្យបានកាន់តែប្រសើរឡើងថែមទៀត៕
សេង ណារិទ្ធ








