ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

នាយ​ឧត្តមសេនីយ៍ សៅ សុខា និង​លោកជំទាវ ចូលរួម​ក្នុង​ពិធីបុណ្យ​កឋិនទាន​សាមគ្គី​កងរាជអាវុធហត្ថ​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កណ្តាល​៖ ក្នុង​ឱកាស​ចូលរួម​ពិធីបុណ្យ​កឋិនទាន​នៅ​ឆ្នាំ​២០១៩​នេះ លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​លោកជំទាវ ស្រី ហ៊ាញ បាន​ប្រារព្ធ​ពិធី​សូត្រមន្ត និង​ស្ដាប់​ព្រះសង្ឃ​សម្ដែងធ៌ម​ទេសនា នា​រសៀល​ថ្ងៃ​សៅរ៍ ទី​១៩ ខែតុលា ឆ្នាំ​២០១៩ នៅ​សេនាធិការដ្ឋាន​នៃ​បញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្នុង​សង្កាត់​ទឹក​ល្អក់​ទី​២ ខណ្ឌ​ទួល​កោ​គ រាជធានី​ភ្នំពេញ​។ លុះ​ព្រឹក​ឡើង​ថ្ងៃអាទិត្យ ទី​២០ ខែតុលា ឆ្នាំ​២០១៩ លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា និង​លោកជំទាវ ស្រី ហ៊ាញ ព្រមទាំង ឯកឧត្តម លោក​ឧកញ៉ា លោក​ប្រុស លោកស្រី​រួម​ជាមួយ​ពុទ្ឋបរិស័ទ​ជិត​ឆ្ងាយ​បាន​ដង្ហែរ​អង្គ​កឋិនទាន​សាមគ្គី​កងរាជអាវុធហត្ថ ទៅកាន់​វត្ត​ទេព​វង្សី​ដែល​ស្ថិត​នៅក្នុង​ភូមិ​ពោធិ៍​មង្គល ឃុំ​ព្រែក​តា​តែ​ន ស្រុក​ពញាឮ​ខេត្ត​កណ្តាល​។ ការ​ដង្ហែរ​កឋិនទាន​ប្រទក្សិណ​បី​ជុំ និង​វេរ​ប្រគេន​ព្រះសង្ឃ​ជា​កិច្ច​បង្ហើយ​បុណ្យ​។

​នៅក្នុង​ពិធីបុណ្យ​អង្គ​កឋិន​នោះ​ផង​ដែរ​!​លោកនាយ​ឧត្តមសេនីយ៍ មាន​ប្រសា​ស​ន៏​ថា​៖ ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​របស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជា​ប្រមុខ​ដឹកនាំ​បាន​ធ្វើ​ឱ្យ​ព្រះពុទ្ឋ​សាសនា​មានការ​រីកចម្រើនគ្រប់​ទីកន្លែង​ទូទាំង​ប្រទេស​មិនតែប៉ុណ្ណោះ​ពុទ្ធចក្រ និង​អាណាចក្រ​កំពុង​ត្រូវបាន​ដើរ​ទន្ទឹម​គ្នា​ហើយ​ក៏​មិន​អាច​ខ្វះ​មួយ​ណា​បាន​ឡើយ​។

​ហើយ​ថ្ងៃនេះ​យើង​ទាំងអស់​គ្នា​កំពុង​បាន​ធ្វើ​បុណ្យ​កឋិនទាន​ជូន​ទៅ​ដល់​បុព្វការី​ជន មាន​មាតាបិតា ជីដូន​ជីតា និង​ញាតិ​កា​ទាំង​ប្រាំពីរ​សណ្តាន ដែល​បាន​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ ជាពិសេស​យុទ្ឋជន​, យុទ្ឋ​នារី​អាវុធហត្ថ ដែល​បាន​ពលី​ជីវិត​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ និង​ឧទ្ទិស​កុសល​ទាំងអស់នេះ​ទៅ​ដល់​ឯកឧត្តម​, លោកជំទាវ​, លោក​ឧកញ៉ា​, លោក​ប្រុស​, លោកស្រី បងប្អូន​ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ​ដែល​បាន​មក​ចូលរួម​ក្នុង​ពិធីបុណ្យ​កឋិនទាន​នេះ សូម​ឱ្យ​ទទួលបាន​មគ្គ​ផល​ស្មើៗ​គ្នា​។ បុណ្យ​កឋិនទាន​ដែល​ផ្តួចផ្ដើម​ដោយ​នាយ​ឧត្តមសេនីយ៍ សៅ សុខា និង​លោកជំទាវ​បាន​ប្រគេន​ទេយ្យវត្ថុ​ចង្ហាន់​វេរ​បច្ច័យ​ប្រគេន​ព្រះសង្ឃ​មាន​ទឹកប្រាក់​សរុប​ចំនួនៈ​៥៤៤,១៨៥,០០០​រៀល (​ប្រាំ​រយ​សែសិប​បួន​លាន​មួយ​រយ​ប៉ែតសិប​ប្រាំ​ពាន​ន់​រៀល​គត់​រៀល​) ។

​ក្នុងឱកាស​នោះ​ផងដែរ លោក នាយ​ឧត្តមសេនីយ៍ បាន​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​កីឡាករ​អុំទូក​ដោយ​បាន​ផ្តាំផ្ញើ និង​រំលឹក​ដល់​កីឡាករ​អុំទូក​ទាំងអស់​ខិតខំ​យកចិត្តទុកដាក់​ហ្វឹកហាត់​ឱ្យបាន​សស្រាក់សស្រាំ មាន​កាយវិការ​ហ្វា​ហាប់ និង​ឱ្យបាន​ស្រុះគ្នា មិនតែប៉ុណ្ណោះ​យើង​មិន​ត្រូវ​នាំគ្នា​មាន​ការធ្វេសប្រហែស​ឡើយ ត្រូវតែ​នាំគ្នា​យក​ជ័យជំនះ​ពី​ដៃគូរ​របស់​យើង​ឱ្យបាន​ដើម្បី​ជា​កិត្តិយស​សំរាប់​វត្ត​ទេព​វង្សី​យើង​, ក្រុមគ្រួសារ​, ភូមិ ឃុំ ស្រុក ខេត្ត និង​កិត្តិយស​ក្រុម​ទូក​របស់​យើង​។

​ជា​ចុងក្រោយ នាយ​ឧត្តមសេនីយ៍ក៏​បាន​ជួយ​ឧបត្ថម្ភ​ក្រុម​កីឡាករ​រួម​មាន​មួក ខោអាវ ភេ​ជ្ជៈ អង្ករ និង​ថវិការ​ចំនួន ២.០០០.០០០​រៀល ដើម្បី​ហ្វឹកហាត់​ចូលរួម​ប្រកួតប្រជែង​ក្នុងឱកាស ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីព អកអំបុក​នឹង​សំពះ​ព្រះ​ខែ នៅពេល​ខាងមុខ​នេះ ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.